×

ជាមួយ​ ​GEOX​ ​NEXSIDE​™​ ​អ្នក​លែង​បារម្ភ​ពី​បញ្ហា​ថប់​ជើង​ ​ធំ​ក្លិន​ជើង​ ​និង​ ​ឈឺ​ជើង​ទៀតហើយ

NEWS 4 years ago
 
 

​            ​ចាប់ផ្តើម​ដំណើរ​កំសាន្ត​របស់​អ្នកជា​មួយ​ស្បែកជើង​ម៉ូដ​ថ្មី​សម្រាប់​បុរស​របស់​ម៉ាក​ ​Geox​ ​ដែល​មានឈ្មោះ​ថា​ ​NEXSIDE™​ ​ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី​ដែល​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ផាសុកភាព​នៅពេល​ដើរ​ ​និង​ការពារ​មិន​ឲ្យ​មាន​បញ្ហា​ថប់​ជើង​ ​ធំ​ក្លិន​ជើង​ ​និង​ឈឺ​ជើង​ ​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ដែល​ឲ្យ​ឈ្មោះថា​ ​«ដកដង្ហើម​ ​BREATHING»។​ ​

​​បច្ចេកវិទ្យា​ថ្មី​
​            ​​ជាមួយ​ផាសុកភាព​ ​និង​លក្ខណៈ​ស្រាល​ ​ជាពិសេស​ស្បែក​ជើង​ម៉ូ​ឌែល​ ​NEXSIDE™​ ​ដែល​ជា​ម៉ូដ​ថ្មី​របស់​ម៉ាក​ ​GEOX​ ​ស្បែកជើង​កីឡា​ប្រភេទ​ ​sneaker​ ​នេះ​ផ្តល់​ឲ្យ​អ្នកប្រើ​ប្រាស់​ទទួល​បាន​នូវ​ផាសុកភាព​ ​និង​ភាព​ស្រាល​នៅ​គ្រប់​ជំហាន​នៃ​ការ​ធ្វើដំណើរ។​ ​បាត​របស់​ស្បែកជើង​ ​ដែល​ជា​ចំនុច​ពិសេស​របស់​ម៉ូ​ឌែល​ ​NEXSIDE™​ ​មាន​លក្ខណៈ​ពិសេស​ដែល​មាន​ប្រហោង​នៅ​បាត​ស្បែកជើង​ ​និង​ ​ចំហៀង​ស្បែកជើង​ដែល​អាច​បញ្ចេញ​ក្លិន​ ​និង​ខ្យល់​មក​ក្រៅ​បាន​ល្អ​មិន​ធ្វើឲ្យ​ជើង​ថប់​ ​ឬ​មាន​ក្លិន។​ ​លើស​ពីនេះ​ទៅទៀត​ ​ទ្រនាប់​ស្បែកជើង​មាន​លក្ខណៈ​ពិសេស​ការពារ​មិន​ឲ្យ​ជ្រាប​ទឹក​ ​និង​មានសាច់​ក្រណាត់​ខាងក្នុង​ទន់​ស្តើង​ ​ដែល​អាច​ឲ្យ​មាន​ចរន្ត​ខ្យល់​ជុំវិញ​ជើង​បាន​ល្អ។​

​​ហេតុអ្វី​ត្រូវ​ជ្រើសរើស​យក​ម៉ូ​ឌែល​ ​NEXSIDE™?​
​            ​​ម៉ូ​ឌែល​ ​NEXSIDE™​ ​ផ្តល់​ឲ្យ​អ្នក​នូវ​ស្បែកជើង​ដែល​ទាន់សម័យ​អាច​ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​ ​មិនថា​អ្នក​កំពុងតែ​ធ្វើការ​ ​ឬ​កំពុង​ដើរលេង​ ​ម៉ូ​ឌែ​លនេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​បទពិសោធន៍​ថ្មី​ជាមួយ​ផាសុកភាព​ ​និង​ ​លក្ខណៈ​ស្រាល​នៅពេល​ប្រើប្រាស់​។​

​            ​​​ជាមួយ​បច្ចេកវិទ្យា​ ​និង​ ​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​ដើម្បី​ផ្តល់​ឲ្យ​អ្នកប្រើ​ប្រាស់​បាន​នូវ​លក្ខណៈ​ស្រាល​ ​និង​ ​ទន់​ ​ស្បែកជើង​កី​ឡា​ម៉ូ​ឌែល​ ​NEXSIDE™​ ​នេះ​ត្រូវ​បាន​រចនា​ឡើងជា​មួយ​ស្បែក​ប្រភេទ​ ​supple​ ​black​ ​nappa​ ​និង​ផ្នែក​ខាងមុខ​ធ្វើ​ពី​សាច់ក្រណាត់​ម៉ត់​ស្មើ​ ​រំលេច​ជាមួយ​ពណ៌បៃតង​ខ្ចី​ ​ធ្វើឲ្យ​ស្បែកជើង​នេះ​សក្តិ​សម​បំផុត​សម្រាប់​យុវវ័យ​ទាន់សម័យ​បច្ចុប្បន្ន​ ​មិនថា​សម្រាប់​ប្រើប្រាស់​ជាមួយ​ឈុត​សម្លៀកបំពាក់​ប្រចាំថ្ងៃ​ ​ឬ​ ​ឈុត​សម្រាប់​ពិធី​ផ្លូវ​ការ​ផ្សេងៗ។​

