×

ក្រុមហ៊ុន​អាកាសចរ បាងកក​អ៊ែរវេរ​និង ដៃ​គូ​សហការ​ជា​ច្រើន​ទៀត​ធ្វើ​យុទ្ធនាការ​ទេសចរ​ឈ្មោះ «Fly, Meet, Shop»

NEWS 4 years ago
 
 

​​          ក្រុមហ៊ុន​អាកាសចរ​បាងកក​អ៊ែរវេរ​ រួម​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន TCEB និង Central Department Store បាន​ធ្វើ​យុទ្ធនាការ​ទេសចរ​មួយ​ដែល​មាន​ឈ្មោះ​ថា «Fly, Meet, Shop» ដែល​មាន​ន័យ​ថា «ធ្វើ​ដំណើរ​តាម​យន្តហោះ ជួប​ជុំ​គ្នា និង​ទិញ​ទំនិញ» សំរាប់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដូច​ជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បី​សហការ​គ្នា​ចំពោះ​ទី​ផ្សារ​នៃ​ការ​ធ្វើ​ដំណើរ​កំសាន្ត​ក្នុង​កិច្ច​ប្រជុំ​សន្និបាត​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ​ឆ្នាំ២០២០​នេះ។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ទីផ្សារ​ទេសចរ​បន្ថែម​សម្រាប់​ប្រទេស​ថៃ​ពី​ប្រទេស CLMV ដែល​មាន​ដូចជា ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម។ ឆ្នាំ២០២០ នេះ​ជា​យុទ្ធនាការ​លើក​ទី​បី​ហើយ បន្ទាប់​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ចូលរួម​សហការ​បាន​ទទួល​ជោគជ័យ​កាល​ពី​ឆ្នាំ២០១៨ និង២០១៩ កន្លង​មក។ យុទ្ធនាការ​នេះ​ផង​ដែរ នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ដែល​ជា​ដៃគូ ចូលរួម​ដូច​ជា​ការ​ទទួល​បាន​ទំនិញ​ជា​ច្រើន​មុខ​ពី​ទី​ក្រុង​បាងកក​ប្រទេស​ថៃ។ ដោយ​សម្លឹង​មើល​ឃើញ​ពី​សក្តានុពល​នៃ​កំណើន​សេដ្ឋកិច្ច​ពី​បណ្ដាល​ប្រទេស CLMV ដែល​ជា​ធម្យម​មាន​កំណើន​សេដ្ឋកិច្ច​ថេរ ពី ៦ ទៅ ៧ ភាគរយ ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្រុមហ៊ុន​សម្រេច​ជ្រើសរើស​ប្រទេស កម្ពុជា ឡាវ មីយ៉ាន់មី និងវៀតណាម ​ជាទី​ផ្សារ​ទេសចរ​ថ្មី​មួយ​តាម​រយៈ​​យុទ្ធនាការ​នេះ។

          ក្នុង​ឆ្នាំ២០២០ យុទ្ធនាការ «Fly, Meet, Shop» នឹង​ផ្តល់​ជូន​នូវ​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត​ចំពោះ​អ្នក​ដំណើរ និង​អាច​ទទួល​បាន​ផល​ចំណេញ​​ជា​ច្រើន​ទៀត​ផង​ដែរ។ អត្ថប្រយោជន៏​រួម​ទាំង​ថវិការ​ ការ​ផ្តល់​ជូន​នូវ​​សេវា​កម្ម​ឆាប់​រហ័យ​ទាន់​ចិត្ត​នៅ​ឯ​ព្រលាន​​យន្តហោះ​សុវណ្ណភូមិ ដែល​មាន​ការ​សម្ដែង​ជូន​នូវ​សិល្បៈ​បែប​វប្បធម៌ ការ​បញ្ចុះ​តំលៃ ១០% ពី​ក្រុមហ៊ុន Bangkok Airways នៅ​ពេល​ទិញ​ទំនិញ​ក្នុង​យន្ត​ហោះ ទិញ ៣០សំបុត្រ ទទួល​បាន​ការ​ថែម​ជូន​សំបុត្រ ១ ដោយ​ឥត​គិត​ថ្លៃ ទទួល​បាន​ការ​រៀប​ចំ​កន្លែង​អង្គុយ​មុន​គេ អាច​ឡើង​យន្តហោះ​មុន​គេ ទទួល​បាន​ការរៀបចំ​ឥវ៉ាន់​ឡើង​យន្តហោះ​មុន​គេ និង​ផ្តល់ជូន​បន្ថែម នូវ​ទម្ងន់​ឥវ៉ាន់ ១០ គីឡូ​ថែម​ទៀត​ផង។ ចំពោះ​ការ​ដើរ​ទិញ​ទំនិញ Central Department Store នឹង​ផ្តល់​ជូន​នូវ E-Cash coupon សម្រាប់​ជា​កាដូ​ស្វាគមន៏៕

Advertising Article


SUGGESTIONS