×

ព្យាករណ៍​ទាំង៧ចំណុច​ដែល​អាច​នឹង​កើតឡើង​លើ​ពិភពលោក​យើង​ក្នុង​ឆ្នាំ២០២០​

NEWS 4 years ago
 
 

          ឆ្នាំ២០១៩ទើបតែ​កន្លង​ផុត​ទៅ​ ហើយ​ឆ្នាំ២០២០បាន​ចូល​មក​ជំនួស​។ ដូចនេះ​ អ្វី​ៗមិន​នៅ​គង់វង្ស​ឋិតថេរ​ ដដែល​នោះ​ទេ​ ពោល​គឺ​មានរឿង​រ៉ាវ​ជាច្រើន​ដែល​អាច​នឹង​កើតមានឡើង​ដែល​លោកអ្នក​គួរតែ​យល់ដឹង​និង​ត្រៀមខ្លួន​ទុកជាមុន​ទើប​ជា​ការ​ប្រសើរ​។ យោង​តាម​ការ​ចុះផ្សាយ​ជា​ផ្លូវការ​របស់​គេហទំព័រ​បរទេស​ល្បីឈ្មោះ​មួយ​ឈ្មោះថា​ «អិន​ប៊ី​ស៊ី​ញូស​» (NBC​ News​) ក្រោម​ចំណងជើង​ថា​ «មូលហេតុ១២យ៉ាងដែល​ធ្វើឲ្យ​ឆ្នាំ២០២០ក្លាយជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​» ក្នុង​ចក្ខុវិស័យ​របស់​លោក​ Mike​ Liebhold​ អ្នកឯកទេស​បច្ចេកវិទ្យា​ប្រចាំ​វិទ្យាស្ថាន​ «Institute​ for​ the​ Future​» ដែល​ធ្លាប់ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ល្បី​ៗ ដូចជា​ Intel​, Apple​ និង​ Netscape​ វិស័យ​បច្ចេកវិទ្យា​ទូទាំង​ពិភពលោក​នឹង​រីកចម្រើន​សឹង​មិន​គួរឲ្យ​ជឿ​នៅក្នុង​ឆ្នាំ២០២០នេះ​

១. ប្រទេស​ជប៉ុន​នឹង​បង្កើត​មនុស្សយន្ត​នៅ​លើ​ឋាន​ព្រះចន្ទ​ ប្រទេស​ជប៉ុន​មាន​គម្រោង​បង្កើត​មនុស្សយន្ត​លើ​ព្រះចន្ទ​តាំងពី​ឆ្នាំ២០១០មក​ម្ល៉េះ​។ ក្រុមហ៊ុន​ទី​ភ្នាក់​ ងារ​លំហអាកាស​ជប៉ុន​មួយ​ឈ្មោះថា​ «ចា​ហ្សា​» (JAXA​) គ្រោង​នឹង​វិនិយោគទុន​ចំនួន​ ២.២​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​នឹង​ដំណើរការ​ក្នុង​ឆ្នាំ២០២០​។ មនុស្សយន្ត​នេះ​មាន​តួនាទី​ជំនួស​ពលកម្ម​មនុស្ស​ក្នុង​បេសកកម្ម​ប្រមូល​សំណាក​ថ្ម​នៅ​លើ​ព្រះចន្ទ​ ហើយនឹង​ត្រូវ​បាន​បញ្ជូន​មក​ភពផែន​ដី​វិញ​តាមរយៈ​រ៉ុក្កែត​។ មនុស្សយន្ត​នេះ​ត្រូវ​បាន​បញ្ជា​ពី​ភពផែន​ដី​ មាន​សមត្ថភាព​ខួរក្បាល​ពិសេស​ដែល​អាច​ស្វ័យ​សម្រេចចិត្ត​និង​ មាន​ប្រតិបត្តិ​ការ​ស្វ័យ​ម្ចាស់ការ​កម្រិតខ្ពស់​។ មនុស្សយន្ត​នោះ​នឹង​ត្រួសត្រាយ​ផ្លូវ​ស្ថាបនា​ទីតាំង​បន្ទាយ​មូលដ្ឋាន​មួយ​ដែល​ស្ថិតនៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​សម្រាប់​មនុស្សយន្ត​ដទៃទៀត​។ បន្ទាយ​នោះ​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ប្រើប្រាស់​ជា​ការិយាល័យ​និង​លំនៅ​សម្រាប់​ក្រុម​មនុស្សយន្ត​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីនោះ​នៅពេលអនាគត​បន្ត​ទៀត​។

