×

«​ដំរី​ភ្លោះ​»​ ​នៅតែ​ស្រលាញ់​ចម្រៀង​ប្រពៃណី​បើ​ទោះបី​សម័យ​មាន​ទីផ្សារ​ជាង​ក៏ដោយ​

NEWS 4 years ago
 
 

          ​ទំនោរ​នៃ​ការ​ច្រៀង​លំនាំ​បទចម្រៀង​ទាន់សម័យ​ ​ស្នេហា​យុវវ័យ​និង​មនោ​សញ្ជេ​ត​នា​ ​លន្លង់លន្លោច​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ពីសំណាក់​យុវវ័យ​ជំនាន់​ថ្មី​កាន់តែ​មានការ​ផុសផុល​ឡើង​ ​ខណៈ​ដែល​ចម្រៀង​អូ​រី​ជី​ណ​ល​ជាច្រើន​ក៏បាន​បង្កើត​ឡើង​តាម​តម្រូវការ​ ​និង​បរិបទ​សង្គម​នេះ​។​ ​បើ​ទោះបីជា​ចម្រៀង​សម័យ​មានការ​វាយលុក​ក្នុង​បណ្តាញ​សង្គម​យ៉ាងណា​ក្តី​ ​ក៏​គេ​ឃើញ​មាន​ទំព័រ​ហ្វេ​សប៊ុ​ក​ ​និង​ ​យូ​ធូប​មួយ​ដែល​មានឈ្មោះ​ថា​ ​«​ដំរី​ភ្លោះ​»​ ​មាន​ម្ចាស់​ជា​បងប្អូន​ស្រី​មួយគូ​បាន​ច្រៀង​លំនាំ​បទ​ប្រពៃណី​ ​អម​ជាមួយនឹង​ឧបករណ៍​ចាប៉ី​ខ្មែរ​មក​ជាមួយផងដែរ​។​ ​ព្រោះតែ​ស្រលាញ់​និង​ចង់​អភិរក្ស​នូវ​វប្បធម៌​ ​ប្រពៃណី​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ឲ្យបាន​ធ្វើឲ្យ​អ្នកស្រី​ ​អ៊ូច​សាវឿ​ន​ ​និង​ប្អូនស្រី​ ​អ៊ូច​ ​សា​វី​ ​ដែល​ជា​កូនស្រី​របស់​សិល្បករ​អាយ៉ៃ​ជើងចាស់​ ​លោក​ ​អ៊ូ​ ​ឆេង​ ​ហៅ​ស្មៀន​ ​ឆេង​ ​និង​ ​លោកស្រី​ ​ព្រហ្ម​ ​ចាន់​ថុល​ ​បាន​ច្រៀង​បទ​ប្រពៃណី​ខ្មែរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​នៃ​ប្រព័ន្ធ​ឌីជីថល​។​ ​

          ​បើ​ទោះបីជា​ខ្លួន​មាន​សមត្ថភាព​អាច​ច្រៀង​រហូតដល់​បទ​បរទេស​ជា​ភាសាអង់គ្លេស​ក៏ដោយ​ ​ក៏​អ្នកនាង​ ​អ៊ូច​ ​សា​វី​ ​ហៅ​ដំរី​តូច​ ​នៅតែ​មាន​អារម្មណ៍​ដក់ជាប់​ជាមួយនឹង​បទ​ប្រពៃណី​ខ្មែរ​ ​ម្យ៉ាង​ដោយសារតែ​ជាប់​ខ្សែស្រឡាយ​ជា​អ្នក​សិល្បៈ​ផង​នោះ​ ​ទើប​ធ្វើឲ្យ​អ្នកនាង​និង​បងស្រី​សម្រេចចិត្ត​បង្កើត​នូវ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​និង​យូ​ធូប​នៅដើម​ឆ្នាំ​ ​២០១៩​ ​ដោយមាន​ការ​ជួយ​ខាង​ផ្នែក​បច្ចេកទេស​ឌីជីថល​ពី​ក្មួយប្រុស​ ​។​ ​មួយវិញទៀត​ព្រោះ​ដោយសារតែ​អ្នក​ទាំងពីរ​ចង់​ផ្សព្វផ្សាយ​នូវ​សិល្បៈ​ប្រពៃណី​ខ្មែរ​តាម​បណ្តាញ​សង្គម​ផង​នោះ​ទើប​អ្នកនាង​ ​អ៊ូច​ ​សា​វី​ ​បាន​លើកឡើង​ថា​៖​ ​«​កាលណា​ប្រសិនបើ​យើង​ចេះ​ ​យើង​ទុក​វា​ចោរ​ ​វា​នឹងអាច​កប់​បាត់​ ​អ៊ីចឹង​ទាន់​យើង​មាន​ពេលវេលា​ ​មាន​កម្លាំង​អាច​ធ្វើ​បាន​ ​មានលទ្ធភាព​អាច​ធ្វើ​បាន​ ​យើង​ធ្វើឲ្យ​ហើយ​»​។​

