×

​តើ​ម៉ាស់​ដេរ​ពី​ក្រណាត់​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូរ៉ូ​ណា​ដូច​ម៉ាស់​ពេទ្យ​ដែរ​ឬទេ​?

NEWS 4 years ago
 
 

          កន្លងមក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​យើង​តែងតែ​ឃើញ​មាន​ការពិភាក្សា​ជជែកវែក​ញែក​អំពី​មធ្យោបាយ​ទប់​ស្កាត់​ជំងឺឆ្លង​ថ្មី​ឈ្មោះ​ ​«​ កូ​វី​ដ​ ​១​៩​ ​ឬ​ កូរ៉ូ​ណា​ប្រភេទ​ថ្មី​ ​»​ ​ដែល​បាន​ផ្ទុះ​រីក​រាលដាល​ឡើង​នៅ​ប្រទេស​ជាច្រើន​ករណី​ ​ក្នុង​នោះ​រួម​មាន​ ​០​៥​ ​ករណី​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ​គិត​មកដល់​ថ្ងៃ​ទី​ ​១​៣​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នេះ​។​ ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជាច្រើន​កំពុង​ព្រួយបារម្ភ​ចំពោះ​កំណើន​តម្លៃ​ម៉ាស់​នៅ​លើ​ទី​ផ្សារ​ ​ទើប​ធ្វើឲ្យ​អ្នកខ្លះ​សុខចិត្ត​ដេរ​ម៉ាស់​ធ្វើ​ពី​ក្រណាត់​ពាក់​ដោយខ្លួនឯង​ជំនួស​ម៉ាស់​ពេទ្យ​ដែល​ពិបាក​រក​ទិញ​ ​និង​មាន​តម្លៃ​ខ្ពស់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ទោះបីជា​ការ​ធ្វើ​ម៉ាស់​ពាក់​ដោយខ្លួនឯង​ពិតជា​ជួយ​សន្សំសំចៃ​ថវិកា​គ្រួសារ​ក៏​ពិត​មាន​ ​តែ​ការ​ធ្វើ​បែប​នេះ​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​ពិតប្រាកដ​ដែរ​ឬទេ​បើ​តាម​ក្បួន​វេជ្ជ​សា​ស្រ្ត?

          បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សល្យ​សា​ស្រ្ត (​វះកាត់​) ​ជនជាតិ​តៃ​វ៉ាន់​ ​ឈ្មោះ​ ​ឈិន​ ​សៀវ​ទីង​ ( ​Face​book​: 陳小廷 )​ដែល​បាន​ប្រើ​ម៉ាស់​ក្រ​ណាស់​ជំនួស​ម៉ាស់​ពេទ្យ​បាន​អះអាង​ថា​ ​ម៉ាស់​ក្រណាត់​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ប្រសិនបើ​វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ​និង​បោក​ស​ម្អា​ត​ទៀងទាត់​ជាប្រចាំ​។​ ​ដើម្បី​ឆ្លើយតបនឹង​បញ្ហា​កង្វះ​ម៉ាស់​ពេទ្យ​ ​លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ច្នៃ​ម៉ាស់​ក្រណាត់​ដោយមាន​ការ​ជួយ​ច្នៃ​ពី​ជាង​កាត់​ដេរ​ក្នុង​តំបន់​ដែល​គាត់​កំពុង​រស់នៅ​។​ ​ប៉ុន្តែ​ខុស​ពី​ម៉ាស់​ក្រណាត់​ធម្មតា​ ​ម៉ាស់​ក្រណាត់​របស់​លោក​ត្រូវ​បានការ​ពារ​ដោយ​ស្រទាប់​ពិសេស​មួយ​ធ្វើ​ពី​សរសៃ​អំបោះ​សំយោគ​គីមី​ ​«​Melt​-​brown​ ​Non-​wove​n ​Fibre​»​ (​មិនមែន​សរសៃ​អំបោះ​តម្បាញ​) ​ដែល​ត្រូវ​បាន​ស៊ក​បញ្ចូល​ទៅ​ក្នុង​ប្រហោង​កណ្តាល​នៃ​ម៉ាស់​ដែល​ចំហ​រ​ដើម្បី​ងាយស្រួល​ដកដង្ហើម​ជាង​កា​រពាក់​ម៉ាស់​ធម្មតា​។​

 

          លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ម៉ាស់​ពេទ្យ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើស​រ​សៃ​អំបោះ​ប្រភេទ​ ​Non-​wove​n ​Fibre​ ​ខាងលើ​ ​ប៉ុន្តែ​ម៉ាស់​ពេទ្យ​ ​និង​ ​ម៉ាស់​ N95 ​ចាប់ផ្តើម​អស់ពី​ស្តុក​ ​ដែល​ធ្វើឲ្យ​ប្រជាជន​ក្នុងស្រុក​ពិបាក​ទិញ​ណាស់​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​សង្កត់ធ្ងន់​ថា​ ​ម៉ាស់​ក្រណាត់​ជួយ​សន្សំសំចៃ​ទាំង​ថវិកា​ ​និង​ ​បរិស្ថាន​។​ ​លោក​បាន​ចំណាយ​ថ្លៃ​ដើម​អស់​ត្រឹមតែ​ ​២​.​៥​៤​ ​ដុល្លារ​សិង្ហបុរី​ ​ឬ​ ​ប្រមាណ​ ​១​.​៨​ ​ដុល្លារ​អាមេរិក​ (​ជាង​៧​០​០​០​រៀល​) ​សម្រាប់​ការ​ធ្វើ​ម៉ាស់​ក្រណាត់​ចំនួន​បី​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ច្រើនដង​។​ ​សាច់ក្រណាត់​ដែល​លោក​ជ្រើសរើស​យកមក​ធ្វើ​ម៉ាស់​គឺជា​ប្រភេទ​ក្រណាត់​ពណ៌ខៀវ​ធ្វើ​ពី​កប្បាស​មកពី​ទីក្រុង​ក្យូតូ (K​y​o​to​) ​ដែល​លោក​បាន​រក​ឃើញ​នៅ​ទី​ផ្សារ​ក្នុង​តំបន់​របស់​លោក​ផ្ទាល់​។​

 

          ​លោក​បាន​ពន្យល់​បន្ថែម​ថា​ ​ម៉ាស់​ពេទ្យ​មាន​បី​ស្រទាប់​ ​ដែល​ក្នុង​នោះ​ស្រទាប់​ខាងក្រៅ​ធ្វើ​ពី​ក្រណាត់​មិនមែន​អំបោះ​ត្បាញ​(​Non-​wove​n ​Layer​)​ដែល​ការពារ​ការ​ជ្រាប​ទឹក​,​ស្រទាប់​កណ្តាល​ធ្វើ​ពី​ក្រណាត់​សំយោគ​ ​ដែល​មាន​សរសៃ​ល្អិត​បំផុត​ (​Micro​fiber​ ​Melt​-​brown​ ​Non-​wove​n) ​និង​ស្រទាប់​ខាងក្នុង​ចុងក្រោយ​ជា​សរសៃ​ក្រណាត់​មិនមែន​អំបោះ​ត្បាញ​។​ ​ចំពោះ​ម៉ាស់​របស់​លោក​វិញ​ ​លោក​បាន​ប្រើ​ក្រដាស​ជូ​តមាត់​សើម​ដែល​ត្រូវ​បាន​ស​ម្ងួ​ត​ហើយ​ស៊ក​ទៅ​ក្នុង​ប្រហោង​កណ្តាល​នៃ​ម៉ាស់​ ​«​សូម្បីតែ​ក្រដាស​ជូ​តមាត់​ក៏​អាច​ប្រើ​បាន​ល្អ​ដែរ​!​»​ ​។​ ​សារៈសំខាន់​នៃ​ការ​ប្រើ​ម៉ាស់​គឺ​គ្រាន់តែ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​តាមរយៈ​ទឹកមាត់​តែប៉ុណ្ណោះ​។​

 

          ចំពោះ​ការប្រើប្រាស់​ម៉ាស់​ N95 ​វិញ​ ​លោក​​​មានប្រសាសន៍ថា​ ​ម៉ាស់​ N95 ​ពិតជា​មាន​ប្រសិទ្ធ​ភាព​ល្អ​ ​ប៉ុន្តែ​យើង​គួរតែ​ពាក់​វា​ក្នុង​ស្ថានភាព​ចាំបាច់​ខ្លាំង​តែប៉ុណ្ណោះ​។​ ​មនុស្សចាស់​ដែល​មាន​ជំងឺបេះដូង​គួរតែ​ចៀសវាង​ប្រើ​ម៉ាស់​ N95 ​ព្រោះ​វា​បង្ក​បញ្ហា​ពិបាក​ដកដង្ហើម​ ​«​ខ្ញុំ​បានឃើញ​លោកអ៊ំ​ចំណាស់​ម្នាក់​ថ្ងៃមុន​ ​។​ ​គាត់​មិន​អាច​ដកដង្ហើម​ ​និង​ ​មាន​អាការ​តឹងទ្រូង​ដែល​បណ្តាលមកពី​កា​រពាក់​ម៉ាស់​ពេទ្យ​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់​»​ ​។​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS