×

​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយ​កុំព្យូទ័រ​ ​MS​I​ ស៊េ​រី​ថ្មី​ ​In​t​e​l​ ​ជំនាន់​ទី​១​០​ ​Modern​ 15

NEWS 4 years ago
 
 

           ​បើ​និយាយ​ពី​ម៉ាក​ ​MS​I​ ​គ្រប់គ្នា​ប្រាកដជា​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​កុំព្យូទ័រ​ដ៏​ទំនើប​មួយ​ដែល​និយម​ប្រើប្រាស់​មិនថា​ការ​លេង​ហ្គេ​ម​ ​ឌី​ហ្សា​ញ​ ​និង​ក​ម្សាន្ត ​ក៏​ព្រោះតែ​ម៉ាស៊ីន​របស់​វា​ទំនើប​ ​ធន់​ ​ខ្លាំង​ ​ល្បឿន​លឿន​ ​ហើយ​ជាពិសេស​សូម្បីតែ​នាងខ្ញុំ​ផ្ទាល់​ដែល​ជា​អ្នក​ធ្វើការ​ក្នុង​អូ​ហ្វី​ស​ម្នាក់​ក៏​ជា​ហ្វេ​ន​របស់​ ​MS​I​ ​ផង​ដែរ​។​ ​ជា​ការពិត​ណាស់​ ​សម្រាប់​ថ្ងៃនេះ​ដែរ​នាងខ្ញុំ​នឹង​ចែករំលែក​នូវ​រឿង​ដ៏​អស្ចារ្យ​មួយ​ទៅកាន់​អ្នកទាំងអស់គ្នា​ដែល​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​ការប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ​ដ៏​ថ្មីសន្លាង​ ​In​t​e​l​® ​ជំនាន់​ទី​១​០​របស់​ ​MS​I​ ​នោះ​គឺ​កុំព្យូទ័រ​ម៉ូឌែ​ល​ ​Modern​ 15​។​

           ​​រូបរាង​ច្រឡឹង​សង្ហា​ ​MS​I​ ម៉ូឌែ​ល​ ​Modern​ ​១​៥​ ​មាន​ទម្ងន់​ស្រាល​ត្រឹមតែ​ ​១​,​៦​គីឡូក្រាម​ប៉ុណ្ណោះ​ ​ហើយ​អ្វី​ដែល​ខ្ញុំ​ក្រឡេក​ភ្លាម​ទាក់​ភ្នែក​ត្រូវចិត្ត​បំផុត​ទៀត​នោះ​គឺ​តួខ្លួន​កុំព្យូទ័រ​ធ្វើឡើង​ពី​អាលុយមីញ៉ូម​មាន​ភាព​ភ្លឺ​រលោង​មើលទៅ​ទាន់សម័យ​ ​ដែល​ផ្តល់​ទាំង​ភាព​ងាយស្រួល​ ​និង​ភាព​ឡូយ​ឆាយ​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​នាងខ្ញុំ​ដែល​បម្រើ​ការងារ​ក្នុង​តួនាទី​ជា​អ្នកនិពន្ធ​អត្ថបទ​និង​ជា​អ្នក​រចនា​ក្រាហ្វិក​នៅ​ក្នុង​ក្រុមហ៊ុនទស្សនាវដ្តី​ហ្វេ​ហ្សិ​ន​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ ​ហើយ​នាងខ្ញុំ​ក៏​រមែង​ចូលចិត្ត​ការ​ទស្សនា​ក​ម្សាន្ត​តាម​អន​ឡា​ញ​ ​មិនថា​នៅផ្ទះ​ ​ហាង​កាហ្វេ​ ​ភោជនីយដ្ឋាន​ ​និង​រាល់​ពេល​លម្ហែ​ជាដើម​។​