២. ប្រទេស​ចិន​នឹង​ផ្សារភ្ជាប់​ទីក្រុង​ប៉េកាំង​និង​ទី​ក្រុង​ឡុងដ៍​តាមផ្លូវ​ដែក​ល្បឿន​លឿន​ នៅ​ឆ្នាំ២០១០​ ប្រទេស​ចិន​មាន​គម្រោង​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​ល្បឿន​លឿន​ទៅកាន់​ទី​ក្រុង​ឡុងដ៍​ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ២០២០នេះ​ដែល​ត្រូវ​ឆ្លងកាត់​ប្រទេស​ចំនួន១៧​ ក្នុង​ល្បឿន​កំណត់២០០ម៉ាយ​ល៍​ (ស្មើនឹង​ ៣២១​ គីឡូម៉ែត្រ​) ក្នុង​មួយ​ម៉ោង​។ ប្រទេស​ចិន​គ្រោង​នឹង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ថ្នូរ​នឹង​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​នៅក្នុង​ប្រទេស​ទាំង១៧ដែល​ត្រូវ​ឆ្លងកាត់​។ តាមរយៈ​នេះ​ ប្រទេស​ចិន​ទទួល​បាន​ ​; ឈើ​ហ៊ុប​ ធនធាន​រ៉ែ​ ប្រេង​ និង​ ឧស្ម័ន​ រី​ឯប្រទេស​ទាំងនោះ​ ជាពិសេស​ប្រទេស​ដែល​តូច​ និង​ ឯកា​ពី​ពិភព​ខាងក្រៅ​ (ឧទា​: ប្រទេស​មីយ៉ាន់ម៉ា​) នឹង​ទទួល​បាន​ផ្លូវ​គមនាគមន៍​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​ពិភពលោក​ដែល​កាន់តែ​ប្រសើរ​។

៣. ជីវ​ឥន្ធនៈ​នឹង​មានតម្លៃ​ប្រកួតប្រជែង​ជាមួយនឹង​ផូស៊ីល​ឥន្ធនៈ​ ការប្រើ​ប្រាស់​ជីវ​ឥន្ធនៈ​ជា​ដំណឹងល្អ​មួយ​ពី​សហរដ្ឋអាមេរិក​សម្រាប់​កងទ័ពជើងគោក​ កងទ័ពជើងទឹក​ និង​កងទ័ពអាកាស​ព្រមទាំង​ជន​សង្គម​ស៊ីវិល​ផង​ដែរ​។ នេះ​ជា​គម្រោង​ផែនការ​របស់​យោធា​អាមេរិក​ក្នុង​ការប្រើ​ប្រាស់​ថាមពល​ដែល​អាច​ប្រើ​ឡើងវិញ​ដែល​គ្រោង​នឹង​សម្រេច​ឲ្យបាន៥០ភាគរយ​នៃ​ថាមពល​ដែល​ប្រើប្រាស់​សរុប​ក្នុង​ឆ្នាំ២០២០នេះ​ ក្នុង​គោលដៅ​ជំរុញ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​សកលលោក​។ ក្រុមហ៊ុន​មួយ​នៃ​ស្ថាប័ន​កងទ័ពជើងទឹក​អាមេរិក​ (United​ States​ Marine​ Corps​) ហៅ​កាត់​ថា​ MARINES​ បាន​ទទួលបន្ទុក​លើ​កិច្ចការ​គម្រោង​នេះ​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។ ប្រភព​ដដែល​បាន​ឲ្យដឹង​ថា​ ថ្វី​ដ្បិតតែ​ការផលិត​ជីវ​ឥន្ធនៈ​មានតម្លៃ​ថ្លៃជាង​ការផលិត​ផូស៊ីល​ឥន្ធនៈ​ ប៉ុន្តែ​បើ​គិត​ទាំង​ការ​ដឹកជញ្ជូន​ផូស៊ីល​ឥន្ធនៈ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​មានតម្លៃ​ខ្ពស់កប់ពពក​នោះ​ ថាមពល​ពន្លឺ​ព្រះអាទិត្យ​ហាក់​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទៅវិញ​ទេ​។

