×

​ស្ត្រី​កម្ពុជា​ប្រាំ​រូប​ដែល​បុរស​ៗ​គួរតែ​យក​គ​ម្រូ​តាម​

NEWS 4 years ago
 
 

          ​អប​អរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​ ​១​០​៩​ ​ដោយ​រាប់​គិត​ចាប់តាំង​ពី​ឆ្នាំ​ ​១​៩​១​១​ ​ដែល​ទិវា​​​នេះ​ចាប់ផ្តើម​បង្កើត​ជាលើកដំបូង​ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឲ្យ​ស្រ្តី​មាន​សិទ្ធិ​ស្មើ​រ​ភាព​គ្នា​ជាមួយនឹង​បុរស​ដែរ​។​ ​នៅ​សតវត្សរ៍​ទី​ ​២​១​ ​នេះ​ស្រ្តី​ហាក់​មាន​សមត្ថភាព​និង​បាន​ជួយ​ដល់​សង្គមជាតិ​ច្រើនជាង​បុរស​។​ ​ថ្ងៃនេះ​សូវ​រី​ន​ ​សូម​ណែនាំ​ប្រិយ​មិត្ត​អ្នកអាន​ឲ្យបាន​ស្គាល់​នូវ​ស្ត្រី​ ​៥​ ​រូប​ដែល​បាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ដល់​សង្គមជាតិ​ដែល​បុរស​គួរតែ​យក​គ​ម្រូ​តាម​៖​


​កញ្ញា​ ​អា​ត​សុធា​វី​៖

          ​កញ្ញា​ ​អា​ត​ ​សុធា​វី​ ​ជា​ស្ថាបនិក​គម្រោង​ ​Think​ ​Plastic​ ​ដែល​ត្រូវ​បាន​ ​កោតសរសើរ​ ​ពីសំណាក់​អ្នក​និយម​ចូលចិត្ត​លេង​បណ្តាញ​សង្គម​ជាច្រើន​តាមរយៈ​វីដេអូ​អប់រំ​អំពី​ប្លាស្ទិក​នេះ​ផង​ដែរ​។​ ​តាមរយៈ​សូវ​រី​ន​ ​កញ្ញា​ ​អា​ត​ ​សុធា​វី​ ​បាន​ប្រាប់​ថា​ ​ការប្រើប្រាស់​ប្លាស្ទិក​ ​អាច​មានផល​ប៉ះពាល់​ទៅដល់​សុខភាព​មនុស្ស​ ​ហើយ​សំណល់​ប្លាស្ទិក​ក៏​អាច​ប៉ះពាល់​ទៅដល់​បរិស្ថាន​លក្ខណៈ​យូរអង្វែង​។​ ​នៅ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​យើង​គ្រប់គ្នា​ប្រើប្រាស់​ប្លាស្ទិក​ជាច្រើន​ ​ប៉ុន្តែ​យើង​អាច​ចូលរួម​កាត់បន្ថយ​បាន​ ​ដូចជា​ ​យ​កដប​ទឹក​ដែល​អាច​ ​ប្រើប្រាស់​ឡើងវិញ​បាន​ ​ដាក់​តាម​ខ្លួន​ ​ប្រើ​ថង់​ក្រណាត់​ ​និង​ ​យក​ប្រអប់​ពេល​ទៅ​ទិញ​អាហារ​ខ្ចប់​ជាដើម​។​ ​ចំពោះ​ម្ចាស់​ភោជនីយដ្ឋាន​ ​និង​ ​ហាង​កាហ្វេ​នានា​ ​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​កែវ​ ​ដើម្បី​ដាក់​ទឹក​ ​និង​ ​កាហ្វេ​ពេល​ដែល​ភ្ញៀវ​ញាំ​ក្នុង​ហាង​។​ ​ការ​លើកទឹកចិត្ត​ក្នុង​ការ​កាត់បន្ថយ​ប្លាស្ទិក​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ ​ហើយ​ប្រសិនបើ​កុំ​ប្រើប្រាស់​ប្លាស្ទិក​តែម្តង​គឺ​កាន់តែ​ល្អ​។​ (​លោកអ្នក​អាច​អាន​អត្ថបទ​បន្ថែម​ពី​កញ្ញា​អា​ត​សុធា​វី​នៅ​ក្នុង​ទស្សនាវដ្ដី​សូវ​រី​ន​ ​ខែ​មេសា​ឆ្នាំ​ ​២​០​១​៩​)

