×

«​នាង​តែងខ្លួន​»​ ​ប្រធានបទ​ដ៏​សំខាន់​ ​និង​ទាក់ទាញ​បំផុតនៃ​ការ​សម្ពោធ​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​

FASHION & BEAUTY 5 years ago
 
 

          ​នា​ល្ងាច​ថ្ងៃទី៦​ ​ខែកញ្ញា​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ពិធីសម្ពោធ​ការ​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​ ​រៀបចំ​ដោយ​សិល្បករ​ខ្មែរ​ពីរ​រូប​ ​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​ ​បុប្ផា​ណា​ ​ក្រោម​ប្រធានបទ​ ​«​នាង​តែងខ្លួន​»​។​ ​យ៉ាងណាមិញ​ ​ការ​តាំងពិព័រណ៍​សហសម័យ​នៃ​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ចំនួន៤ឈុត​ ​និង​ឈុត​សម្លៀកបំពាក់​សម័យ​ចំនួន២ឈុត​ទាំងអស់​នេះ​ ​ជា​ស្នាដៃ​របស់​សិល្បករ​ឈ្មោះ​ ​សម្បត្តិ​ ​ឧត្តម​ ​ដែល​ជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​ ​និង​ ​លោក​ ​ចាន់​ ​សោភ័ន​ ​ជា​វិចិត្រករ​ ​និង​ជា​សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​«​នាង​តែងខ្លួន​»​ ​ជា​ប្រធានបទ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​ដែល​ឆ្លុះបញ្ចាំង​ពី​ ​ភាព​ស្រស់​ស្អាត​របស់​ស្ត្រី​ ​ឬ​គ្រឿងលម្អ​កាយ​ផ្សេង​ៗ​ដែល​មាន​ក្នុង​សម័យកាល​បុរាណ​ ​និង​សម័យ​បច្ចុប្បន្ន​ ​ជាពិសេស​ ​ពិព័រណ៍​នេះ​បាន​បង្ហាញ​ពី​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​សិល្បករ​គ្រប់រូប​ ​និង​ការ​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​សិល្បករ​ ​និង​សិល្បករ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅទៀត​ផង​ដែរ​។​ ​

          គួរ​ជម្រាប​ផង​ដែរ​ថា​ ​ប្រិយមិត្ត​អាច​ចូលរួម​ទស្សនា​នូវ​ការ​តាំងពិព័រណ៍​នេះ​ដោយសេរី​ ​ចាប់ពី​ថ្ងៃទី៦ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​រហូត​ដល់​​ថ្ងៃទី៥​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​ស្ថិត​ក្នុង​មជ្ឈមណ្ឌល​បុប្ផា​ណា​ ​រាជធានី​ភ្នំពេញ​៕​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS