×

ព្រឹទ្ធាចារ្យនាដកោសល្យវដ្តី ព្រីង​ ​សា​ឃ​ន​ ​តួ​តា​ជូជក​ក្នុង​រឿង​ព្រះ​វេស្សន្តរ​ ​បាន​លាចាកលោកនេះ​ហើយ​

NEWS 4 years ago
 
 

            ទស្សនិកជន​ខ្មែរ​ជាច្រើន​ច្បាស់ជា​ចងចាំ​មិន​ភ្លេច​នូវ​សកម្មភាព​សម្តែង​យ៉ាង​សក្តិ​សម​ឥត​ខ្ចោះ​របស់​តួអង្គ​តា​ជូជក​ដែល​មាន​​​រូបរាង​ស្គមកំព្រឹង​សល់​តែ​ស្បែកដណ្តប់ឆ្អឹង​ក្នុង​រឿង​ព្រះ​វេស្សន្តរ​កាលពី​ប្រមាណ​៣​០​ឆ្នាំមុន​។​ ​ដោយសារ​ជរាភាព​រូបលោក​ហាក់បីដូចជា​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ចម្រៀង​កាយវិការ​និង​ភាពយន្ត​អស់​ ​រយៈពេល​ប្រហែល​១​០​ឆ្នាំ​ហើយ​ ​ហើយ​ជាអកុសល​យើង​បាន​ទទួល​ដំណឹង​ពី​លោក​ ​ព្រីង​ ​ច​ន្នី ​ដែល​ជា​បុត្រ​បង្កើត​របស់​លោកតា​ថា​លោក​ព្រឹទ្ធាចារ្យ​នាដ​កោ​សល្យ​វ​ដ្តី ​ព្រីង​ ​សា​ឃ​ន​ ​អតីត​តួអង្គ​តា​ជូជក​ក្នុង​រឿង​វេស្សន្តរ​និង​ជា​សា​ស្រ្តាចារ្យ​មួយ​រូប​នៃ​មហាវិទ្យាល័យ​នាដ​សា​ស្រ្ត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រូប​នេះ​បាន​ទទួលអនិច្ចកម្ម​កាលពី​វេលា​ម៉ោង​ ​៥​:​៤​០​ ​នាទី​ល្ងាច​ ​ថ្ងៃ​ទី​១​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ដោយ​ជរាពាធ​ ​នៅ​ឯ​គេ​ហ​ស្ថាន​របស់​លោក​នៅ​ទី​ក្រុងភ្នំពេញ​ ​ម្តុំ​ក្រោម​ពេទ្យ​ចិន​ ​ខណ្ឌ​បឹង​កេងកង​ ​គួរឲ្យ​សោកស្តាយ​ក្រៃលែង​សម្រាប់​ វិ​ស័​យ​សិល្បៈ​ទី​៧​របស់​ជាតិ​។​

            លោក​ព្រឹទ្ធាចារ្យ​ ​ព្រីង​ ​សា​ឃ​ន​ ​កើត​នៅ​ថ្ងៃ​ទី​០​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​១​៩​៤​០​ (​តែ​ឆ្នាំ​កំណើត​ជា​ផ្លូវការ​គឺ​ឆ្នាំ​១​៩​៤​៥​ ​ព្រោះ​លោក​បាន​បន្ថយ​អាយុ​៥​ឆ្នាំ​ ​យោង​តាម​កិច្ច​សម្ភាសន៍​ផ្ទាល់​របស់​លោក​ជាមួយ​វិទ្យាស្ថាន​រៃ​យំ​ ​ឆ្នាំ​២​០​០​១​)​។​ ​លោក​​​មាន​បងប្អូន​ប្រាំ​នាក់​ ​ហើយ​រូបលោក​ជា​កូនប្រុស​ពៅ​ ​ដែល​មាន​ឪពុក​ជា​ជាងកាត់សក់​ ​និង​ ​ម្តាយ​ជា​អ្នក​តម្បាញ​។​ ​ដោយសារ​ជីវភាព​ក្រី​ក្រលំបាក​ ​ក្នុង​ឆ្នាំ​ ​១​៩​៤​៨​ ​លោក​ត្រូវ​បាន​ម្តាយមីង​ម្នាក់​យកមក​ចិញ្ចឹម​និង​ឲ្យ​រៀនសូត្រ​នៅ​ភ្នំពេញ​។​ ​នៅ​ពេល​នោះ​កុមារា​ ​ព្រីង​ ​សា​ឃ​ន​ ​បាន​ចូល​សិក្សា​ថ្នាក់​កុមារដ្ឋាន​នៅ​សាលាវត្ត​ប្រយូរវង្ស​ ​ហើយ​ក្រោយមក​បាន​បន្ត​ការសិក្សា​នៅ​សាលា​រាជការ​បារាំង​នៅ​ចាក់​អង្រែ​។​ ​បន្ទាប់មក​ទៀត​ ​លោក​បាន​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​ ​ហើយ​បន្ត​ការសិក្សា​រហូតដល់​ក​ម្រិ​ត​ឧត្តមដ្ឋាន​នៅ​សាលាបឋមសិក្សា​បំពេញវិជ្ជា​ព្រែក​ដំបូក​។​ ​ក្រោយ​លោក​បាន​ប្រឡងជាប់​សឺ​ទី​ហ្វី​កា​ (​សញ្ញាបត្រ​ក​ម្រិ​ត​បឋមសិក្សា​) ​លោក​បាន​ចូល​សិក្សា​ដល់​ថ្នាក់​ទី​៤​ជាតិ​ទំនើប​សម័យ​នោះ​ ​ប៉ុន្តែ​លោក​មិនបាន​ប្រឡង​ឌីប្លូម​ឡើយ​ ​ដោយសារ​លោក​​​មាននិស្ស័យ​ខាង​ផ្នែក​ល្ខោន​ជាង​ ​លោក​ក៏​ផ្លាស់មក​រៀន​យក​ឌីប្លូម​ខាង​ល្ខោនជាតិ​ (​ល្ខោននិយាយ​) ​វិញ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​លោក​ជា​សិស្ស​ផ្នែក​ល្ខោននិយាយ​ជំនាន់​ទី​២​នៃ​ប្រទេស​កម្ពុជា​យើង​ ​បន្ទាប់ពី​សាលា​ល្ខោនជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១​៩​៥​៥​ដែល​មាន​លោក​សា​ស្រ្តាចារ្យ ​ហង្ស​ ​ធុន​ហាក់​ ​ជា​ចាងហ្វាងសាលា។​

