×

ទិវា​ជាតិ​អំណាន​លើកទី៥៖​ ឱកាស​បង្រៀន​ដល់​មនុស្ស​គ្រប់វ័យ ​ដើម្បី​បណ្តុះ​សមត្ថភាព​នៃការ​អាន​មិនមែន​តែ​មួយ​ថ្ងៃ

NEWS 4 years ago
 
 

          នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ដ៏​មាន​តម្លៃ​នៃ​ពិព័រណ៍​ទិវាជាតិ​អំណាន​លើកទី៥​ ស្ថិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ឬវិទ្យាស្ថានតិចណូ​។ ទន្ទឹម​នឹង​ព្រឹត្តិការណ៍​នេះ​ផងដែរ​ គេ​សង្កេត​ឃើញថា​វត្តមាន​របស់​សិស្សា​នុសិស្ស​ ក៏ដូច​ជា​យុវជន​ដែល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​កាន់តែ​មាន​កំណើន​កើន​ឡើង​ខ្ពស់ ប្រសិន​បើ​ប្រៀប​នឹង​អត្រា​នៃ​អ្នក​ចូល​រួម​កាល​ពី​ឆ្នាំមុនៗ​។ ជាក់ស្តែង ទិវា​អំណាន​ជាតិ​លើកទី៥​នេះ ​ត្រូវបាន​ធ្វើ​ក្រោម​ប្រធានបទ​ដ៏​សំខាន់​ដែល​មាន​ន័យ​បង្កប់​ទៅ​ដោយ​ខ្លឹមសារ​អប់រំ​យ៉ាង​ដូច្នេះ​ផងដែរ​ថា «ការ​អាន ​បណ្តុះ​បញ្ញា ការ​ស្រាវជ្រាវ និង​នវា​នុវត្តន៍​» ផងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ សម្រាប់​ទិវា​អំណាន​ជាតិ​លើក​ទី៥​ក្នុង​ឆ្នាំនេះ​នឹង​មាន​កម្មវិធី​កម្សាន្ត​ប្លែកៗ​ច្រើន​ដែល​ខុស​ពី​សព្វមួយដង​ថែម​ទៀត​ផង​។ ម៉្យាងវិញ​ទៀត​ អ្នក​អាច​ធ្វើការ​ផ្លាស់ប្តូរ​សៀវភៅ​របស់​អ្នក​បាន​នៅ​ទីនោះ​ដោយ​ពុំគិតថ្លៃ​។

          គួរ​បញ្ជាក់​ផងដែរ​ថា​ ទិវា​ជាតិ​អំណាន​លើកទី៥​ ប្រព្រឹត្ត​ឡើង​រយៈ​ពេល​៣ថ្ងៃ​ ចូលរួម​ដោយ​សេរី​ ចាប់ពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ រហូត​ដល់​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨ព្រឹក រហូតដល់​ម៉ោង ៧ល្ងាច ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា​៕

Article by PAN SIVLY


SUGGESTIONS