×

វិចិត្រករ​ឯករាជ្យ​មួយ​រូប​បង្ហាញ​ស្នាដៃ​ដ៏​ប្រជាប្រិយភាព​ក្នុង​រាជធានី​ភ្នំពេញ​

NEWS 4 years ago
 
 

​            ភោជនីយដ្ឋាន​ ​ហាង​កាហ្វេ​ ​បារ​ ​ឬ​ឡោញ​មួយ​ចំនួន​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន​តែង​មាន​ការរៀបចំ​តុបតែង​ ​ការ​ដេ​គ័​រ​ ​យ៉ាង​ស្រស់​ស្អាត​ល្អ​ប្រណិត​ ​រីឯ​ខ្លះទៀត​មាន​ការរៀបចំ​តុបតែង​បែប​អេឡេហ្គង់​លំដាប់​អន្តរជាតិ​អម​ជាមួយនឹង​គំនូរ​លើ​ជញ្ជាំង​បន្ថែម​ទៀត​នោះ​រឹត​តែ​ធ្វើឲ្យ​បរិយាកាស​មាន​សោភ័ណ​ភាព​បន្ថែម​ទៀត​ផង​ដែរ។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដជា​ពុំបាន​ដឹង​ពី​អត្តសញ្ញាណ​នៃ​វិចិត្រករ​ដែល​បាន​គូរ​គំនូរ​នៅឡើយ​នោះ​ទេ​ ​ហេតុ​ដូចនេះ​ ​សូវរីន ​នឹង​បង្ហាញ​អ្នក​មក​ស្គាល់​ពី​អត្តសញ្ញាណ​ពិតប្រាកដ​នៃ​វិចិត្រករ​រូប​នេះ។​

​            ជំនួប​ជាមួយនឹង​ ​កញ្ញា​ ​ឆាយ​ ​សវនិយ​ ​ដែល​មាន​រហ័ស​នាម​ ​សូ​កូឡា​ (Sokola) ​សិក្សា​នា​សាកលវិទ្យាល័យ​ ​លីមកុកវីង​ ​លើ​មុខជំនាញ​ស្ថាបត្យកម្ម​ ​ជា​វិចិត្រករ​ស្រី​ដែល​គូរ​គំនូរ​លើ​ជញ្ជាំង​ដ៏​មាន​ប្រជាប្រិយភាព។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​កញ្ញា​បានឲ្យ​ដឹងផង​ដែរ​ថា​ ​ការ​គូរ​របស់​កញ្ញា​លើកដំបូង​ទទួល​បាន​លទ្ធផល​មិន​ល្អ​ទាល់​តែ​សោះ​ ​ប៉ុន្តែ​ដោយ​ក្តី​ស្រឡាញ់​ ​និង​ការ​ព្យាយាម​របស់​កញ្ញា​បាន​ជំរុញ​នូវ​ការ​គូរ​គំនូរ​ទទួល​បាន​ភាព​​ជោគជ័យ​ដែល​ធ្វើឲ្យ​មនុស្សជា​ច្រើន​ទទូល​ស្គាល់​នូវ​ស្នាដៃ​របស់​កញ្ញា។​ ​ជាមួយគ្នា​នេះ​ ​កញ្ញា​បាន​បង្ហាញ​ផង​ដែរ​ថា​ ​«ក្រោយ​ពី​ខ្ញុំ​បាន​ហ្វឹកហាត់​លើ​ជំនាញ​នោះ​ស្ទាត់​ហើយ​ ​ខ្ញុំ​ចាំ​បាន​ថា​ស្នាដៃ​លើកដំបូង​បំផុត​នោះ​ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យ​គំនូរ​លើ​ពិដាន​នៅ​ក្នុង​បណ្ណាគារ​សម្រាប់​កុមារ​នៃ​សាលា​ CIA​ ​កោះ​ពេជ្រ​ ​កាលពី​៤ឆ្នាំមុន​ ​ហើយ​នេះ​ជា​គម្រោង​ដ៏​ធំ​ ​និង​លើក​ទី១​សម្រាប់​ខ្ញុំ»។​ ​បន្ទាប់ពី​បាន​បញ្ចប់​នូវ​គម្រោង​របស់​កញ្ញា​លើកដំបូង​រួច​ ​កញ្ញា​ត្រូវ​បាន​ស្ថាបនិក​ ​​ស្ថាបនិកា​ នៃ​ភោជនីយដ្ឋាន​ ​ហាង​កាហ្វេ​ ​បារ​ ​ឡោញ​ ​ដើម្បី​បង្ហាញ​នូវ​ការ​គូរ​គំនូរ​ជាថ្មី​ម្តងទៀត​ ​តួយ៉ាង​ ​ហាង​ប្រជាប្រិយ​ ​ដែល​មាន​គំនូរ​ខ្ជូតៗ​ ​ហាង​កាហ្វេ​ផ្លូវលំ​២​ ​ភោជនីយដ្ឋាន​ ​Lousiana ​Chicken​ ​Fried​ ​Lotus​ ​ឡោញ​ ​ភោជនីយដ្ឋាន​រៀត​ណាម​ដែល​មានឈ្មោះ​ថា​ ​Ganh​ ​ស្ថិត​ក្នុង​ផ្សារ​ទំនើប​ជីបម៉ុង​នរោត្តម​ ​Shade​s ​ឡោញ​ ​Forgotten ​បារ​ ​វីទ្ធី​កាហ្វេ​ជាដើម។​ ​ជាក់ស្តែង​ ​សម្រាប់​ទីកន្លែង​ទាំងនេះ​មានការ​គូររូប​លើ​ជញ្ជាំង​ពឹងផ្អែក​លើ​បរិយាកាស​ការរៀបចំ​នៃ​ហាង​ទាំងអស់​ ​ប៉ុន្តែ​សម្រាប់​ ​Forgotten ​បារ​វិញ​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​មានការ​គូរ​ខុសប្លែក​ពី​ហាង​ដទៃ​ ​ក៏​ព្រោះតែ​គំនូរ​នោះ​ជា​រូបភាព​នៃ​តារា​ចម្រៀង​ដ៏​ល្បីៗ​ជាច្រើន​រូ​ក្នុង​ទសវត្សរ៍​ទី៦០​ ​និង​៧០​ផង​ដែរ។​

កញ្ញា​ ​ឆាយ​ ​សវនិយ

​            កញ្ញា​ ​សវ​និ​យ ​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ ​និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​ក៏ដូចជា​សិស្ស​ប្អូន​ជំនាន់​ក្រោយដែល​មាន​ទេពកោសល្យ​នៃ​សិល្បៈគំនូរ​យ៉ាង​ដូច្នេះ​ថា ​«ត្រូវតែ​ព្យាយាម​ខិតខំ​អនុវត្តន៍​នូវ​អ្វី​ដែល​យើង​មាន​ទំនោរ​ ​និង​ទេពកោសល្យ​សិល្បៈគំនូរ​ឲ្យបាន​ច្រើន​ ​ទោះបី​មនុស្ស​ជុំវិញ​ខ្លួន​និយាយ​ថា​អ្វី​ដែល​យើង​ធ្វើ​មិន​ល្អ​ពិតមែន​ ​ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​អ្វី​ដែល​យើង​បាន​ព្យាយាម​នឹង​ផ្តល់​ផល​នូវ​ថ្ងៃក្រោយ»៕​

Article PAN SIVLY

Image Courtesy: ឆាយ​ ​សវនិយ


SUGGESTIONS