×

ប៊ី​ ​សុធា​រី​ ​ស្ត្រី​ខ្មែរ​ដែល​ហ៊ាន​ប្រកួត​កម្មវិធី​សម្រស់​ច្រើនជាង​គេ​ទាំង​លើ​ឆាក​ជាតិ​ ​និង​អន្តរជាតិ​

NEWS 4 years ago
 
 

           ​«​ ​Sot​hear​y​ ​Bee​ ​Cam​bo​d​i​a​!!! ​»​ ​នេះ​គឺជា​ពាក្យ​មួយ​ឃ្លា​ដែល​នារី​ក​ម្ពស់​១​,​៧​៥​ម៉ែត្រ​សម្បុរសណ្តែកបាយ​ញញឹម​ស្រស់​តែង​ស្រែក​សំអាង​ខ្លួន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​រាល់​ពេល​បង្ហាញខ្លួន​ប្រកួត​កម្មវិធី​សម្រស់​នៅ​លើឆាកអន្តរជាតិ​ម្តងៗ​។​ ​វ័យ​ទើប​តែ​២​២​ឆ្នាំ​ ​អាច​និយាយ​បាន​ថា​ ​ប៊ី​ ​សុធា​រី​ ​គឺជា​ស្ត្រី​ខ្មែរ​វ័យក្មេង​មួយ​រូប​ដែល​ប្រឡូក​កម្មវិធី​ប្រកួត​សម្រស់​ទាំង​លើ​ឆាក​ជាតិ​ ​និង​ឆាក​អន្តរជាតិ​ច្រើនជាង​គេ​ក្នុងចំណោម​បវរកញ្ញា​កម្ពុជា​ទាំងអស់​។​ ​បើ​តាម​ការ​បង្ហើប​ប្រាប់​ ​សូវ​រី​ន​ ​ប៊ី​ ​សុធា​រី​ ​ថា​សកម្មភាព​ប្រកួត​ទាំងប៉ុន្មាន​កន្លងមក​គ្រាន់តែ​ជា​សមិទ្ធផល​សម្រេច​បាន​ប្រមាណ​៥​០​ភាគរយ​នៃ​ក្តី​ស្រមៃ​របស់​នាង​ប៉ុណ្ណោះ​។​ ​ចុះ​តើ​អ្វី​ទៅជា​ក្តី​ស្រមៃ​ដ៏​ធំ​របស់​បវរកញ្ញា​កម្ពុជា​រូប​នេះ​? ​ហើយ​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​នាង​នៅតែ​ប្រឡូក​កម្មវិធី​ប្រកួត​សម្រស់​លើឆាកអន្តរជាតិ​ជាបន្តបន្ទាប់​ឥតឈប់ឈរ​? ​នៅ​ក្នុង​អត្ថបទ​នេះ​សូវ​រី​ន​នឹង​ធ្វើ​បទសម្ភាសន៍​ជាមួយ​បវរកញ្ញា​កម្ពុជា​យើង​អំពី​ជីវប្រវត្តិ​ ​បទពិសោធន៍​ការងារ​ ​ក៏ដូចជា​សម្រាយ​លម្អិត​អំពី​ច​ម្ងល់​ដូច​បាន​លើកឡើង​ខាងលើ​។

          ការ​ដាក់ពាក្យ​ចូលរៀន​ដើរ​ម៉ូដ​នៅ​ក្នុង​ក្រុម​បង្ហាញ​ម៉ូដ​មួយ​នៅ​ទី​ក្រុងភ្នំពេញ​ទឹកដី​កំណើត​របស់​ខ្លួន​ ​គឺជា​ដំណើរ​ដើមទង​នៃ​ការ​ចាប់ផ្តើម​បោះជំហាន​លើ​វិ​ស​័​យ​ប្រកួត​សម្រស់​របស់​ ​ប៊ី​ ​សុធា​រី​។​ ​ស្ថិត​ក្នុង​វ័យ​១​៤​ឆ្នាំ​ ​ដោយមាន​ក​ម្ពស់​ខ្ពស់​ត្រូវ​ស្តង់​ដារ​និង​មាន​សក្តានុពល​អំណោយផល​លើ​វិ​ស​័​យ​បង្ហាញ​ម៉ូដ​ផង​នោះ​ ​ក្រុម​ដើរ​ម៉ូដ​ខាងលើ​បាន​ជួយជ្រោមជ្រែង​បណ្តុះបណ្តាល​សុធា​រី​ឲ្យ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ ​Cam​bo​d​i​a​ ​New​ ​Star​ ​Model​ ​Contest​ ​ធ្វើឡើង​នៅ​ចុង​ឆ្នាំ​២​០​១​២​ ​ដោយ​ទទួល​បាន​ជ័យ​លា​ភី​លេខ​២​ ​និង​បាន​តំណាង​ប្រទេស​កម្ពុជា​ចេញទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅដើម​ឆ្នាំ​២​០​១​៣​។​ ​ថ្វី​ដ្បិត​ជំហាន​ដំបូង​ដណ្តើម​ម្កុ​ដ​មិនបាន​មកវិញ​ ​ប៉ុន្តែ​បវរកញ្ញា​វ័យ​ជំទង់​រូប​នេះ​ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន​ដែល​ជា​គ្រឹះ​ជំរុញ​ឲ្យ​នាង​ឆ្ពោះទៅ​ប្រកួត​កម្មវិធី​បន្តបន្ទាប់​ទាំង​កម្មវិធី​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ឥតឈប់ឈរ​។​ ​ជាក់ស្តែង​ ​នៅ​ឆ្នាំ​២​០​១​៣​សុធា​រី​ ​បាន​ចូល​ប្រកួត​កម្មវិធី​ ​Miss​ ​Tourism​ ​Queen​ ​Cam​bo​d​i​a​ 2013 ​ដោយ​ជាប់​ជ័យ​លា​ភី​លេខ​២​និង​ទទួល​បាន​ពានរង្វាន់​ ​Miss​ ​P​hot​o​g​e​n​i​c ​ឬ​បេ​ក្ខ​នារី​ដែល​ថតរូប​បាន​ស្អាត​ជាងគេ​។​ ​ឆ្នាំ​២​០​១​៣​ ​ដដែល​ ​សុធា​រី​ ​បាន​ចូល​ប្រកួត​កម្មវិធី​ ​Miss​ ​Tourism​ ​Cam​bo​d​i​a​ 2013 ​ដោយ​បានជា​ប់​ជ័យ​លា​ភី​លេខ​១​ ​និង​ត្រូវ​ចេញទៅ​ប្រកួត​លើឆាកអន្តរជាតិ​ក្នុង​កម្មវិធី​ ​Miss​ ​Tourism​ ​International​ ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ ​ប៉ុន្តែ​គ្រានោះ​ត្រូវ​បាន​បវរកញ្ញា​លេខ​២​ចេញមុខ​ទៅ​ប្រកួត​ជំនួញ​វិញ​ដោយហេតុ​កញ្ញា​មិនទាន់​គ្រប់​អាយុ​ស្របតាម​លក្ខន្តិក​។

          ​តែ​យ៉ាងណាមិញ​មិនបានប៉ុន្មានថ្ងៃផង​ ​សុធា​រី​ ​ត្រូវ​បានខាង​ប្រទេស​ថៃ​អញ្ជើញ​ចូលរួម​ប្រកួត​កម្មវិធី​មួយទៀត​គឺ​ ​Miss​ ​Asian​។​ ​មិនតែប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២​០​១​៣​និង​ឆ្នាំ​២​០​១​៤​ ​សុធា​រី​ ​ត្រូវ​បាន​ជ្រើសរើស​តំណាង​ម៉ូឌែ​ល​កម្ពុជា​ទៅ​ចូលរួម​និង​ទទួល​ពាន​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​សៃ​ហ្គ​ន​ប្រទេស​វៀតណាម​គឺ​ ​Winner​ ​Fashion​ ​Night​។​ ​ឆ្នាំ​២​០​១​៤​សុធា​រី​បាន​ចូល​ប្រកួត​កម្មវិធី​ ​Miss​ ​South​ ​Asia​ ​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ដោយ​ទទួល​បាន​ពានរង្វាន់​ ​Miss​ ​Elegance​ ​ឬ​បេ​ក្ខ​នារី​ស្លៀក​ឈុត​សូត្រ​ស្អាត​ជាងគេ​ ​និង​ពានរង្វាន់​ ​Best​ ​Evening​ ​Wear​ ​ឬ​បេ​ក្ខ​នារី​ស្លៀក​ឈុត​ស​មោ​ល​សរ​ស្អាត​ជាងគេ​។​ ​ឆ្នាំ​ ​២​០​១​៥​ ​សុធា​រី​បាន​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​ ​Supper​ ​Model​ ​International​ ​ធ្វើឡើង​នៅ​ហ្វីលីពីន​ ​ដែល​មាន​បេ​ក្ខ​នារី​មកពី​ជាង​៤​០​ប្រទេស​ចូលរួម​ ​ក្នុង​នោះ​នៅ​ជុំ​បញ្ចប់​សុធា​រី​ត្រូវ​បាន​ប្រកាស​ឈ្មោះ​ជាប់​ជ័យ​លា​ភី​លេខ​៣​ ​ហើយ​នេះ​ក៏​ជា​លើក​ទី​១​ដែរ​ដែល​នាង​បានជា​ប់​ជ័យ​លា​ភី​នៅ​លើឆាកអន្តរជាតិ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​កន្លងមក​។​ ​មកដល់​ឆ្នាំ​ ​២​០​១​៦​ ​សុធា​រី​ ​បាន​ចូល​ប្រកួត​កម្មវិធី​ថ្នាក់​ជាតិ​ធំ​ជាងគេ​គឺ​កញ្ញាឯកកម្ពុជា​ឬ​ ​Miss​ ​Cam​bo​d​i​a​ 2016 ​ដោយ​ឈ្នះ​ជ័យ​លា​ភី​លេខ​១​ ​និង​ទទួល​បាន​ពានរង្វាន់​ដល់ទៅ​៥​ស្ទួន​គ្នា​ ​រួម​មាន​ជាអាទិ៍​ ​ពានរង្វាន់​ ​Best​ ​in​ ​National​ ​Costume​ ​ឬ​បេ​ក្ខ​នារី​គ្រង​ឈុត​ប្រពៃណី​ស្អាត​ជាងគេ​ ​ពានរង្វាន់​ ​Best​ ​In​ ​Cocktail​ ​Dress​ ​ឬ​បេ​ក្ខ​នារី​គ្រង​ឈុត​ជប់លៀង​ស្អាត​ជាងគេ​ ​ពានរង្វាន់​ ​Best​ ​In​ ​Evening​ ​Gown​ ​ឬ​បេ​ក្ខ​នារី​គ្រង​ឈុត​ស​មោ​ល​សរ​ស្អាត​ជាងគេ​ ​ពានរង្វាន់​ ​Best​ ​In​ ​Khmer​ ​Traditional​ ​Gown​ ​ឬ​បេ​ក្ខ​នារី​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ស្អាត​ជាងគេ​ ​និង​ពានរង្វាន់​បេ​ក្ខ​នារី​ដែល​មាន​សក់​ស្អាត​ជាងគេ​។​ ​នៅ​ឆ្នាំ​២​០​១​៧​ ​សុធា​រី​បាន​បំពេញ​បំណង​របស់​ខ្លួន​មួយ​ដោយ​បាន​ក្លាយ​ជា​បវរកញ្ញា​តំណាង​ឲ្យ​កម្ពុជា​ដំបូង​គេ​ចេញទៅ​ប្រកួត​កម្មវិធី​អន្តរជាតិ​ដ៏​ធំ​ធ្វើឡើង​នៅ​សហរដ្ឋអាមេរិក​គឺ​ ​Miss​ ​Universe​។​ ​នៅ​ឆ្នាំ​២​០​១​៨​ ​សុធា​រី​បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​ឲ្យ​កម្មវិធី​ធំ​មួយ​នៅ​ប្រទេស​ហ្វីលីពីន​ ​និង​មកដល់​ឆ្នាំ​២​០​១​៩​បាន​ចេញទៅ​ទទួល​ពាន​ជាតា​រា​បង្ហាញ​ម៉ូដ​ប្រចាំ​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ 2019 ​Asia​ ​Model​ ​Festival​ S​e​ou​l​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​។​ ​បើកឆាក​ទសវត្សរ៍​ ​២​០​២​០​ ​នេះ​ដែរ​ ​សុធា​រី​ ​បាន​កំពុង​ត្រៀម​ខ្លួន​តំណាង​ឲ្យ​កម្ពុជា​ចេញទៅ​ប្រកួត​កម្មវិធី​ដ៏​ធំ​មួយទៀត​ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​សៃ​ហ្គ​ន​ប្រទេស​វៀតណាម​គឺ​ ​Miss​ ​Charm​ ​International​ 2020​។​

          ​រយៈពេល​ប្រមាណ​៧​ឆ្នាំ​ ​ប្រឡូក​តាំងពី​វ័យ​ជំទង់​រហូត​ធំ​ពេញវ័យ​ ​យុវតី​សុធា​រី​ហាក់ដូចជា​មិនទាន់​រាថយ​ចំពោះ​ការ​ឆ្ពោះទៅ​ដណ្តើម​ម្កុ​ដ​លើ​សង្វៀន​ឆាក​អន្តរជាតិ​នៅឡើយ​។​ ​សុធា​រី​ថា​មកទល់​ពេលនេះ​នាង​ទើបបាន​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ជោគជ័យ​ត្រឹមតែ​៥​០​ភាគរយ​ប៉ុណ្ណោះ​ ​«​ដំបូង​អ្វី​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ​គឺ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ ​Miss​ ​Universe​ ​តែ​អ្វី​ដែល​ចង់បាន​បំផុត​ទៀត​នោះ​គឺ​ខ្ញុំ​ចង់​សាបព្រោះ​វិ​ស​័​យ​ប្រកួត​សម្រស់​ទៅកាន់​យុវតី​ជំនាន់​ក្រោយ​ឲ្យ​ពួកគាត់​ស្រឡាញ់​ ​និង​បាន​ចូលរួម​ប្រកួត​ ​ហើយ​មាន​អារម្មណ៍​ដូច​រូប​ខ្ញុំ​ដែរ​គឺ​ចង់ឲ្យ​ប្រទេសខ្មែរ​ឈរ​ជើង​មាន​កេរ្តិ៍ឈ្មោះ​នៅ​លើឆាកអន្តរជាតិ​។​ ​ការ​ជោគជ័យ​៥​០​ភាគរយ​នេះ​ក៏​ស្របតាម​ការ​មើលឃើញ​ជាក់ស្តែង​ពេល​ដែល​យុវតី​ជំនាន់​ក្រោយ​ពួកគាត់​ចាប់ផ្តើម​ចាប់អារម្មណ៍​លើ​កម្មវិធី​ប្រកួត​សម្រស់​ ​និង​ចង់​តំណាង​ឲ្យ​កម្ពុជា​ចេញទៅ​ប្រកួត​កម្មវិធី​ផ្សេងៗ​នៅ​ឯក្រៅ​ប្រទេស​»​។​ ​ចុះ​តើ​អ្វី​ទៀត​ជា​ថាមពល​ជំរុញ​ឲ្យ​សុធា​រី​នៅតែ​បន្ត​ប្រកួត​កម្មវិធី​សម្រស់​បន្តបន្ទាប់​ដូច​ជាថ្មី​នេះ​ៗ​នាង​កំពុង​ត្រៀម​ខ្លួន​ចូល​ប្រកួត​កម្មវិធី​ ​Miss​ ​Charm​ ​International​ 2020?