×

ថ្មី! ពិដោរ​ប្រលោម​ដោយ​មន្ត​ស្នេហ៍​ទាំង​៥​របស់​ទឹក​អប់ Bvlgari Omnia

NEWS 4 years ago
 
 

            ទឹកអប់​ខូឡិកហ្សិន Bvlgari Omnia តែង​បង្កើត​ក្លិន​ថ្មី​ដោយ​ស្រង់​គំនិត​ពី​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ។ រាល់​ក្លិន​នីមួយៗ​រមែង​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​កម្រប្លែកៗ និង​សម្រាំង​ដាក់​ក្នុង​ដប​យ៉ាង​ប្រណីត​ប្រៀប​បាន​ទៅ​នឹង​រតនវត្ថុ។ រឹត​តែ​ពិសេស​ទៀត​នោះ ឥឡូវ​នេះ Bvlgari បាន​បញ្ចេញ​ទឹកអប់​ខូឡិកហ្សិន​ថ្មី​សន្លាង​មួយ​ទៀត​ឈ្មោះ​ថា Omnialandia ដែល​ជា​ការ​បណ្តុះ​គំនិត​រួម​គ្នា​រវាង​ត្បូង​ទឹកមាស​ស៊ីទ្រីន (Citrine) និង​ភាព​ចម្រុះ​ពណ៌​នៃ​ឧទ្យានកម្សាន្ត Wonderland បង្កើត​បាន​ជា​ពិដោរ​ពិសេស​ឈ្ងុយឈ្ងប់​ចំនួន​៥ពណ៌ និង​៥ក្លិន។

            ទឹកអប់ Omnialandia នាំ​មក​នូវ​ភាព​ត្រេកត្រអាល​កាន់​តែ​ខ្លាំង​ជាង​មុន​ព្រម​​ជា​មួយ​អារម្មណ៍​រំភើប​រឹតតែ​គួរ​ឲ្យ​ជាប់​ចិត្ត។ ការ​រចនា​រូបរាង​ដប​ត្រូវ​បាន​ស្រង់​គំនិត​ពី​ឧបករណ៍​ជិះ និង​ល្បែង​កម្សាន្ត​នានា​នៅ​ក្នុង​ឧទ្យាន​ថែម​ទាំង​បញ្ចូល​នូវ​ភាព​ក្លៀវក្លា​ពី​គ្រឿង​អលង្ការ​រ៉ូមែនទិក ដើម្បី​សាទរ​ពី​ភាព​ស្រស់​បំព្រង ភាព​រុងរឿង និង​ភាព​បរិសុទ្ធ​ប្រសើរ​ក្រៃលែង​នៃម៉ាក Bvlgari។ គំនិត​រវើរវាយ​នៃ​ខូឡិកហ្សិន​នេះ​គឺ​ជា​ការ​គាស់​កកាយ​អនុស្សាវរីយ៍​កាល​ពី​កុមារភាព​ឲ្យ​ត្រឡប់​មក​វិញ​នៅ​ក្នុង​ជីវិត ហើយ​ក៏​ជា​វេទមន្ត​អស្ចារ្យ​មាន​តែ​មួយ​គ្មាន​ពីរ​របស់​ម៉ាក Bvlgari ផងដែរ។ ទឹកអប់​ខូឡិកហ្សិន Omnialandia មាន​លក្ខណៈ​ពិសេស​ក្លិន​ប្រអូប​ឈ្ងុយ​ប្រហើរ​ប្លែកៗ​ពី​គ្នា។ ដូច្នេះ​ចង់​ដឹង​ថា​តើ​មន្តស្នេហ៍​នៃ​ក្លិន​ទាំង​៥ មាន​លក្ខណៈ​ពិសេស​បែប​ណា និង​មក​ជា​មួយ​រូបរាង​ប្រណីត​យ៉ាង​ណា​នោះ តោះ! យើង​ទៅ​ទស្សនា​ខាង​ក្រោម​ទាំង​អស់​គ្នា៖

1. THE DAZZLING WHEEL OMNIA GOLDEN CITRINE
            ភាព​ភ្លឺ​រលោង​ចែងចាំង និង​វេទមន្ត​នៃ​ទឹក​អប់ Omnia ពណ៌​ត្បូង​ស៊ីទ្រីន​នេះ​គឺ​តំណាង​ឲ្យ​ខូឡិកហ្សិន​ថ្មី​មាន​ចំនួន​កំណត់​ហើយ​ក៏​ជា​ក្លិន​ពិសេស​ជាង​គេ​មួយ​ចំណោម​ក្លិន​របស់​ខូឡិកហ្សិន Omnia ទាំង​មូល។ ចាក់ទុក​ជា​និមិត្តរូប​ដ៏​សំខាន់ ​ក្លិន​ដែល​ដក់​ក្នុង​ដប​រចនា​រាងរៅ​ជា​កង​ជាប់​គ្នា​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ទស្សនវិស័យ​ថ្មី កាល​ណា​បាន​បាញ់ និង​ស្រង់​ក្លិន​ហើយ​នោះ​អ្នក​នឹង​មាន​អារម្មណ៍​កំពុង​ស្ថិត​នៅ​កន្លែង​កំពូល​មួយ​ក្នុង​ពិភពលោក​ដែល​មាន​លំដាប់​ខុស​គ្នា។