៤. រថយន្ត​ហោះ​នឹង​មាន​វត្តមាន​លើ​អាកាស​ គម្រោង​បង្កើត​រថយន្ត​ហោះ​នេះ​មិនមែន​ជា​ការស្រមើស្រមៃ​របស់​មហាសេដ្ឋី​ ឬ ម្ចាស់​យានដ្ឋាន​ណា​ម្នាក់​នោះ​ទេ​ ប៉ុន្តែ​វា​ជា​គម្រោង​ផែនការ​របស់​មន្ទីរ​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក​ ( the​ United​ States​ Department​ of​ Defense​)។ កាលពី​ទសវត្សរ៍​មុន​ ស្ថាប័ន​ DARPA​ បាន​លើក​គម្រោង​ស្នើ​បង្កើត​យានជំនិះ​មួយ​បែប​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ដូចជា​ ផ្ទុក​បាន​មនុស្ស​ចំនួន១​-៤នាក់​ រឹងមាំ​ធន់​នឹង​ស្ថានភាព​ផ្លូវ​ពិបាក​ និង​ អាច​ហោះហើរ​បាន​ពេញលេញ​តាម​បែប​ VTOL​ (ហោះ​ឡើង​និង​ចុះចត​ដោយ​បញ្ឈរ​)។ គម្រោង​រថយន្ត​ហោះ​នេះ​ត្រូវ​បាន​ដាក់ឈ្មោះ​ថា​ «Transformer​» ដែល​អាច​ហោះ​ផុត​ពី​ដី​បាន​សម្រាប់​ជួយ​កងទាហាន​ឲ្យ​ចៀស​ផុត​ផ្លូវ​ដែល​មាន​ឧបសគ្គ​មិន​អាច​ឆ្លងកាត់​បាន​ផង​ និង​ អាច​ជួយ​ពួកគេ​ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់​បង្ក​ពី​ការ​វាយឆ្មក់​របស់​ខ្មាំងសត្រូវ​ផង​។ ចំពោះ​បច្ចេកវិទ្យា​មួយ​នេះ​ លោក​ Mike​ Liebhold​បាន​មានប្រសាសន៍​ថា​ «យោធា​អាមេរិក​អាច​មាន​គម្រូ​រថយន្ត​តំណាង​ “flying​ humvee​” នៅក្នុង​ឆ្នាំ២០២០​ ប៉ុន្តែ​បច្ចេកវិទ្យា​មិន​អាច​ជួយ​ឲ្យ​វា​ក្លាយជា​រថយន្ត​ហោះ​សម្រាប់​ជនស៊ីវិល​ជិះ​បាន​នៅឡើយ​ទេ​សម្រាប់​ពេលឥឡូវនេះ​»។