           ​​កុំព្យូទ័រ​ជំនាន់​ថ្មី​នេះ​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ជាមួយនឹង​អេក្រង់​របស់​វា​ ​ដោយសារតែ​ ​Screen​ ​លាតសន្ធឹង​ដល់ទៅ​៩​០​ភាគរយ​ឬ​ស្ទើរតែ​ស្មើនឹង​គែម​អេក្រង់​ទៅ​ហើយ​។​ ​រាល់​ការ​ទស្សនា​ក​ម្សាន្ត ​ការសន្ទនា​ ​និង​ចែករំលែក​ទិដ្ឋភាព​ទៅកាន់​មិត្តភក្តិ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​រឹត​តែ​ផ្តល់​នូវ​ភាព​អស្ចារ្យ​ទ្វេ​ដង​ ​ដោយសារតែ​វា​បាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ 180o ​f​lip​-n-​share​ ​ផង​ដែរ​។​ ​នៅ​ក្នុង​តួនាទី​ប្រចាំថ្ងៃ​ដូចដែល​បាន​ជម្រាប​ជូន​នៅ​ខាងដើម​ ​ប្រាកដ​ណាស់​ដែល​កម្មវិធី​ ​Micro​soft​ ​Office​, ​P​hot​o​shop​, ​I​l​lust​rat​or, ​Light​room​, ​After​ ​Effect​s ​និង​ ​Premier​e​ ​សុទ្ធ​សឹង​ជា​កម្មវិធី​ដែល​ខ្ញុំ​តែង​បើក​ប្រតិបត្តិការ​ងារ​ ​វាយ​អត្ថបទ​ ​កាត់ត​រូបភាព​ ​ធ្វើ​ ​Lay​out​ ​និង​ជួន​ធ្វើ​វីដេអូ​ ​ដែល​វា​ពិត​ជាចាំបាច់​ណាស់​គួរតែ​មាន​កុំព្យូទ័រ​មួយ​ដែល​មានកម្លាំង​ម៉ាស៊ីន​ខ្លាំង​ ​ល្បឿន​លឿន​ ​និង​ផ្តល់​ផាសុកភាព​ក្នុង​ការ​ប្រើប្រាស់​រហ័ស​ទាន់ចិត្ត​ ​ហើយដែល​សំខាន់​ ​MS​I​ ម៉ូឌែ​ល​នេះ​ពិតជា​មិន​ធ្វើឲ្យ​ខ្ញុំ​ខក​បំណង​ឡើយ​ដោយ​វា​បាន​ភ្ជាប់​មក​ជាមួយ​បន្ទះ​ឈី​ប​ ​In​t​e​l​® ​Core​ ​i​5-10210U ​Processor​ ​ជំនាន់​ទី​១​០​ ​និង​ ​ក្រាហ្វិក​កាត​ N​V​I​D​I​A​® ​G​e​Force​® ​M​X250 2​G​B ​G​D​D​R5 ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ម៉ាស៊ីន​ពិតជា​ខ្លាំង​ឬ​ខ្លាំង​ជាងមុន​ដល់ទៅ​២​ដង​ឯណោះ​ ​ដែល​អំណោយផល​បំផុត​សម្រាប់​ប្រតិបត្តិការ​ងារ​ធំ​ៗ​ដោយ​គ្មាន​រអាក់រអួល​អ្វី​សូម្បី​បន្តិច​សោះឡើយ​ ​ជាពិសេស​គឺ​ការ​ឌី​ហ្សា​ញ​ ​និង​កាត់ត​វីដេអូ​តែម្តង​។​ ​ត្រង់​ចំណុច​នេះ​ខ្ញុំ​ហ៊ាន​អះអាង​ថា​ ​បើ​សម្រាប់​អ្នកធ្វើ​វីដេអូ​ដូចជា​ ​Y​ou​Tuber​ ​ឬ​ ​V​log​g​e​r ​ដឹង​តែ​ត្រូវចិត្ត​មិនខាន​។​