          ​បទចម្រៀង​ដំបូង​របស់​អ្នក​ទាំងពីរ​ដែល​មាន​ចំណងជើង​ថា​ ​«​ទេសភាព​នារ​ដូវ​ភ្ជុំ​»​ ​ដែល​មាន​ ​អ្នកស្រី​ ​អ៊ូច​ ​សាវឿ​ន​ ​ហៅ​ដំរី​ធំ​ ​ជា​អ្នក​ច្រៀង​ ​និង​ ​អ្នកស្រី​ ​អ៊ូច​ ​សា​វី​ ​ហៅ​ដំរី​តូច​ ​ជា​អ្នក​ប្រគំ​ចាប៉ី​ ​បាន​ទាក់ទាញ​អ្នកមើល​រហូតដល់​រាប់ពាន់​នាក់​។​ ​កាលដែល​អ្នក​ទាំងពីរ​បាន​យក​ឧបករណ៍​ចាប៉ី​ខ្មែរ​មក​ប្រគំ​លេង​ជាមួយនឹង​បទចម្រៀង​ប្រពៃណី​នេះ​ក៏បាន​ធ្វើឲ្យ​មហាជន​ទូទៅ​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ​។​ ​អ្នកស្រី​ ​អ៊ូច​សាវឿ​ន​៖​ ​«​គេ​ភ្ញាក់​ព្រោះ​គេ​ឃើញ​ចាប៉ី​អាច​លេង​ជាមួយនឹង​បទ​ប្រជាប្រិយ​សម័យ​បាន​ ​ក៏ប៉ុន្តែ​គ្រាន់តែ​មិនសូវ​មាន​អ្នក​យក​មកលេង​ច្រើន​ ​អ្នកខ្លះ​ក៏​គាំទ្រ​ ​អ្នកខ្លះ​ក៏​មិន​គាំទ្រ​ ​គេ​ថា​ប្លែក​ពេក​ទេ​ហី​ ​ហួសហេតុ​ពេក​ទេ​ហី​។​ ​ប៉ុន្តែ​សម្រាប់​ពួក​ខ្ញុំ​វិញ​ ​យើង​គិតថា​ល្អ​ពីព្រោះ​ឧបករណ៍​បុរាណ​ដូនតា​ខ្មែរយើង​បាន​បង្កើត​មក​ ​ហើយ​យើង​អាច​លេង​ជាមួយ​ឧបករណ៍​សម័យ​បាន​ ​មានន័យថា​វា​ ​(​ចាប៉ី​)​ ​អស្ចារ្យ​ណាស់​ ​ហើយ​សូមឲ្យ​ពួកគាត់​ចូលរួម​គាំទ្រ​ទាំងអស់គ្នា​»​។​ ​

