×

​មើម​ឈូក​ដុត​ទ្រង់គ្រឿង​ ​Stuffed​ ​lotus​ ​Roof​ ​ ​

TRAVEL & LIVING 5 years ago
 
 

គ្រឿងផ្សំ៖ ​សាច់​ជ្រូក​កិន ៣០០ក្រាម​, ​មើម​ឈូក​ ​(​ហាន់​ជា​បន្ទះ​)​, ​ម្សៅពោត​ ​បន្តិច​, ​ទឹកស៊ីអ៊ីវ​ ​១ស្លាបព្រាបាយ​, ​ទឹក​ប្រេងខ្យង​ ​កន្លះ​ស្លាបព្រាបាយ​, ​ស្ករស​ ​១​ស្លាបព្រាបាយ​, ​ខឹ្ទមស​ ​(​ចិញ្ច្រាំ​)​, ស្លឹកខ្ទឹម​ ​កន្លះ​ស្លាបព្រាបាយ​, ​ស្លឹក​គូឆាយ​ ​(​សម្រាប់​ចង​)​, ​ប្រេងឆា​។

វី​ធី​ធ្វើ​៖​ ​ជាដំបូង​យើង​ត្រូវ​យក​មើម​ឈូក​មក​ឈូស​សម្បក​ចេញ​ឲ្យ​ស្អាត​ជាមុន​សិន​ ​រួច​ហាន់​វា​ជា​បន្ទះ​ៗ​ទុក​មួយ​ឡែក​ដោយមាន​ដាក់​ម្សៅពោត​រោយ​ពីលើ​ផង​ដែរ​។​ ​បន្ទាប់មក​យើង​ចាប់ផ្តើម​យក​សាច់​ជ្រូក​កិន​មក​លាយ​គ្រឿងផ្សំ​បញ្ចូល​គ្នា​ដែល​មាន​ដូចជា​ ​ទឹកស៊ីអ៊ីវ​ ​ទឹក​ប្រេងខ្យង​ ​ខ្ទឹមស​ ​ស្លឹកខ្ទឹម​ ​ច្របល់​ចូលគ្នា​ឲ្យ​ចូលជាតិ​រួច​យក​មក​បៀក​ជាមួយនឹង​បន្ទះ​ឈូក​ដែល​យើង​ត្រៀម​ទុក​ហើយ​ដាក់​បន្ទះ​មើម​ឈូក​បិត​ពីលើ​មួយទៀត​ ​និង​យក​ស្លឹក​គូឆាយ​មក​ចង​ដូច​ក្នុង​រូប​ ​ព្រមទាំង​បន្ថែម​រោយ​ម្សៅពោត​ពីលើ​បន្ថែម​ទើប​យក​មក​ចៀន​លើ​ខ្ទះ​ដាក់​ខ្លាញ់​តិច​ៗ​ ​និង​កម្តៅ​តិច​ៗ​រហូតដល់​សាច់​ខាងក្នុង​ឆ្អិន​ជាការស្រេច​៕​ ​


SUGGESTIONS