           ​​ក្រៅពី​លក្ខណៈ​ពិសេស​ខាងលើ​ដែល​អាចឲ្យ​ខ្ញុំ​ក្តោបក្តាប់​បច្ចេកវិទ្យា​ ​និង​ការងារ​ក្នុង​ដៃ​ក្នុង​ពេល​តែមួយ​ ​ព្រម​ជាមួយគ្នា​នេះ​វា​ធ្វើឲ្យ​ខ្ញុំ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ផង​ដែរ​។​ ម៉ូឌែ​ល​ ​Modern​ 15 ​បាន​រចនា​ក្តា​ចុច​ថ្មី​ប្រភេទ​ ​Back​l​it​ ​ដោយ​គ្រាប់​ចុច​នីមួយៗ​មាន​គ​ម្លា​ត​១​,​៥​មី​លី​ម៉ែត្រ​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​វាយ​អត្ថបទ​ ​ធ្វើឲ្យ​ការ​វាយ​របស់​ខ្ញុំ​លឿន​ជាង​មុន​ ​មាន​ផាសុកភាព​ជាង​មុន​ ​និង​រឹត​តែ​ស្និទ្ធ​ដៃ​ថែមទៀត​ផង​។​ ​ដោយឡែក​រាល់​ពេលទំនេរ​ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​ការស្រាវជ្រាវ​ ​ទស្សនា​ភាពយន្ត​ ​និង​ស្តាប់​តន្ត្រី​ក​ម្សាន្ត​ផង​ដែរ​។​ ​លើស​ពី​ការរចនា​អេក្រង់​រីក​កៀក​ទៅ​នឹង​គែម​កុំព្យូទ័រ​ ម៉ូឌែ​ល​ ​Modern​ 15 ​ក៏បាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​TRUE​ ​COLOR​ ​ដែល​ផ្តាច់មុខ​ដោយ​ ​MS​I​ ​ផ្តល់​នូវ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ ​មើលទៅ​ពណ៌​ធម្មជាតិ​ពិត​ ​ទស្សនា​ក​ម្សាន្ត​មិន​ជិនណាយ​ ​ដែល​សំខាន់​ត្រូវចិត្ត​ទាំង​ខ្ញុំ​ជា​អ្នក​រចនា​ក្រាហ្វិក​ ​ហើយក៏​ជឿជាក់​ថា​នេះ​ជា​ចំណុច​ពិសេស​មួយ​ដែល​អ្នក​ឌី​ហ្សា​ញ​និង​អ្នកធ្វើ​វីដេអូ​ដទៃទៀត​កំពុង​ស្វែងរក​។​ ​បច្ចេកវិទ្យា​ ​Creator​ ​Center​ ​បាន​ធ្វើឲ្យ​ខ្ញុំ​ស្ទើរ​តែ​ក្លាយ​ជា​អាទិទេព​គ្រប់គ្រង​ ​System​ ​Mode​ ​ក៏​ព្រោះ​ការ​ចុច​បញ្ជា​លើ​មុខងារ​ផ្សេងៗ​មិនថា​ ​ភ្លើង​ ​ពណ៌​ ​និង​សំឡេង​ជាដើម​ ​ត្រូវ​បាន​រៀបចំ​ឡើង​បែប​សាមញ្ញ​បំផុត​និង​ងាយស្រួល​បំផុត​រួម​ជាមួយ​មុខងារ​ជាច្រើន​ទៀត​យ៉ាង​សម្បូរ​បែប​។​

           ​​ថ្វី​ដ្បិត​រវល់ការ​ងារ​ម្តងៗ​ស្ទើរ​ដកឃ្លា​មិន​រួច​ ​ប៉ុន្តែ​ ​MS​I​ ស៊េ​រី​ថ្មី​នេះ​នៅតែ​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​ខ្ញុំ​ដែល​ស្ម័គ្រ​សហការ​រួមដៃគ្នា​មិន​រួញរា​គ្រប់​វិនាទី​។​ ​ធ្លាប់តែ​ប្រើ​ពី​៤​ទៅ​៥​ម៉ោង​ទើប​សាក​ថ្ម​ម្តង​ ​ផ្ទុយ​មកវិញ​ម៉ូឌែ​ល​ ​Modern​ 15 ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បើ​ធ្វើការ​បាន​រហូត​ដល់​ទៅ​៩​ម៉ោង​ឯណោះ​ជាមួយ​ថាមពល​ថ្ម​ 3​cell​/52​W​h​r​។​ ​ជាង​នេះ​ទៅទៀត​ ​ធ្វើការ​ក្នុងរយៈពេល​យូរ​ក៏​សម្គាល់​ឃើញ​ថា​មិន​ក្តៅ​ម៉ាស៊ីន​ដែរ​ ​បើ​តាម​ការ​ឆែក​លម្អិត​របស់​ខ្ញុំ​ ​កុំព្យូទ័រ​នេះ​នាំមក​ជាមួយ​បច្ចេកវិទ្យា​ត្រជាក់​ ​Cooler​ ​Boost​3 ​បំពាក់​កង្ហារ​ចំនួន​២​ ​និង​បន្ទះ​បញ្ចុះ​ក​ម្តៅ (​heat​ ​p​i​p​e​) ​ចំនួន​៣​ ​ដែល​ធ្វើឲ្យ​ម៉ាស៊ីន​នៅតែ​ត្រជាក់​ទោះ​បើក​ដំណើរការ​កម្មវិធី​ធំ​ៗ​ច្រើន​ម៉ោង​ក្នុង​ពេល​តែមួយ​ក៏​ដោយ​។​ ​ចំណែក​រន្ធ​ដោត​វិញ​យើង​អាច​ប្រើប្រាស់​បាន​ច្រើន​ប្រភេទ​ដូចជា​ ​US​B3.2 ​G​e​n1 ​Type​-C, ​US​B3.2 ​G​e​n1 ​Type​-​A​, 2 x ​US​B3.2 ​G​e​n2 ​Type​-​A​, ​H​D​M​I​(4K@30​H​z​) ​និង​ ​Micro​ S​D​ ​Card​ ​Reader​ ​ជាដើម​។​