​កញ្ញា​ ​អាំង​ ​សិរី​រត​ន៍៖

          យុវតី​ ​អាំង​ ​សិរី​រត​ន៍ ​វ័យ​ ​២​៧​ ​ឆ្នាំ​ ​ដែល​ជា​យុវតី​ឆ្នើម​ជាងគេ​ម្នាក់​ក្នុង​វិ​ស​័​យ​ការងារ​ផ្នែក​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​កេរ្តិ៍ឈ្មោះ​របស់​ ​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​ម្តង​ហើយ​ម្តងទៀត​នៅ​លើ​បណ្តាញ​សង្គម​នានា​ក្នុងស្រុក​ដោយសារតែ​ការ​តស៊ូ​ឥត​រាថយ​កាត់​វាល​កាត់​ព្រៃ​ចុះ​ទឹក​ឡើងភ្នំ​ចុះមូលដ្ឋាន​សហគមន៍​នៅ​តាម​ជនបទ​ដាច់សង្វែង​របស់​នាង​នា​ពេល​ ​កន្លងមក​។​ ​កញ្ញា​បាន​រំឭក​ប្រាប់​ពី​អតីតកាល​ថា​ ​«​ការ​ដើរ​ព្រៃ​ ​ការ​ជិះទូក​ ​ការ​ជួប​ ​សហគមន៍​ ​ការ​ជួប​រៀន​ពី​អ្នក​សិក្សាស្រាវជ្រាវ​ ​និង​ ​ជួប​ជាមួយ​សកម្មជន​បរិស្ថាន​ ​បាន​នាំ​ខ្ញុំ​ឲ្យ​ក្លាយ​ខ្លួន​ជា​ ​អ្នក​អភិ​រក្ស​។​ ​អ្វី​ដែល​ខ្ញុំ​ចងចាំ​ជាងគេ​ ​ហើយ​ធ្វើឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ខ្លួនប្រាណ​មក​ធ្វើការងារ​អភិ​រក្ស​នោះ​ ​គឺ​ដំណើរ​ទស្សន​កិច្ចសិក្សា​ពី​ព្រៃឈើ​ ​និង​ ​ជីវៈ​ចម្រុះ​នៅ​ខេត្ត​មណ្ឌលគិរី​ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​យុវជន​ ​របស់​ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក​»​។​
(​លោកអ្នក​អាច​អាន​អត្ថបទ​បន្ថែម​ពី​កញ្ញា​អាំង​ ​សិរី​រត​ន៍ ​នៅ​ក្នុង​ទស្សនាវដ្ដី​សូវ​រី​ន​ ​ខែ​មេសា​ឆ្នាំ​ ​២​០​១​៩​)

​កញ្ញា​ វុត្ថា ​វិច្ឆិកា​រ​៖​

          កញ្ញា​ ​វត្ថា​ ​វិច្ឆិកា​ ​គឺជា​ម្ចាស់​ហាង​លក់​គ្រឿង​ក្រ​អប់​ដែល​កែច្នៃ​ពី​ធម្មជាតិ​ ​ដូចជា​សាប៊ូ​ធ្វើ​ពី​ប្រេងដូង​ ​និង​របស់របរ​ប្រើប្រាស់​ជាច្រើន​ទៀត​ដែល​មាន​យីហោ​ឈ្មោះថា​ ​«​ដៃ​ខ្មែរ​»​។​ ​កញ្ញា​ ​ក៏​ជា​សហគ្រិន​សង្គម​មួយ​រូប​ដែល​បាន​ចូល​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ ​ហើយក៏​ជា​អ្នក​ស្រលាញ់​បរិស្ថាន​មួយ​រូប​ផង​ដែរ​។​ ​ក្នុងនាម​ជា​សហគ្រិន​មួយ​រូប​ ​កញ្ញា​បាន​ចែករំលែក​នូវ​ការយល់​ឃើញ​មួយ​ថា​ ​ប្លាស្ទិក​គឺជា​បញ្ហា​នៅ​លើ​ពិភពលោក​ ​ហើយ​យើង​គួរតែ​បណ្តុះ​គំនិត​ស្រលាញ់​បរិស្ថាន​។​ ​ប្រសិនបើ​យើង​មានគំនិត​គិតទៅ​លើ​រឿង​ទាំងអស់​នោះ​ហើយ​ ​នោះ​មិន​មាន​អ្វី​មក​អាច​រារាំង​យើង​ឲ្យ​ស្វែងរក​វិធី​ដើម្បី​កាត់ផ្តាច់​ប្លាស្ទិក​បាន​នោះ​ទេ​។​ ​មិនថា​នៅ​ក្នុង​អាជីវកម្ម​ឬ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ឡើយ​ ​ជាក់ស្តែង​នៅ​ក្នុង​អាជីវកម្ម​ដៃ​ខ្មែរ​ ​និង​ ​ហាង​ ​D​a​i​ ​Khmer​ R​e​fill​ ​station​ ​ស្រាប់​ ​គឺ​ពួកយើង​តែងតែ​រក​វិធី​ធ្វើ​យ៉ាងណា​ដើម្បី​បំបាត់​ប្លាស្ទិក​ឲ្យបាន​ ​១​០​០​ ​ភាគរយ​ចេញពី​សិប្បកម្ម​ក៏ដូចជា​ហាង​របស់យើង​ផ្ទាល់​ផង​ដែរ​។​