            ដោយឡែក​ចំពោះ​ស្នាដៃ​សំខាន់​ៗ​របស់​ព្រឹទ្ធាចារ្យ​នាដ​កោ​សល្យ​វ​ដ្តី ​ព្រីង​ ​សា​ឃ​ន​ ​មុន​ឆ្នាំ​១​៩​៧​៥​ ​គឺ​លោក​បាន​ចូលរួម​សម្តែង​ជា​តួត្លុក​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​ល្ខោន​យីកេ​រឿង​ទុំ​ទា​វ​ក្នុង​អំឡុង​ឆ្នាំ​១​៩​៦​៧​ ​ហើយក៏​បាន​សម្តែង​ក្នុង​ភាពយន្ត​មួយ​ចំនួន​ដូចជា​រឿង​ ​ថ្ម​រាំ​ ​និង​ ​រឿង​ ​ព្រាយ​សក់​ពស់​ ​ជាដើម​។​ ​ក្រោយ​ឆ្នាំ​១​៩​៧​៩​ ​លោក​ជា​សិល្បករ​ផង​ ​និង​ ​ជា​សា​ស្រ្តាចារ្យ​បង្រៀន​ល្ខោននិយាយ​នៅ​សាលាវិចិត្រសិល្បៈ​ផង​។​ ​លោក​បាន​ចូលរួម​សម្តែង​ជា​តួ​ចាស់ទុំ​ក្នុង​ភាពយន្ត​ ​និង​ ​ចម្រៀង​កាយវិការ​ ​ជាច្រើន​ដូចជា​ ​រឿង​ព្រះ​វេស្សន្តរ​រឿង​ទុំ​ទា​វ​ ​រឿង​ស័ង្ខ​សិល្ប៍​ជ័យ​ ​រឿង​ភូមិគ្រឹះ​ចម្លែក​ ​រឿង​វត្ត​ជើងកប​ ​និង​ ​រឿង​ភូមិគ្រឹះ​ខ្មោច​ -​ល​-​។​ ​ក្រៅពី​ការ​សម្តែង​លើ​ផ្ទាំង​សំពត់​ស​និង​នៅ​លើ​ឆាក​ ​ជារឿយៗ​លោក​តែង​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​ជា​ច្រើនលើកច្រើនសា​រ​រួម​មាន​ ​កម្មវិធី​កតញ្ញូ​រាត្រី​ ​រៀបចំ​ដោយ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ (​ឆ្នាំ​២​០​១​៧​) ​កម្មវិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​និង​ជួបជុំ​សំណេះ​សំណាល​​ពិសា​បាយ​សាមគ្គី​ជាមួយ​សិល្បករ​ ​សិល្ប​ការិនី​ ​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ (​ឆ្នាំ​២​០​១​៨​ ​២​០​១​៩​ ​និង​២​០​២​០​) ​កម្មវិធី​សម្តែង​ទស្សនីយភាព​ល្ខោន​យីកេ​រឿង​ទុំ​ទា​វ​ក្រោម​ប្រធាន​បទ​ “​ទុំ​ទា​វ​បី​ជំនាន់​” (​ឆ្នាំ​២​០​១​៨​) ​បង្កើត​ឡើង​ដោយ​ក្រសួង​វប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ ​សហការ​ជាមួយ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ​និង​ ស្ថា​នី​យ៍​ទូរទស្សន៍​អប្សរា​ ​ព្រមទាំង​កម្មវិធី​តូច​ធំ​ជាច្រើន​ទៀត​រហូតដល់​ដង្ហើម​ចុងក្រោយ​របស់​លោក​។​ ​គួរ​បញ្ជាក់​ថា​ ​សព​របស់​លោក​ព្រឹទ្ធាចារ្យ​ត្រូវ​ដង្ហែ​ទៅ​តម្កល់​នៅ​វត្ត​ប្ញស្សី​ស្រស់​ ​សង្កាត់​និរោធ​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​នេះ​។​

Article by SRIN SOKMEAN


SUGGESTIONS