×

​អាហារ​៥​មុខ​ដែល​ត្រូវ​ចៀសវាង​ដាច់ខាត​ក្នុង​រដូវភ្លៀង​នេះ​!

TRAVEL & LIVING 4 years ago
 
 

            ស្រប​ពេល​ដែល​ជំងឺ​កូរ៉ូ​ណា​ ​ឬ​ កូ​វី​ដ​-​១​៩​ ​កំពុងតែ​ចាប់ផ្តើម​ថយ​ចុះ​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ហើយ​នោះ​ ​រដូវវស្សា​ ​ឬ​ ​ខែភ្លៀង​បាន​រសាត់​មកដល់​ល្មម​! ​វេលា​នេះ​ជា​ពេល​ដែល​លោកអ្នក​មិន​ត្រូវ​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​សុខភាព​ប្រចាំថ្ងៃ​ឡើយ​ដូច​ពាក្យស្លោក​មួយ​ពោលថា​ “​ការពារ​ប្រសើរ​ជាង​ព្យាបាល​” ​។​ ​ជា​ការពិត​ណាស់​ ​ព្រោះ​ខែវស្សា​សម្បូរ​ភ្លៀង​ធ្លាក់​ច្រើន​ ​បណ្តាលឲ្យមាន​ទឹកដក់​ ​និង​ ​សំណើម​ច្រើន​ ​ដែល​ជា​កត្តា​នៃ​ការ​រីក​រាលដាល​នៃ​បាក់តេរី​ ​និង​ ​ជា​រដូវ​កាល​បង្ក​កំណើត​នៃ​ពពួក​សត្វល្អិត​ចង្រៃ​ផ្សេងៗ​ជាច្រើន​ប្រភេទ​។​ ​ដោយសារ​មូលហេតុ​នេះ​ ​សូវ​រី​ន​ ​សូម​បង្ហាញ​នូវ​អាហារ​ទាំង​៥​មុខ​ដែល​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង​ចៀសវាង​បរិភោគ​នៅ​ក្នុង​រដូវ​កាល​នេះ​ដោយ​ចាំបាច់​ដូច​ខាងក្រោម​ :

​១​. ​បន្លែ​ស្លឹក​
            ការ​ហាមប្រាម​ចំពោះ​ការ​ទទួលទាន​ប្រភេទ​បន្លែ​ស្លឹក​ហាក់បីដូចជា​ផ្ទុយ​នឹង​អ្វី​ដែល​លោកអ្នក​ធ្លាប់​បាន​ដឹង​ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​ប​ន្លៃ​បៃតង​ដែល​ល្អ​សម្រាប់​សុខភាព​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​សម្រាប់​រដូវភ្លៀង​ ​លោកអ្នក​គប្បី​ចៀសវាង​ទទួលទាន​វា​ទើប​ជា​ការ​ប្រសើរ​។​ ​ធូលី​ ​និង​ ​សំណើម​ដែល​នៅ​ជាប់នឹង​ស្លឹក​វា​ជា​មូលហេតុ​ចំបង​ជំរុញ​ឲ្យ​មានការ​កកើត​នៃ​ពពួក​អតិសុខុមប្រាណ​ចម្លង​រោគ​។​ ​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​បន្លែ​ដូចជា​ ​ស្ពៃខ្មៅ​ ​ស្ពៃក្រញាញ់​ ​ស្ពៃ​ចង្កឹះ​ ​ស្ពៃ​បូកគោ​ ​ស្ពៃក្តោប​ ​សា​ឡា​ដ​ ​ខាត់ណា​ ​និង​ ​ផ្កា​ខាត់ណា​ ​ក្នុង​អំឡុង​ពេលនេះ​។​ ​លោកអ្នក​អាច​ទទួលទាន​ប្រភេទ​បន្លែ​ល្វីង​ ​ឬ​ ​ក្លិន​ខ្លាំង​ ​ជំនួស​វិញ​ ​តួយ៉ាង​ ​ផ្លែម្រះ​ ​ននោង​ ​ននោងជ្រុង​ ​ខ្ទឹមស​ ​ខ្ទឹមបារាំង​ ​មើមខ្ញី​ ​ជាដើម​។​ ​ត្រូវ​ចងចាំ​ថា​បន្លែ​ទាំងនោះ​ត្រូវ​លាង​ឲ្យបាន​ស្អាត​មែនទែន​ ​និង​ ​ច​ម្អិ​ន​ឲ្យបាន​ឆ្អិន​ល្អ​ជាទីបំផុត​។​

​២​. ​ទឹក​ផ្លែឈើ​កិន​ ​ឬ​ ​កៀប​ ​ឬ​ ​ទឹក​ក្រឡុក​លក់​តាមផ្លូវ​
            ​ផ្លែឈើ​ស្រស់​ដែល​ទុកចោល​ឲ្យ​ត្រូវ​ខ្យល់​មូសុង​ ​ឬ​ ​ខ្យល់​ខែវស្សា​ចាំបាច់​ត្រូវតែ​ចៀសវាង​។​ ​អ្នក​លក់​ផ្លែឈើ​នៅតាមផ្លូវ​ច្រើនតែ​លក់​ផ្លែឈើ​ចិត​ស្រាប់​ ​ឬ​ ​បកសំបក​រួចហើយ​ដើម្បី​ងាយស្រួល​ដល់​អតិថិជន​ ​ជាពិសេស​គឺ​ ​គ្រឿង​ម្ជូរ​ ​ដូចជា​ ​ស្វាយ​ ​ម្កាក់​ ​ប៉ិ​គួៈ ​ម្នាស់​ ​។​ល​។​ ​ចំពោះ​ទឹក​ក្រឡុក​ ​ក៏​គេ​ចិត​ផ្លែឈើ​ទុក​ស្រាប់​ដែរ​ដូចជា​ ​ប៉ោម​ ​សារី​ ​ល្ហុង​ ​ទៀបបារាំង​ ​ស្រកានាគ​ ​ជាដើម​។​ ​នៅ​ពេល​ចិត​រួច​ស្រាប់​ដូច្នេះ​ ​ផ្លែឈើ​ងាយ​នឹង​ចូល​ខ្យល់​ដែល​មិន​ល្អ​។​ ​អាស្រ័យហេតុនេះ​ ​លោកអ្នក​គួរតែ​ធ្វើ​ទឹក​ផ្លែឈើ​ដោយខ្លួនឯង​នៅផ្ទះ​ ​ពោល​គឺ​ចិត​ផ្លែឈើ​ភ្លាម​ ​ធ្វើ​ភ្លាម​ ​ទទួលទាន​ភ្លាម​តែម្តង​ ​កុំ​ទុក​ផ្លែឈើ​ចោល​យូរ​។​

