ទឹកអប់ខូឡិកហ្សិន Bvlgari Omnia តែងបង្កើតក្លិនថ្មីដោយស្រង់គំនិតពីធនធានធម្មជាតិដ៏មានតម្លៃ។ រាល់ក្លិននីមួយៗរមែងចម្រាញ់ចេញពីរុក្ខជាតិកម្រប្លែកៗ និងសម្រាំងដាក់ក្នុងដបយ៉ាងប្រណីតប្រៀបបានទៅនឹងរតនវត្ថុ។ រឹតតែពិសេសទៀតនោះ ឥឡូវនេះ Bvlgari បានបញ្ចេញទឹកអប់ខូឡិកហ្សិនថ្មីសន្លាងមួយទៀតឈ្មោះថា Omnialandia ដែលជាការបណ្តុះគំនិតរួមគ្នារវាងត្បូងទឹកមាសស៊ីទ្រីន (Citrine) និងភាពចម្រុះពណ៌នៃឧទ្យានកម្សាន្ត Wonderland បង្កើតបានជាពិដោរពិសេសឈ្ងុយឈ្ងប់ចំនួន៥ពណ៌ និង៥ក្លិន។
ទឹកអប់ Omnialandia នាំមកនូវភាពត្រេកត្រអាលកាន់តែខ្លាំងជាងមុនព្រមជាមួយអារម្មណ៍រំភើបរឹតតែគួរឲ្យជាប់ចិត្ត។ ការរចនារូបរាងដបត្រូវបានស្រង់គំនិតពីឧបករណ៍ជិះ និងល្បែងកម្សាន្តនានានៅក្នុងឧទ្យានថែមទាំងបញ្ចូលនូវភាពក្លៀវក្លាពីគ្រឿងអលង្ការរ៉ូមែនទិក ដើម្បីសាទរពីភាពស្រស់បំព្រង ភាពរុងរឿង និងភាពបរិសុទ្ធប្រសើរក្រៃលែងនៃម៉ាក Bvlgari។ គំនិតរវើរវាយនៃខូឡិកហ្សិននេះគឺជាការគាស់កកាយអនុស្សាវរីយ៍កាលពីកុមារភាពឲ្យត្រឡប់មកវិញនៅក្នុងជីវិត ហើយក៏ជាវេទមន្តអស្ចារ្យមានតែមួយគ្មានពីររបស់ម៉ាក Bvlgari ផងដែរ។ ទឹកអប់ខូឡិកហ្សិន Omnialandia មានលក្ខណៈពិសេសក្លិនប្រអូបឈ្ងុយប្រហើរប្លែកៗពីគ្នា។ ដូច្នេះចង់ដឹងថាតើមន្តស្នេហ៍នៃក្លិនទាំង៥ មានលក្ខណៈពិសេសបែបណា និងមកជាមួយរូបរាងប្រណីតយ៉ាងណានោះ តោះ! យើងទៅទស្សនាខាងក្រោមទាំងអស់គ្នា៖
1. THE DAZZLING WHEEL OMNIA GOLDEN CITRINE
ភាពភ្លឺរលោងចែងចាំង និងវេទមន្តនៃទឹកអប់ Omnia ពណ៌ត្បូងស៊ីទ្រីននេះគឺតំណាងឲ្យខូឡិកហ្សិនថ្មីមានចំនួនកំណត់ហើយក៏ជាក្លិនពិសេសជាងគេមួយចំណោមក្លិនរបស់ខូឡិកហ្សិន Omnia ទាំងមូល។ ចាក់ទុកជានិមិត្តរូបដ៏សំខាន់ ក្លិនដែលដក់ក្នុងដបរចនារាងរៅជាកងជាប់គ្នានេះធ្វើឡើងដើម្បីបង្ហាញពីទស្សនវិស័យថ្មី កាលណាបានបាញ់ និងស្រង់ក្លិនហើយនោះអ្នកនឹងមានអារម្មណ៍កំពុងស្ថិតនៅកន្លែងកំពូលមួយក្នុងពិភពលោកដែលមានលំដាប់ខុសគ្នា។
2. THE DREAMY BALLOONS OMNIA AMETHYSTE
អាថ៌កំបាំងនៅពីក្រោយក្លិនទឹកអប់ Omnia Amethyste «ខណៈកំពុងហោះអណ្តែតខ្ពស់ផុតពីភពផែនដី ទិដ្ឋភាពទាំងប៉ុន្មានត្រូវបានលាតត្រដាងមុនពេលដែលអ្នកស្ថិតនៅក្នុងអ្វីៗទាំងអស់ដែលជាភាពស្រស់ស្អាតគ្មានទីបញ្ចប់របស់វា។ ក្រឡេកមើលទៅជើងមេឃវានឹងធ្វើឲ្យអ្នករំភើបចិត្តខ្លាំងតាមដែលអាចធ្វើទៅបានយ៉ាងល្អបំផុត»។
3. THE JOLLY TOWER OMNIA CORAL
មិនត្រឹមតែលេចរូបរាងប្លែកភ្នែកដែលបន្ថែមជាមួយនឹងភាពសិចស៊ីស្រស់ស្អាតប្រៀបបានទៅនឹងគូទខ្យងសមុទ្រដ៏មានតម្លៃនោះទេ តែវាជាប្រភេទទឹកអប់ដែលបានចម្រាញ់ពីធាតុផ្សំសំខាន់ៗជាច្រើនមិនមានក្លិនឆួលឡើយ ហើយវាក៏នាំមកនូវក្លិនដ៏ក្រអូបស្រស់ស្រាយដែលធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ និងមានក្តីសុខបំផុតជាមួយនឹងម៉ូឌែល OMNIA CORAL នេះ។ ជាពិសេសវាប្រៀបបានទៅនឹងវេទមន្តដ៏អស្ចារ្យដែលបង្កើននូវភាពទាក់ទាញពីមនុស្សជុំវិញខ្លួនរាល់គ្រប់ទីកន្លែងដែលអ្នកបានទៅដល់។
4. THE SWIRL SWING OMNIA CRYSTALLINE
រម្លឹកអនុស្សាវរីយ៍ដ៏មានន័យដែលបានកើតមានឡើងកាលពីកុមារភាពជាមួយនឹងក្លិនដ៏ស្រាលស្រទន់ និងបង្កប់ដោយភាពផ្អែមល្ហែមពីទឹកអប់ម៉ូឌែល Omnia Crystalline។ គ្រប់ពេលដែលអ្នកបានប្រើប្រាស់នូវទឹកអប់នេះអ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងធ្វើឲ្យភាពតប់ប្រមល់ទាំងប៉ុន្មានរំសាយមួយរំពេចលាយឡំនឹងស្នាមញញឹមនៃអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
5. THE MAGICAL MOUNTAIN OMNIA PINK SAPPHIRE
ពេលដែលលោកអ្នកបានប្រើប្រាស់នូវក្លិនទឹកអប់ដែលឆួលខ្លាំងនោះ វាអាចបំផ្លាញបរិយាកាសរ៉ូមែនទិករបស់អ្នកតែម្តង ផ្ទុយមកវិញក្លិនទឹកអប់ម៉ូឌែល Omnia Pink Sapphire បង្ហើរក្លិនឆួលរបស់វាត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះរួចក៏ជំនួសមកវិញនូវក្លិនប្រអូបប្រហើរប្រៀបបានដូចទៅពិដោរធម្មជាតិនាឯព្រៃភ្នំ៕