៥. អេក្រង់​ស្តើង​ដូច​ក្រដាស​ជំនួស​ទូរទស្សន៍​សព្វថ្ងៃ​ សមាគម​លំដាប់​ពិភពលោក​មួយ​ឈ្មោះថា​ “សមាគម​បច្ចេកវិទ្យា​អ្នកប្រើ​ប្រាស់​” (Consumer​ Technology​ Association​) ហៅ​កាត់​ថា​ CES​ បាន​លើកឡើង​ថា​ ជោគជ័យ​របស់​សមាគម​នេះ​ធំជាង​គេ​កន្លងមក​គឺ​ ការ​បង្ហាញ​ទូរទស្សន៍​ប្រភេទ​កញ្ចក់​ស្តើង​ (Flat​-panel​ TVs​) របស់​ក្រុមហ៊ុន​ Samsung​, LG​ និង​ Sony​ ជាដើម​។  ​;ប៉ុន្តែ​ដោយឡែក​ នៅក្នុង​ឆ្នាំ២០២០នេះ​ សមាគម​នេះ​នឹង​មិន​មាន​តាំង​បង្ហាញ​ផលិតផល​ទូរទស្សន៍​បែបនេះ​ទៀត​ទេ​។ ផ្ទុយទៅវិញ​ ទូរទស្សន៍​កញ្ចក់​ស្តើង​នេះ​នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា​បន្ទះ​ OLED​ ដែល​មាន​កម្រាស់​ស្តើង​ដូច​ក្រដាស​ម្យ៉ាង​ធ្វើ​ពី​ស្បែក​សត្វ​ហៅថា​ “Vellum​ Paper​” ។ អេក្រង់​ជា​ប្រភេទ​កញ្ចក់​មើលទៅ​ថ្លា​ឆ្លុះ​ និង​មាន​បន្ទះ​ Chip​ ខ្នាត​តូច​មួយ​នៅ​លើ​ជ្រុង​មួយ​នៃ​អេក្រង់​ដែល​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​ដទៃទៀត​បាន​ដោយ​បច្ចេកវិទ្យា​ឥត​ខ្សែ​ (Wireless​) ក្នុង​ដំណើរការ​ស្រដៀងនឹង​ការ​ភ្ជាប់​ប្រព័ន្ធ​Bluetooth​ដែរ​។

៦. ការបកប្រែ​ភាសា​នៅក្នុង​ឧបករណ៍​ចល័ត​ដូច​ទូរសព្ទ​ដៃ​ សព្វថ្ងៃ​នេះ​ ការបកប្រែ​ភាសា​ជាស​កល​ត្រូវ​បាន​ប្រើប្រាស់​ជាទូទៅ​នៅ​លើ​ប្រព័ន្ធ​កម្មវិធី​ Google​ Translate​ ប៉ុន្តែ​សម្រាប់​ឆ្នាំ២០២០នេះ​ ស្ថាប័ន​ DARPA​ អាច​នឹង​ចេញ​ឧបករណ៍​បកប្រែ​ភាសា​ថ្មីសន្លាង​មួយ​ដែល​មាន​សមត្ថភាព​អាចប​កប្រែភាសា​ជាច្រើន​នៅ​លើស​កល​លោក​ និង​ ធ្វើការ​សម្រេចចិត្ត​ទៅលើ​អ្វី​ដែល​វា​បាន​ស្តាប់​ឮ។ កម្មវិធី​នេះ​មានឈ្មោះ​ថា​ BOLT​ (Broad​ Operational​ Language​ Translation​)។ វា​មាន​តួនាទី​ពីរ​ទន្ទឹមគ្នា​ គឺជា​អ្នកបកប្រែ​កណ្តាល​រវាង​ទំនាក់ទំនង​មនុស្ស​និង​ម៉ាស៊ីន​ និង​រវាង​ទំនាក់ទំនង​មនុស្ស​និង​មនុស្ស​។ វា​ជួយ​ទំនាក់ទំនង​មនុស្ស​តាមរយៈ​ពាក្យពេចន៍​សន្ទនា​ប្រចាំថ្ងៃ​ ការ​ផ្ញើ​សារ​ជា​អត្ថបទ​ និង​ ការ​សរសេរ​អ៊ី​ម៉ែ​ល។ ឧបករណ៍​ថ្មីនេះ​មាន​លក្ខណៈ​ខុសប្លែក​ពី​ឧបករណ៍​បកប្រែ​ភា​សា​មុន​ៗមក​ត្រង់ថា​ ឧបករណ៍​នេះ​មាន​បញ្ចូល​ទិន្នន័យ​ជា​រូបភាព​ (visual​) និង​ ទិន្នន័យ​តាមរយៈ​ការ​ប៉ះ​ដោយ​ផ្ទាល់​ (Tactile​)។ ប្រភេទ​ទិន្នន័យ​ទាំងពីរ​នេះ​ជួយ​ឲ្យ​ឧបករណ៍​ខាងលើ​អាច​ផ្តល់​សម្មតិកម្ម​និង​ត្រិះរិះ​ពិចារណា​ដោយ​ស្វ័យ​ ប្រវត្តិ​នៅក្នុង​ភាសា​ដែល​លោកអ្នក​បាន​កំណត់​។

