ហាងកាហ្វេ % Arabica ដ៏ល្បីនៅជប៉ុន ពេលនេះមាននៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ហើយ!
NEWS 4 years ago ឥឡូវនេះហាងកាហ្វេ % Arabica ដែលជាប្រ៊េនកាហ្វេដ៏ល្បីល្បាញមកពីទីក្រុងក្យូតូ ប្រទេសជប៉ុន បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី។
ដើមកំណើតនៃនិមិត្តសញ្ញាម៉ាកកាហ្វេ Arabica % គឺហាក់ដូចជាសញ្ញា «ភាគរយ» ត្រូវបានជ្រើសរើសដោយស្ថាបនិករបស់កាហ្វេ % Arabica គឺលោក Kenneth Shoji ។ និមិត្តសញ្ញានេះ ជាក់ស្តែងវាមានរូបរាងដូចជាដើមកាហ្វេដែលមានគ្រាប់កាហេ្វនៅសងខាងទងរបស់វា ដែលនេះពិតជាស័ក្តិសមជានិមិត្តសញ្ញារបស់កាហ្វេ Arabica ខ្លាំងណាស់។ លោក Kenneth Shoji បានបញ្ចាក់បន្ថែមទៀតថាម៉ាកយីហោនេះគឺនិយាយអំពីចំណង់ចំណូលចិត្តដ៏សាមញ្ញដែលបង្កប់ដោយអត្ថន័យ និងអាថ៌កំបាំង ដែលគួរឲ្យចង់ស្វែងយល់ ប្រៀបដូចជារសជាតិដ៏ពិសេសរបស់កាហ្វេ Arabica។
នាពេលបច្ចុប្បន្ននេះ % Arabica មានហាងកាហ្វេរបស់ខ្លួនចំនួន ៥៣ នៅទូទាំងពិភពលោក ហើយគុណភាពនៃគ្រាប់កាហ្វេ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកាហ្វេ % Arabica បានល្បីល្បាញ និងរីកសុះសាយគ្រប់ទិសទី។ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានតម្រូវការ និងមានអ្នកនិយមទទួលទានកាហេ្វកើនឡើងជាលំដាប់ ក្រុមហ៊ុន Vattanac F&B Limited បានសម្រេចចិត្តនាំយកម៉ាកយីហោកាហ្វេ Arabica នេះមកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។ នៅហាងកាហ្វេ % Arabica គឺប្រើប្រាស់នូវគ្រឿងផ្សំល្អបំផុត ដោយប្រើប្រាស់ម៉ាស៊ីន espresso ដ៏ល្អ និងទំនើបដើម្បីរក្សាគុណភាពក្នុងការឆុងកាហ្វេ ជាពិសេសការលីងកាហ្វេ គឺចម្រាញ់យកតែគ្រាប់កាហ្វេថ្មីៗដែលលីងផ្ទាល់ដៃនៅនឹងកន្លែង ដូចនេះធ្វើឲ្យកាហ្វេរបស់ % Arabica មានរសជាតិឈ្ងុយឆ្ងាញ់ខុសពីកាហ្វេដទៃទៀត។
សូមទទួលបាននូវពេលវេលាដ៏ល្អ ជាមួយនឹងការក្រេបនូវរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់មួយកែវពីហាងកាហ្វេ % Arabica!
#arabicaphnompenhvattanaccapital #arabicacambodia #seetheworldthroughcoffee
Advertising article