​            ​​កម្រិត​ខ្យល់​ចេញ​របស់​ស្បែកជើង​ ​sneaker​ ​នេះ​ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​ប្រពន្ធ័​ដកដង្ហើម​ថ្មី​ដែល​ឲ្យ​ឈ្មោះថា​ ​Inner​ ​Breathing​ ​System​ ​ដែល​មាន​លក្ខណៈ​ពិសេស​ដោយសារ​សាច់ក្រណាត់​ខាងក្នុង​អាច​ឲ្យ​ចរន្ត​ខ្យល់​ជុំវិញ​ជើង​បាន​ល្អ​ ​និង​នៅ​ផ្នែក​ខាងលើ​មាន​បំពាក់​នូវ​ស្បៃ​ក្រណាត់​ពិសេស​ដែល​រុំ​ជុំវិញ​បរិវេណ​កែងជើង​ ​ធ្វើឲ្យ​ចរន្ត​ខ្យល់​ក្នុង​ជើង​ដំណើរការ​បាន​យ៉ាង​ល្អ។​

​            ​​ស្បែក​ជើង​ម៉ូ​ឌែល​ ​NEXSIDE™​ ​នេះ​មាន​លក្ខណៈ​ងាយ​បត់បែន​ ​ស្រាល​ ​និង​ទន់​ ​ពេល​ប្រើ​ហើយ​មិន​ធ្វើឲ្យ​ជើង​ឈឺ។​ ​ទ្រនាប់ជើង​ដែល​នៅ​ផ្នែក​កណ្តាល​មាន​លក្ខណៈ​ស្រាល​ដូច​សំ​លី​ ​ដែល​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​មាន​អារម្មណ៍​ថា​ស្រាល​ជើង​ ​និង​ ​មិន​ថប់​ជើង​នៅ​រៀងរាល់​ពេល​ដើរ។​ ​ជាមួយនឹង​លក្ខណៈ​ពិសេស​របស់​បាត​ស្បែកជើង​ដែល​មាន​ប៉ុង​ខ្នើយ​ពិសេស​ការពារ​ការ​ទង្កិច​ផ្សេង​ៗ​ជាមួយនឹង​ដី​ ​ធ្វើឲ្យ​ស្បែក​ជើង​ម៉ូ​ឌែ​លនេះ​ផ្តល់​ឲ្យ​អ្នកប្រើ​ប្រាស់​នូវ​ផាសុកភាព​ដែល​មិនធ្លាប់​ទទួល​បាន​ពីមុន​មក។​

​            ​​GEOX​ ​ជា​ម៉ាក​ផលិតផល​ស្បែកជើង​លំដាប់​ពិភពលោក​ដែល​នាំមុខ​គេ​ទៅលើ​ម៉ូត​ទាន់សម័យ។​ ​ភាព​ជោគជ័យ​របស់​ ​GEOX​ ​គឺ​ដោយសារ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ​និង​ដំ​នោះ​ស្រាយ​ទាន់សម័យ​ ​ដើម្បី​បង្កើត​ផលិតផល​ស្បែកជើង​ ​GEOX​ ​ដែល​ធានា​បាន​នូវ​លក្ខណៈ​ដកដង្ហើម​ ​និង​មិន​ជ្រាប​ទឹក។​ ​បច្ចេកវិទ្យា​របស់​ ​GEOX​ ​ត្រូវ​បានការ​ពារ​ដោយ​កម្ម​សិទ្ធ​បញ្ញា​ចំនួន​ ​៣៨​ ​ខុស​ៗ​គ្នា​ ​និង​ ​ដោយ​កម្ម​សិទ្ធ​បញ្ញា​ចំនួន​ ​២៤​ ​ទៀត​ដែល​កំពុង​ដាក់​ចុះ​បញ្ចី​នៅ​ប្រទេស​អ៊ីតាលី​ ​និង​បន្ត​ទៅ​ទូទាំង​ពិភពលោក។​

​            ​​​ដើម្បី​ស្វែងយល់​កាន់តែ​ច្បាស់​ពី​បទពិសោធន៍​ថ្មី​ ​ក៏ដូចជា​ពត៌មាន​ផ្សេង​ៗ​ទាក់ទង​នឹង​ផលិតផល​ ​GEOX​ ​​សូមកុំ​ភ្លេច​មក​ ​ហាង​ដំបូង​បំផុត​របស់​ ​GEOX​ ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​នឹង​បើក​នៅ​ត្រីមាស​ទី​​៤​ ​ឆ្នាំ​២០១៩​ ​នេះ​នៅ​ផ្សារ​ទំនើម​អេ​អ៊​នទី១​ ​ជាន់ផ្ទាល់ដី៕​

Advertising article


SUGGESTIONS