៧. ការ​ដាំ​ខួរក្បាល​សិប្បនិម្មិត​ទៅ​ក្នុង​ក្បាលមនុស្ស​ មន្ទីរពិសោធន៍​របស់​ក្រុមហ៊ុន​ Intel​ មាន​គោលបំណង​អភិវឌ្ឍ​ការ​ដាំ​ខួរក្បាល​សប្ប​និម្មិត​ដែល​អាច​ប្រើប្រាស់​សម្រាប់​បញ្ជា​គ្រឿង​អេ​ឡិក​ត្រូ​និក​គ្រប់​ប្រភេទ​បាន​ដោយ​ផ្ទាល់​ពី​ចរន្ត​រលក​ខួរក្បាល​មនុស្ស​នៅក្នុង​ឆ្នាំ២០២០​។ អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​បាន​រំពឹង​ទុក​ថា​ អ្នកប្រើ​ប្រាស់​គ្រឿង​អេ​ឡិក​ត្រូ​និក​នឹង​ទទួលស្គាល់​គំនិត​នៃ​ការបង្កើត​ថ្មីនេះ​ ហើយ​ចង់បាន​សេរីភាព​ដោយ​មិន​ចាំបាច់​ឧបករណ៍​ Keyboard​, Mouse​ និង​ តេឡេ​បញ្ជា​ដើម្បី​ស្វែងរក​ព័ត៌មាន​នៅ​លើ​វេ​បសាយ​ ឬ ផ្លាស់​ប្តូរ​ប៉ុស្តិ៍​ទៀត​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ​ មនុស្ស​ជុំវិញ​ពិភពលោក​នឹង​ធុញទ្រាន់​ចំពោះ​ការប្រើ​ប្រាស់​ឧបករណ៍​ចុច​បញ្ជា​ច្រើនយ៉ាង​ (Multi​-touch​ devices​) តួយ៉ាង​ទូរសព្ទ​ស្មា​តហ្វូ​នរ​បស់​ក្រុមហ៊ុន​ Apple​ និង​ Android​ ​; និង​ ឧបករណ៍​ wacky​ Surface​ Table​ របស់​ក្រុមហ៊ុន​ Microsoft​ សព្វថ្ងៃ​។ ក្រុមហ៊ុន​ Intel​ បាន​ប្រើប្រាស់​បច្ចេក​វិទ្យា​ស្កែន​ខួរក្បាល​មនុស្ស​ fMRI​ brain​ scans​ ដើម្បី​ផ្គូ​រផ្គង​រវាង​លក្ខណៈ​ខួរក្បាល​និង​គំនិត​ប្រហាក់​ប្រហែល​ដែល​បាន​មក​ពី​ការ​ធ្វើតេស្ត​មុខវិជ្ជា​ជាច្រើន​៕

Article​ by​ SRIN​ SOKMEAN


SUGGESTIONS