2. THE DREAMY BALLOONS OMNIA AMETHYSTE
            អាថ៌កំបាំង​នៅ​ពី​ក្រោយ​ក្លិន​ទឹក​អប់ Omnia Amethyste «ខណៈ​កំពុង​ហោះ​អណ្តែត​ខ្ពស់​ផុត​ពី​ភពផែនដី ទិដ្ឋភាព​ទាំង​ប៉ុន្មាន​ត្រូវ​បាន​លាត​ត្រដាង​មុន​ពេល​ដែល​អ្នក​ស្ថិត​នៅ​ក្នុង​អ្វីៗ​ទាំង​អស់​ដែល​ជា​ភាព​ស្រស់ស្អាត​គ្មាន​ទីបញ្ចប់​របស់​វា។ ក្រឡេក​មើល​ទៅ​ជើង​មេឃ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ល្អបំផុត»។

3. THE JOLLY TOWER OMNIA CORAL
            មិន​ត្រឹម​តែ​លេច​រូបរាង​ប្លែក​ភ្នែក​ដែល​បន្ថែម​ជា​មួយ​នឹង​ភាព​សិចស៊ី​ស្រស់ស្អាត​ប្រៀប​បាន​ទៅ​នឹង​គូទខ្យង​សមុទ្រ​ដ៏​មាន​តម្លៃ​នោះ​ទេ តែ​វា​ជា​ប្រភេទ​ទឹកអប់​ដែល​បាន​ចម្រាញ់​ពី​ធាតុផ្សំ​សំខាន់ៗ​ជា​ច្រើនមិន​មាន​ក្លិន​ឆួល​ឡើយ ហើយ​វា​ក៏​នាំ​មក​នូវ​ក្លិន​ដ៏​ក្រអូប​ស្រស់ស្រាយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ និង​មាន​ក្តីសុខ​បំផុត​ជា​មួយ​នឹង​ម៉ូឌែល OMNIA CORAL នេះ។ ជាពិសេស​វា​ប្រៀប​បាន​ទៅ​នឹង​វេទមន្ត​ដ៏​អស្ចារ្យ​ដែល​បង្កើន​នូវ​ភាព​ទាក់ទាញ​ពី​មនុស្ស​ជុំវិញ​ខ្លួន​រាល់​គ្រប់​ទីកន្លែង​ដែល​អ្នក​បាន​ទៅ​ដល់។

4. THE SWIRL SWING OMNIA CRYSTALLINE
            រម្លឹក​អនុស្សាវរីយ៍​ដ៏​មាន​ន័យ​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​កុមារភាព​ជា​មួយ​នឹង​ក្លិន​ដ៏​ស្រាល​ស្រទន់ និង​បង្កប់​ដោយ​ភាព​ផ្អែម​ល្ហែម​ពី​ទឹកអប់​ម៉ូឌែល Omnia Crystalline។ គ្រប់​ពេល​ដែល​អ្នក​បាន​ប្រើប្រាស់​នូវ​ទឹកអប់​នេះ​អ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់​ស្រាយ និង​ធ្វើ​ឲ្យ​ភាព​តប់ប្រមល់​ទាំង​ប៉ុន្មាន​រំសាយ​មួយ​រំពេច​លាយឡំ​នឹង​ស្នាម​ញញឹម​នៃ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន។

5. THE MAGICAL MOUNTAIN OMNIA PINK SAPPHIRE
            ពេល​ដែល​លោក​អ្នក​បាន​ប្រើប្រាស់​នូវ​ក្លិន​ទឹកអប់​ដែល​ឆួល​ខ្លាំង​នោះ វា​អាច​បំផ្លាញ​បរិយាកាស​រ៉ូមែនទិក​របស់​អ្នក​តែម្តង ផ្ទុយ​មក​វិញ​ក្លិន​ទឹកអប់​ម៉ូឌែល Omnia Pink Sapphire បង្ហើរ​ក្លិន​ឆួល​របស់​វា​ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​រួច​ក៏​ជំនួស​មក​វិញ​នូវ​ក្លិន​ប្រអូប​ប្រហើរ​ប្រៀប​បាន​ដូច​ទៅ​ពិដោរ​ធម្មជាតិ​នាឯព្រៃភ្នំ៕


SUGGESTIONS