           ​​អាច​សរុប​បាន​ថា​ ​MS​I​ ​Modern​ 15 ​គឺជា​កុំព្យូទ័រ​យួរ​ដៃ​ដ៏​ឆ្លាតវៃ​ ​និង​ទាន់សម័យ​ដែល​ជា​ជម្រើស​ស័ក្តិសម​បំផុត​សម្រាប់​ ​អ្នក​បម្រើ​ការងារ​ក្នុង​វិ​ស័​យ​ ​រដ្ឋបាល​ ​ការ​ឌី​ហ្សា​ញ​ ​និង​កាត់ត​វីដេអូ​ ​អ្វី​ដែល​សំខាន់​វា​ស្រាល​សង្ហា​ងាយស្រួល​ដាក់​តាម​ខ្លួន​ ​ពិសេស​ដឹង​តែ​ត្រូវចិត្ត​សម្រាប់​អ្នកធ្វើការ​ងារ​ ​Free​lance​ ​ឬ​ឯករាជ្យ​ ​និង​សហគ្រិន​ភាព​តែម្តង​។​ ​បើ​តាម​ការ​ឲ្យដឹង​ពី​អ្នកជំនាញ​របស់​ ​MS​I​ ​កុំព្យូទ័រ​ស៊េ​រី​ថ្មី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ឆ្លងកាត់​ការ​ធ្វើ​តេ​ស្តក​ម្រិ​ត​គុណភាព​ស្តង់​ដារ​ខ្ពស់​លំដាប់​ ​M​I​L​-S​T​D​ 810​G​ ​ដើម្បី​ធានា​ធន់​នឹង​បរិយាកាស​ ​ភាព​សឹក​រេ​ច​រិល​ ​ការ​សង្កត់​ ​និង​ការ​ធ្លាក់​ជាដើម​ដើម្បីឲ្យ​ស័ក្តិសម​សម្រាប់​ការប្រើប្រាស់​យក​តាម​ខ្លួន​ក៏ដូចជា​ត្រូវនឹង​បរិបទ​រស់នៅ​ប្រចាំថ្ងៃ​។​ ​MS​I​ ​Modern​ 15 ​មាន​ពណ៌​ពីរ​ជម្រើស​គឺ​ខ្មៅ​ ​និង​ប្រផេះ​ ​ជាមួយ​តម្លៃ​សមរម្យ​បំផុត​ត្រឹមតែ​ ​៨​៩​៩​ដុល្លារ​ប៉ុណ្ណោះ​។​ ​សង្ហា​ ​ឆ្លាត​ ​ខ្លាំង​ ​លឿន​ ​ធន់​ ​ដូច្នេះ​ចាំ​ដល់ណា​ទៀត​ជ្រើសរើស​ ​Modern​ 15 ​ធ្វើជា​ដៃគូ​របស់​អ្នក​នៅ​ថ្ងៃនេះ​!!!

​សម្រាប់​ការ​​បញ្ជា​ទិញ​លោកអ្នក​អាច​ចូល​ទៅកាន់​៖​ h​t​t​p​s://​w​w​w​.​ms​i​.​co​m​/​service​/​whereto​buy​/#105,3

​MS​I​ ​Face​book​ ​Page​៖​ ​h​t​t​p​s://​w​w​w​.​face​book​.​co​m​/​M​SIC​am​bo​d​i​a​/

​សម្រាប់​ព័ត៌មាន​បន្ថែ​ម៖

h​t​t​p​s://​w​w​w​.​ms​i​.​co​m​/​Landing​/K​H​-​work​-​from​-​home​/nb

https://www.msi.com/Promotion/Content-Creation-Cambodia/nb

Article by HEM SOKKHIM


SUGGESTIONS