​។​ ​សុធា​រី​បរិយាយ​ទាំង​មុតមាំ​ដោយ​លើក​ហេតុផល​ថា​ ​ទី​១​កញ្ញា​ចង់ឲ្យ​វិ​ស​័​យ​ប្រកួត​សម្រស់​នៅ​កម្ពុជា​មានការ​ទទួលស្គាល់​ទូលំទូលាយ​ ​និង​ទី​២​ក​ញ្ញ​ចង់ឲ្យ​ពិភពលោក​ទទួលស្គាល់​ថា​ខ្មែរយើង​ខ្លាំង​ដែល​អាច​ឈរ​ជើង​នៅ​លើឆាកអន្តរជាតិ​ក្នុង​លំដាប់​កំពូល​កម្មវិធី​ធំ​ៗ​ ​បើ​ទោះ​មិន​បានអ្វី​ច្រើន​សម្រាប់​ខ្លួនឯង​ឬ​វិ​ស​័​យ​ប្រកួត​សម្រស់​នៅ​កម្ពុជា​ ​តែ​ក៏​ថ្នូរ​មួយ​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ក៏ដូចជា​វិ​ស​័​យ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​មាន​ភាព​រីក​ចម្រើន​ផង​ដែរ​។​ “​ពេល​ឈរ​ប្រកួត​នៅ​លើឆាកអន្តរជាតិ​ ​ខ្ញុំ​មិនដែល​គិតថា​ខ្លួនឯង​ជា​ ​ប៊ី​ ​សុធា​រី​ ​ទេ​ ​ខ្ញុំ​តែង​គិតថា​កម្ពុជា​ជា​អ្នក​ឈរ​នៅ​លើ​ឆាក​នេះ​ ​ខ្ញុំ​ស្ពាយ​ប្រជាជន​កម្ពុជា​និង​ប្រទេស​កម្ពុជា​ទាំងមូល​មក​ឈរ​នៅ​លើ​ឆាក​ទាំងអស់គ្នា​ ​ហើយ​វាក​៏​ជាហេតុ​ផល​មួយ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​តែង​ប្តេជ្ញា​ថា​ធ្វើឲ្យ​បាន​ ​ទោះ​ជាប់​ឬ​មិន​ជាប់​យ៉ាងហោចណាស់​ខ្ញុំ​បាន​ធ្វើ​អស់ពី​សមត្ថភាព​ឲ្យ​គេ​បានឃើញ​ថា​កម្ពុជា​មិន​អន់​នោះ​ទេ​”​។​

          ​ការ​ប្រកួត​កម្មវិធី​កន្លង​បាន​ផ្តល់​ជា​បទពិសោធន៍​យ៉ាង​ច្រើន​ចំពោះ​បវរកញ្ញា​ដែល​ចាប់កំណើត​ជា​កូនស្រី​ទី​៣​ក្នុងចំណោម​បងប្អូន​៤​នាក់​(​ស្រី​៣​ប្រុស​១​) ​ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​​​ដែល​មាន​ឪពុក​ម្តាយ​បម្រើ​ការងារ​ជា​មន្ត្រី​យោធា​ក្នុង​កងទ័ពជើងទឹក​រូប​នេះ​។​ “​ការចូលរួម​ប្រកួត​កម្មវិធី​ជាច្រើន​បាន​ធ្វើឲ្យ​ខ្ញុំ​ស្គាល់​ពិភពលោក​ខាងក្រៅ​ថា​វា​ធំ​ប៉ុនណា​ ​និង​ស្រស់​ស្អាត​ប៉ុនណា​ ​តែ​អ្វី​ដែល​សំខាន់​ខ្ញុំ​បាន​ចែករំលែក​នូវ​ចំណេះ​ដឹង​ក៏ដូចជា​វប្បធម៌​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​រួម​ទាំង​បេ​ក្ខ​នារី​ប្រឡង​រួមគ្នា​ ​និង​ធ្វើឲ្យ​ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​។​ ​ខ្ញុំ​តែង​ពេញចិត្ត​បំផុត​ក្នុង​ការ​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅ​លើឆាកអន្តរជាតិ​”​។​ ​សុធា​រី​លើកឡើង​។​