អ្នកស្រី​ ​អ៊ូច​ ​សាវឿ​ន​ ​ហៅ​ដំរី​ធំ

អ្នកស្រី​ ​អ៊ូច​ ​សា​វី​ ​ហៅ​ដំរី​តូច​

          ដោយសារតែ​សម័យ​មាន​ទីផ្សារ​ជាង​បុរាណ​ ​យុវជន​ជំនាន់​ក្រោយ​ហាក់​ពុំសូវ​ចាប់អារម្មណ៍​ជាមួយនឹង​វប្បធម៌​ប្រពៃណី​ ​ក៏ប៉ុន្តែ​វប្បធម៌​គឺជា​អត្តសញ្ញាណ​មួយ​ដែល​ជួយ​ឲ្យ​ពិភពលោក​បាន​ស្គាល់​យើង​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ ​តារាចម្រៀង​ប្រពៃណី​ទាំងពីរ​រូប​ក៏បាន​ផ្ដល់​ជា​គំនិត​មួយ​ដើម្បីឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ទាំង​អភិរក្ស​និង​អភិវឌ្ឍ​ទៅ​ទន្ទឹម​ថា​៖​ ​«​ប្រសិនបើ​យើង​ចង់​អភិរក្ស​ ​និង​អភិវឌ្ឍ​ជាមួយគ្នា​យើង​គួរតែ​ចាប់ផ្តើម​ពី​ខ្លួន​យើង​ជាមុន​សិន​។​ ​ប្រសិនបើ​មិនបាន​ជួយ​អភិរក្ស​ក៏​យើង​គួរតែ​រៀន​ស្គាល់​ ​ពី​ឧបករណ៍​ប្រពៃណី​ ​រៀន​ស្គាល់​ពី​ចម្រៀង​ប្រពៃ​ណី​ផ្សេង​ៗ​ជាដើម​ ​ហើយ​ប្រសិនបើ​យើង​មាន​ចំណង់​ចំណូលចិត្ត​យើង​គួរតែ​ឆ្លៀត​រៀន​ ​ដើម្បី​ជួយ​អភិរក្ស​។​ ​ប្រសិនបើ​យើង​អាច​ច្រៀង​តាម​លំនាំ​បទ​ប្រពៃណី​ក្នុង​បណ្តាញ​សង្គម​ក៏​កាន់តែ​ប្រសើរ​។​ ​

          ​ទោះជា​យ៉ាងនេះ​ក្ដី​ក៏​នៅ​មាន​ទស្សន​អវិជ្ជមាន​ជាច្រើន​ដែល​មនុស្ស​មួយចំនួន​មានការ​យល់​ច្រលំ​ ​ដោយ​នាំគ្នា​គិតថា​ ​ការ​លេង​ចាប៉ី​ធ្វើឲ្យ​ងងឹតភ្នែក​ទៅវិញ​។​ ​សម្រាប់​ ​ដំរី​ភ្លោះ​ ​ក្នុង​ន័យ​នេះ​គឺ​ស្មើរ​នឹង​ការ​បំផ្លិច​បំផ្លាញ​នូវ​ឧបករណ៍​សិល្បៈ​ដែល​ជា​មត៌ក​ពី​ដូនតា​ដែល​បាន​បន្សល់ទុក​ឲ្យ​។​ ​ឆ្លៀត​ក្នុង​ឳ​កាស​នេះ​ ​អ្នកស្រី​ ​អ៊ូច​សាវឿ​ន​ ​និង​ ​អ៊ូច​សា​វី​ ​សូម​សំណូមពរ​ ​ពុក​ម៉ែ​ ​បងប្អូន​ ​ទាំង​ប្អូនប្រុស​ប្អូនស្រី​ ​ទូទាំង​សកលលោក​ជា​ជាតិខ្មែរ​ទាំងអស់​ ​បញ្ឈប់​នូវ​គំនិត​ថា​ ​ការ​រៀន​ចាប៉ី​ធ្វើឲ្យ​ងងឹតភ្នែក​នេះ​តទៅទៀត​ ​ព្រោះថា​ប្រសិនបើ​យើង​គិត​ដូច្នេះ​វា​ហាក់បីដូចជា​យើង​បំផ្លាញ​សិល្បៈ​មួយ​នេះ​ ​ទម្រង់​ឧបករណ៍​មួយ​នេះ​ជា​ប្រយោល​។​ ​បើ​ទោះ​ថា​យើង​និយាយលេង​ធម្មតា​ក៏​យើង​ពុំគួរ​ដែរ​ ​ព្រោះថា​ឧបករណ៍​សិល្បៈ​មួយ​នេះ​វា​កាន់តែ​ហោចទៅ​ហើយ​ ​ដូច្នេះ​ប្រសិនបើ​យើង​ទាំងអស់គ្នា​នៅតែ​បន្ត​ទៀត​នោះ​ ​ដូច​យើង​បំផ្លាញ​ខ្លួនឯង​ដូច្នោះ​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS