×

មាន​ដឹង​ឬ​អត់​ថា​ខែកុម្ភៈ​សម្បូរ​ផ្លែឈើ​អ្វីខ្លះ​? ​ទិញ​ទាន់​រដូវ​ស្រស់​ឆ្ងាញ់​ ​ហើយ​ល្អ​ចំពោះ​សុខភាព​ទៀត​!

TRAVEL & LIVING 4 years ago
 
 

​១​. ​ផ្លែ​មាក់ប្រាង​: ​ឈ្មោះ​ឈើ​មួយ​ប្រភេទ​ ​ស្លឹក​ស្រដៀងនឹង​ស្វាយ​ ​តែ​តូច​ៗ​ជាង​ ​ចុង​ស្រួច​ៗ​ផ្លែខ្ចី​មាន​រស​ជូរ​ ​លុះដល់​ទុំ​មាន​សម្បុរ​លឿង​, ​ប្រើ​បរិភោគ​ជា​អាហារ​; ​ខ្លះ​មាន​រស​ផ្អែម​ (​ច្រើន​មាន​សម្បូរ​នៅ​ខេត្ត​បាត់​ដំបង​ ​គេ​ដាំ​ជា​ដំណាំ​ស្រុក​), ​ខ្លះ​មាន​រស​ផ្អែម​លាយ​ជូរ​ (​ច្រើន​មាន​សម្បូរ​នៅ​ព្រៃ​ភ្នំ​ខ្លះ​ដោយអន្លើ​ ​ក្នុង​ខេត្ត​កំពត​)​។​ ​មាក់ប្រាង​សម្បូរ​ផ្លែ​ចន្លោះ​ពី​ខែកុម្ភៈ​រហូតដល់​ខែ​មេសា​ជា​រៀងរាល់​ឆ្នាំ​។​ ​ផ្លែ​នេះ​មាន​តម្លៃ​ចន្លោះ​ពី​១​២​០​០​០​រៀល​ដល់​២​០​០​០​០​រៀល​ក្នុង​មួយគីឡូក្រាម​។​ ​ត្រួយ​ស្លឹក​វា​ត្រូវ​បាន​ប្រើប្រាស់​ជា​អន្លក់ស្រស់​ ​ឬ​ ​យកទៅ​ញាំ​ទទួលទាន​ជា​អាហារ​។​ ​ចំពោះ​ផ្លែ​ម៉ាក់​ប្រា​ង​វិញ​ ​ប្រជាជន​ខ្មែរ​និយម​ទទួលទាន​ស្រស់​ ​ប៉ុន្តែ​នៅ​បរទេស​ ​គេ​អាច​ច្នៃ​វា​ជា​អាហារ​បាន​ច្រើនមុខ​ដូចជា​ ​មាក់ប្រាង​ត្រាំ​ (​នៅ​ប្រទេស​ថៃ​) ​បង្អែម​មាក់ប្រាង​ត្រាំទឹក​សេ​រ៉ូ​ក្តៅ​ ​ឬ​ ​ត្រជាក់​ (​Co​m​p​o​t​e​) (​នៅ​ទ្វីប​អឺរ៉ុប​) ​និង​ ​ម្ហូប​សាំ​បាល់​(​គ្រឿង​ជ្រលក់​មាន​រសជាតិ​ហិ​រ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​)​។​ ​យោង​តាម​គេហទំព័រ​ ​health​benefit​s​time​s.​co​m​ ​ផ្លែ​មាក់ប្រាង​ផ្តល់​អត្ថប្រយោជន៍​លើសលប់​ចំពោះ​សុខភាព​ ​ជាអាទិ៍​រួម​មាន​ ​មាន​វីតាមីន​ C ​ជំនួយ​ស្បែក​ ​ជាតិ​ប្រូតេអ៊ីន​ពន្លឿន​ការ​ជាសះស្បើយ​នៃ​របួស​ ​ជំរុញ​ការ​កើតឡើងវិញ​នៃ​កោសិកា​រាងកាយ​ ​សម្បូរ​ជាតិទឹក​កាត់បន្ថយ​អត្រា​កើត​មហារីក​ប្រព័ន្ធ​រំលាយអាហារ​ ​សម្រួល​ចរន្ត​ឈាម​ ​លុបបំបាត់​ជាតិពុល​ក្នុង​រាងកាយ​ ​និង​ ​បង្ការ​ជំងឺបេះដូង​ ​។​ល​។​

២​. ​ផ្លែ​ទឹកដោះគោ​: ​ឈ្មោះ​ផ្លែឈើ​មួយ​ប្រភេទ​មាន​ក្លិនក្រអូប​ ​រាង​មូល​មាន​ពណ៌ស្វាយ​ (​សំបក​ក្រាស់​) ​និង​ពណ៌​ស​ (​សំបក​ស្តើង​) ​ហើយ​មានសាច់​រសជាតិ​ផ្អែម​ល្មួត​ដូច​ទឹកដោះគោ​និង​គ្រាប់​រឹង​រាងសំប៉ែត​ពណ៌ត្នោត​ខ្ចី​។​ ​ជាទូទៅ​ ​ផ្លែ​ទឹកដោះគោ​ត្រូវ​បាន​គេ​ទទួលទាន​ជា​ផ្លែឈើ​ស្រស់​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។​ ​ស្លឹក​ត្រូវ​បាន​គេ​ពូត​ច្របាច់​ចម្រាញ់​ជា​ថ្នាំ​ប្រឆាំង​ជំងឺ​ទឹកនោម​ផ្អែម​ ​និង​ ​ជំងឺ​ឈឺ​សន្លាក់ដៃ​ជើង​។​ ​សំបក​ដើម​ទឹកដោះគោ​អាច​​​យកទៅ​កែច្នៃ​ជា​ភេសជ្ជៈ​ជំនួយ​កម្លាំង​ប្រភេទ​តូនិ​ក​ (​Tonic​) ​។​ ​រីឯ​ទឹក​ស្ងោរ​សំបក​ដើម​ទឹកដោះគោ​អាច​ប្រើ​ជា​ឱសថ​បុរាណ​កែ​រោគក្អក​បាន​យ៉ាង​ពូកែ​។​ ​ចំពោះ​ហាង​ឆេង​ផ្លែ​ទឹកដោះគោ​ ​គឺ​មាន​តម្លៃ​ចន្លោះ​ពី​៦​០​០​០​រៀល​ដល់​១​២​០​០​០​រៀល​ក្នុង​មួយគីឡូក្រាម​ ​ហើយ​សម្បូរ​ជាងគេ​ចន្លោះ​ខែ​ធ្នូ​ដល់​ខែកុម្ភៈ​។​ ​យោង​តាម​គេហទំព័រ​ ​health​caution​s.​co​m​ ​ផ្លែ​ទឹកដោះគោ​ផ្តល់​អត្ថប្រយោជន៍​សំខាន់​ៗ​ចំនួន​១​៣​យ៉ាង​ ​រួម​មាន​ ​ជំនួយ​សុខភាព​ឆ្អឹង​ ​ទប់​ស្កាត់​ជំងឺ​ខ្វះ​កោសិកា​ឈាម​ក្រហម​ ​រក្សា​ទម្ងន់​ ​ការពារ​ជំងឺបេះដូង​ ​ប្រឆាំង​អុក​ ​ស៊ី​ត​កម្ម​ ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ ​រក្សា​សុខភាព​ស្បែក​ ​កាត់បន្ថយ​ក​ម្រិ​ត​ជាតិ​កូ​ឡេ​ស្តេ​រ៉​ល ​ជំនួយ​ភ្នែក​ ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ ​ពង្រឹង​ប្រព័ន្ធ​រំលាយអាហារ​ ​ជួយ​ព្យាបាល​អា​កា​រៈ​គ្រុនក្តៅ​ ​ព្រមទាំង​ផ្សះ​មុខរបួស​និង​បញ្ហា​ស្បែក​ផ្សេងៗ​។​

៣​. ​ផ្លែ​គុយ​: ​ឈ្មោះ​ឈើ​តូច​មាន​ដើម​ជា​វល្លិ​ ​ផ្លែ​មាន​រស​ផ្អែម​លាយ​ជូរ​ ​ប្រើ​ជា​អាហារ​។​ ​ក្នុង​បរិ​បទ​ពេល​បច្ចុប្បន្ននេះ​ ​ផ្លែ​គុយ​គឺ​ពិបាក​រក​ណាស់​ ​ដោយសារ​ដើម​វា​ជា​ប្រភេទ​វល្លិ​រុំ​ជាប់នឹង​ដើមឈើ​ធំ​ៗ​ក្នុង​តំបន់​ព្រៃ​ភ្នំ​ ​ហើយ​មាន​ផ្លែ​តាម​រដូវ​កាល​ទៀត​។​ ​ដោយសារតែ​វា​កាន់តែ​ក​ម្រ​បែប​នេះ​ហើយ​ ​ទើប​សព្វថ្ងៃ​វា​បាន​ក្លាយ​ជា​ប្រភេទ​ផ្លែឈើ​ស្រុក​ដ៏​មាន​តម្លៃ​ ​ហើយ​ពិបាក​រក​ទិញ​ទទួលទាន​នៅ​ទីក្រុង​ថែមទៀត​ផង​។​ ​ភាគច្រើន​ ​វា​ត្រូវ​បាន​គេច​ង​ជា​ចង្កោម​លក់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​តាម​ខេត្ត​ដែល​មាន​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ ​និង​ ​នៅ​តាម​ ​ផ្លូវចូល​រមណីយដ្ឋាន​មួយ​ចំនួន​នៅ​តាម​តំបន់​សហគមន៍​ជនបទ​ ​ដូចជា​នៅ​ស្រុក​រលា​ប្អៀ​រ​ ​និង​ ​ស្រុក​បរិបូណ៌​ខេត្ត​កំពង់ឆ្នាំង​ ​ស្រុក​បន្ទាយស្រី​ ​និង​ ​ស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​ ​និង​ ​ម្តុំ​ភ្នំបូកគោ​ ​ខេត្ត​កំពត​ ​ជាដើម​។​ ​ដោយឡែក​ ​នៅ​ភ្នំពេញ​ ​គេ​អាច​​​រក​ទិញ​ផ្លែ​គុយបា​ន​នៅ​ម្តុំ​សួនច្បារ​សម្តេច​ ​ហ៊ុន​ ​សែន​ ​ជិត​កោះ​ពេជ្រ​ ​និង​ ​នៅ​តាម​បណ្តោយ​វិថី​ប៉ា​ស្ទ័​រ​ (​ផ្លូវ​ ​៥​១​) ​ម្តុំ​ក្រោយ​ធនាគារ​ហុង​ ​លី​អុង​ ​ចាប់ពី​ខែកុម្ភៈ​ដល់​ចុងខែ​មេសា​ទើប​ផុត​រដូវ​វា​។​ ​ផ្លែ​គុយ​មាន​តម្លៃ​ចន្លោះ​ពី​៣​៥​០​០​០​រៀល​ដល់​៥​០​០​០​០​រៀល​ក្នុង​មួយគីឡូក្រាម​។​ ​ដើម្បីឲ្យ​ផ្លែ​គុយ​មាន​រសជាតិ​ឆ្ងាញ់​ទ្វេ​ដង​ ​អ្នក​លក់​និយម​យក​គុយ​ប្រឡាក់អំបិល​ម្ទេស​ហាល​ក្រោម​ក​ម្តៅ​ថ្ងៃ​ទើប​ធ្វើឲ្យ​គុយ​ស្វិត​សាច់​ល្អ​។​ ​តាម​វេជ្ជ​សា​ស្រ្ត​ខ្មែរ​បុរាណ​ ​គេ​ច្រើន​យក​ដើម​គុយ​ទៅ​ចិញ្ច្រាំ​ដាំទឹក​ផឹក​ព្យាបាល​រោគ​ស្រ្តី​ទាស់​ឥត​ទឹកដោះ​។​ ​យោង​តាម​គេហទំព័រ​ ​tropical​.​t​h​e​fern​s.​in​f​o ​ដែល​មាន​ឯកទេស​លើ​អត្ថប្រយោជន៍​រុក្ខជាតិ​តំបន់​ត្រូពិក​ ​រុក្ខជាតិ​គុយ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដូចជា​ ​ជ័រ​ប្រើ​ជា​ថ្នាំលាប​លើ​ស្នាមរបួស​ឈឺចាប់​ ​និង​ ​ព្យាបាល​ជំងឺ​សើស្បែក​ក​ម្រិ​ត​ធ្ងន់​មួយ​ប្រភេទ​ (​Yaws​) ​។​ ​ដើម​វា​អាច​ព្យាបាល​ជំងឺ​រាក​មួល​ ​និង​ ​បញ្ហា​ថ្លើម​។​ ​រីឯ​ឫស​វា​ប្រើ​ព្យាបាល​ជំងឺខាន់លឿង​ ​អា​កា​រៈ​ក្រហាយ​ចុងដង្ហើម​ ​និង​ ​ជំងឺ​រាករូស​។​

​៤​. ​ផ្លែ​អម្ពិលទឹក​: ​អម្ពិលទឹក​ជា​ប្រភេទ​ដើមឈើ​ធំ​ ​ដើម​មាន​បន្លា​ ​ស្លឹក​ស្ដើង​ ​មាន​សណ្ឋាន​ដូច​ម្រាមដៃ​ ​មាន​ផ្កា​ជា​ចង្កោម​ៗ​ ​តូច​ៗ​ ​ពណ៌​ស​ ​រំលេច​កញ្ចុំ​កេសរ​ឈ្មោល​ច្បាស់​។​ ​ផ្លែ​មាន​លក្ខណៈ​ជា​កួរ​រង្វេល​ៗ​។​ ​ផ្លែខ្ចី​ពណ៌បៃតង​ខ្ចី​ ​រីឯ​ផ្លែ​ចាស់​មាន​ពណ៌​ផ្កាឈូក​ ​ឬ​ ​ពណ៌ក្រហម​។​ ​សាច់​ផ្លែ​មាន​ពណ៌​ស​លាយ​ក្រហម​ឬ​ផ្កាឈូក​ ​មាន​រសជាតិ​ផ្អែម​លាយ​ចត់​។​ ​រុក្ខជាតិ​នេះ​សម្បូរ​ផ្លែ​នៅចន្លោះ​រដូវរំហើយ​រហូតដល់​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​។​ ​កាលពីមុន​ ​គេ​អាច​បេះ​ផ្លែ​វា​ដោយខ្លួនឯង​ងាយ​ៗ​នៅ​ជុំវិញ​ផ្ទះ​ ​ឬ​ ​នៅ​ក្នុង​ភូមិ​ ​ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់កាស​ទិញ​នោះ​ទេ​។​ ​ដោយឡែក​ ​សព្វថ្ងៃ​អ្នកក្រុង​ ​ឬ​ ​អ្នកដំណើរ​ខ្លះ​ក៏​នឹកភ្នក​ចង់​ទទួលទាន​វា​ដែរ​ ​ទើប​ប្រជាជន​ខ្លះ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ខេត្ត​នាំគ្នា​ដាក់​លក់​មុខ​ផ្ទះ​បន្តិចបន្តួច​គ្រាន់នឹង​រក​បាន​ប្រាក់ចំណូល​បន្ថែម​ ​តួយ៉ាង​ ​នៅ​ម្តុំ​ទួល​ក្រសាំង​ ​ខេត្ត​កណ្តាល​ (​ផ្លូវជាតិ​លេខ​២​១​) ​ម្តុំ​វត្ត​ចំពុះ​ក្អែក​ ​សង្កាត់​ព្រែក​ថ្មី​ ​ខណ្ឌ​ច្បារអំពៅ​ (​ផ្លូវ​ព្រែក​ប្រា​) ​ផ្លូវ​ចន្លោះ​ផ្សារ​ព្រែក​ព្នៅ​ទៅកាន់​ភ្នំ​បា​សិត​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​ជាដើម​។​ ​ហាង​ឆេង​អម្ពិលទឹក​នៅ​ភ្នំពេញ​មាន​តម្លៃ​ប្រមាណ​២​០​០​០​០​រៀល​ក្នុង​មួយគីឡូក្រាម​។​ ​យោង​តាម​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជ​សា​ស្រ្ត​បុរាណ​ (​ក្រសួងសុខាភិបាល​ ​ឆ្នាំ​ ​២​០​០​៦​) ​គេ​ប្រើ​សំបក​ដើម​វា​ព្យាបាល​រោគ​ទឹកនោម​ផ្អែម​ពីព្រោះ​វា​មាន​សារធាតុ​ប្រហាក់ប្រហែល​នឹង​ថ្នាំ​អាំង​ស៊ុ​យ​លីន​ដែរ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN


SUGGESTIONS