​អ្នកស្រី​កែ​ឡេង​៖​

          វីរ​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ដែល​ទើប​តែ​ដណ្តើម​បាន​នូវ​មេដាយ​មាស​ ​នៅ​ក្នុង​វិញ្ញាសា​ប្រភេទ​កីឡា​ប៉េ​តង់​ជា​គូ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ (​SEA​ ​Game​s) ​លើក​ទី​២​៩​ ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​ម​ហោ​ឡារឹ​ក​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៧​ ​នៅ​ទីក្រុង​ ​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​គួរ​ជាទី​មោនភាព​ក្រៃលែង​។​ ​លោកស្រី​ ​កែ​ ​ឡេង​ ​វ័យ​៥​៥​ឆ្នាំ​ ​ដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ី​ហ្គេ​ម​ ​លើ​ទី​២​៩​ ​និង​ ​ជា​ម្ចាស់​មេដាយ​ផ្សេងៗ​ជិត​៤​០​ទៀត​ ​បាន​តាំងចិត្ត​ដើម្បី​ជួយ​លើក​មុខមាត់​កម្ពុជា​ឲ្យបាន​ខាន​តែ​បាន​នៅ​ថ្ងៃ​ប្រកួត​ក្រោយៗ​ទៀត​។​

​កញ្ញា​ ​ឌី​ម៉ា​លី​ណែ​ត​៖

          ជានា​រី​មែនពិត​ក៏ប៉ុន្តែ​ ​ម៉ា​លី​ណែ​ត​មិនដែល​ខ្លាច​ក្នុង​ការធ្វើដំណើរ​ទៅ​ឆ្ងាយ​ៗ​ដើម្បី​លើកស្ទួយ​វិ​ស​័​យ​ទេសចរណ៍​នៅ​កម្ពុជា​នោះ​ឡើយ​។​ម៉ា​លី​ណែ​ត​ ​ធ្លាប់ធ្វើ​ដំណើរ​សឹងតែ​គ្រប់​ទីកន្លែង​ទេសចរណ៍​ជុំវិញ​ប្រទេស​កម្ពុជា​ ​ដោយ​បើកបរ​ម៉ូតូ​ដោយខ្លួនឯង​ ​ដើម្បី​ថត​វីដេអូ​ពី​ដំណើរ​កំសាន្ត​របស់​ខ្លួន​មក​ផ្សព្វផ្សាយ​ឲ្យ​មហាជន​បាន​ដឹង​។​ ​ចាប់តាំង​ពី​អាយុ​១​៣​ឆ្នាំ​ ​ម៉ា​លី​ណែ​ត​តែង​ធ្វើដំណើរ​ទៅលេង​បណ្តា​ខេត្ត​ជារឿយៗ​រាល់​ពេល​សម្រាក​ពី​ការសិក្សា​ ​ដោយ​ស្នាក់អាស្រ័យ​ជាមួយ​សាច់ញាតិ​ទាំងឡាយ​នៅ​តាម​ខេត្ត​ដែល​កញ្ញា​ធ្វើដំណើរ​ទៅ​។​ ​អ្នក​ធ្វើដំណើរ​ផ្សងព្រេង​វ័យ​ ​៣​០​ឆ្នាំនេះ​និយាយ​ថា​ ​«​ខ្ញុំ​សប្បាយចិត្ត​ដែល​ពេលនេះ​ ​មាន​គេ​ស្គាល់​រមណីយដ្ឋាន​ធម្មជាតិ​ដែល​ខ្ញុំ​បាន​ថត​យកមក​បង្ហាញ​ច្រើន​ ​ហើយ​គេ​មក​ប្រាប់​ថា​ពួកគេ​ទៅ​ដល់កន្លែង​នោះ​ដោយសារ​មើល​វីដេអូ​របស់​ខ្ញុំ​។​»​
(​លោកអ្នក​អាច​អាន​អត្ថបទ​បន្ថែម​អំពី​ ​ម៉ា​លី​ណែ​ត​ ​ក្នុង​ទស្សនាវដ្ដី​សូវ​រី​ន​ខែ​ ​វិច្ឆិកា​រ​ ​ឆ្នាំ​ ​២​០​១​៩​)


SUGGESTIONS