៣​. ​គ្រឿង​សមុទ្រ​
            ​រដូវ​មូសុង​ជា​រ​ដូ​ល​កាលដែល​ត្រី​និង​បង្គា​បង្ក​កំណើត​។​ ​ដូចនេះ​ ​វា​ជា​ពេល​ដែល​យើង​ត្រូវ​ចៀសវាង​ចាប់​វា​យកមក​បរិភោគ​ជា​អាហារ​។​ ​លោកអ្នក​អាច​ទទួលទាន​សាច់​មាន់​ ​ឬ​ ​សាច់​ចៀម​ជំនួស​គ្រឿង​សមុទ្រ​ ​វិញ​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ប្រសិនបើ​លោកអ្នក​នៅតែ​មាន​ចំណង់​ក្នុង​ការ​ទទួលទាន​អាហារ​សមុទ្រ​ ​ត្រូវ​ប្រាកដ​ថា​លោកអ្នក​ជ្រើសរើស​យក​តែ​ជម្រើស​សត្វ​សមុទ្រ​ដែល​នៅ​ស្រស់​ថ្មីៗ​ល្អ​ ​ហើយ​យកចិត្តទុកដាក់​លើ​ការ​ច​ម្អិ​ន​វា​បន្ថែម​ឲ្យ​ឆ្អិន​ល្អ​។​ ​ចៀសវាង​ការ​ទទួលទាន​គ្រឿង​សមុទ្រ​ឆៅ​ ​ដូចជា​ ​ភ្លា​បង្គា​ស្រស់​ ​ឬ​ ​អយ​ស្ទ័​រ​ឆៅ​ ​ឬ​ ​ងាវ​ស្រុស​មិន​ឆ្អិន​ល្អ​ (​នៅ​មាន​ឈាម​តិចៗ​) ​ជាដើម។​

៤​. ​អាហារ​ចៀន​ ​ឬ​ ​បំពង​
            ​បានជា​លោកអ្នក​ពុំគួរ​បរិភោគអាហារ​ចៀន​ឬ​បំពង​នៅ​ក្នុង​រដូវ​នេះ​ពីព្រោះ​អាកាសធាតុ​ត្រជាក់​ដែល​ពោរពេញ​ដោយ​សំណើម​បណ្តាលឲ្យ​ដំណើរការ​នៃ​ការរំលាយអាហារ​មានសន្ទុះ​យឺត​។​ ​នំ​ដែល​យើង​និយម​ញាំ​ជា​អាហារសម្រន់​ដូចជា​ ​ដំឡូង​ចៀន​ ​ចេក​ចៀន​ ​គាវ​បំពង​ ​និង​ ​នំ​បំពងខ្លាញ់​ផ្សេងៗ​អាចប​ង្ក​ឲ្យ​មាន​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយអាហារ​ ​ជាអាទិ៍​រួម​មាន​ ​ហើមពោះ​ ​និង​ ​ឈឺពោះ​ ​ជាដើម​។​ ​ការ​បរិភោគអាហារ​ចៀន​ឬ​បំពង​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​បណ្តាលឲ្យ​ហួត​ជាតិទឹក​ពី​ក្នុង​រាងកាយ​ថែមទៀត​ផង​។​

៥​. ​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​
            ​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​កាត់បន្ថយ​សារធាតុ​រ៉ែ​នៅ​ក្នុង​រាងកាយ​របស់​លោកអ្នក​ដែល​បណ្តាលឲ្យ​សកម្មភាព​អង់​ស៊ីម​ក្នុង​រាងកាយ​ថយ​ចុះ​។​ ​វា​បង្ក​ផល​ប៉ះពាល់​អាក្រក់​ខ្លាំង​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយអាហារ​ខ្សោយ​ស្រាប់​។​ ​ផ្ទុយទៅវិញ​ ​លោកអ្នក​គួរតែ​ផ្លាស់ប្តូរ​ទម្លាប់​មក​ទទួលទានទឹក​ដាំ​ពុះ​ធម្មតា​ ​ឬ​ ​ទឹក​ក្រូចឆ្មារ​ស្រស់​ ​ឬ​ ​ភេសជ្ជៈ​ក្តៅ​ៗ​ ​ដូចជា​ ​តែ​ខ្ញី​ ​ជាដើម​ ​ឲ្យបាន​ជាប្រចាំ​ទើប​ជា​ការ​ប្រសើរ​សម្រាប់​ប្រព័ន្ធ​រំលាយអាហារ​ក្នុង​រដូវវស្សា​នេះ​។​

Article by SRIN SOKMEAN


SUGGESTIONS