ហាងកាបូបដ៏ស៊ីវិល័យ BONIA បង្ហាញរូបរាងដ៏ថ្មីស្រឡាងរួមជាមួយការបញ្ចុះតម្លៃពិសេស
NEWS 5 years agoBONIA ជាហាងលក់កាបូប ស្បែកជើងសម្រាប់បុរស និងនារីដ៏ស៊ីវិល័យបំផុតស្របទៅនឹងទំនោរនិយមនារដូវកាលនីមួយៗ ហើយថែមទាំងមានឈ្មោះបោះសម្លេងគាំទ្រយ៉ាងច្រើនកុះករពីអតិថិជនជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ហាងលក់កាបូប ស្បែកជើងបុរស និងនារីដ៏សម្បូរបែប BONIA បានបើកសម្ពោធហាងថ្មីរបស់ខ្លួនសារជាថ្មីម្តងទៀតនាព្រឹកថ្ងៃទី២ ខែសីហា ស្ថិតនៅក្នុងផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី ដែលហាងថ្មីនេះមានទីតាំងធំទូលាយជាងមុន ប្រកបដោយការតុបតែងដ៏ទាន់សម័យជាងមុនផងដែរ។ ការបង្ហាញខ្លួនជាមួយនឹងទីតាំងថ្មីនេះ BONIA ក៏បាននាំចូលនូវកាបូប ស្បែកជើងសម្រាប់បុរស និងនារីជាច្រើនម៉ូតក្នុងការជ្រើសរើសដែលស័ក្ដិសមគ្រប់កម្មវិធីជាច្រើនផងដែរ។ លើសពីនេះទៅទៀត អតិថិជនដែលជាវទំនិញ នឹងទទួលបានការបញ្ចុះតម្លៃ១០% គ្រប់មុខទំនិញទាំងអស់ពីហាង BONIA និងបូក៥%បន្ថែមទៀតសម្រាប់អតិថិជនដែលមានកាត VIP ទៀតផង។
គួរជម្រាបផងដែរថា ហាងលក់កាបូប ស្បែកជើងសម្រាប់បុរស និងនារីដ៏ស៊ីវិល័យ BONIA បានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំមកហើយ។ លោកអ្នកអាចស្វែងរក BONIA ដែលមានទីតាំងក្នុងផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ (អ៊ីអន ១) និង ផ្សារទំនើប អ៊ីអនម៉ល សែនសុខ (អ៊ីអន ២) ជាន់ផ្ទាល់ដី៕
Article by PAN SIVLY