          ​ជាមួយគ្នា​នេះ​ដែរ​ ​សុធា​រី​បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ចំពោះ​យុវតី​ដែល​ចង់​ប្រឡូក​កម្មវិធី​ប្រកួត​សម្រស់​ដែរ​ថា​ “​សម្រាប់​បវរកញ្ញា​លក្ខខណ្ឌ​ក​ម្ពស់​គឺ​ចាប់ពី​ ​១​,​៦​៥​ឡើង​ទៅ​ ​ត្រូវ​ស្រស់​ស្អាត​ទាំង​ផ្នែក​ខាងក្នុង​និង​ខាងក្រៅ​ ​មានន័យ​ថា​មាន​ទាំង​រូប​សម្បត្តិ​ស្រស់​ស្អាត​ ​ចំណេះ​ដឹង​ ​និង​ចរិយាសម្បត្តិ​ ​ដែល​សំខាន់​បំផុត​ទៀត​នោះ​គឺ​ត្រូវ​មាន​ភាព​ជឿជាក់​ខ្ពស់​ ​និង​ស្រឡាញ់​ប្រទេស​កម្ពុជា​ឲ្យបាន​ច្រើន​”​។​ ​សម្រាប់​ការ​ត្រៀម​ខ្លួន​លើក​ឆាក​អន្តរជាតិ​ ​កញ្ញា​លើកឡើង​ថា​ ​ចំពោះ​ភាសា​អង់គ្លេស​ថ្វី​ដ្បិត​គេ​មិន​ផ្តោត​សំខាន់​តែ​យ៉ាងណា​ក៏​យើង​គប្បី​អាច​និយាយ​ទំនាក់ទំនង​គ្នា​បាន​។​ ​មុន​ចេញទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​សម្រាប់​កញ្ញា​ផ្ទាល់​កញ្ញា​តែង​ស្រាវជ្រាវ​ហ្វឹកហាត់​ការ​ឆ្លើយ​សំណួរ​ ​និង​ការ​បង្ហាញខ្លួន​លើ​ឆាក​របស់​បេក្ខភាព​ក៏ដូចជា​ម្ចាស់​ជ័យ​លា​ភី​មុន​ៗ​នៃ​កម្មវិធី​ ​ហ្វឹក​ហាក់​ការ​ដើរ​ម៉ូដ​ ​ថែទាំ​សម្រស់​រូបរាង​ ​ព្រមទាំង​រៀន​ពី​កា​រផាត់​មុខ​តុប​តែងខ្លួន​ដើម្បី​ដឹង​ថា​តើ​ខ្លួន​តុបតែង​យ៉ាងណា​ស្លៀកពាក់​យ៉ាងម៉េច​ទើប​ស័ក្តិសម​លេចធ្លោ​ហើយ​ទទួល​បាន​ការចាប់អារម្មណ៍​។​

          ​ខណៈ​កំពុង​ត្រៀម​ខ្លួន​ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម​នា​ពេល​ឆាប់ៗ​ខាងមុខ​ ​យុវតី​ដែល​ពីមុន​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​កីឡា​ការិនី​បាល់ទះ​តែ​បែរជា​មក​ជាប់ជំពាក់​អាជីព​បវរកញ្ញា​ក៏​ព្រោះ​ចង់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​រូប​នេះ​បាន​បង្ហើប​ពី​ក្តី​ស្រមៃ​នា​ពេល​អនាគត​ថា​ខ្លួន​ចង់​ក្លាយ​ជាតា​រា​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​មួយ​ដែល​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​កម្មវិធី​ម៉ាក​អន្តរជាតិ​ល្បី​ៗ​ ​និង​ចង់​មាន​អាជីវកម្ម​ខ្នាត​តូច​មួយ​អាច​ជា​ហាង​កាហ្វេ​ឬ​ហាង​លក់​ស​ម្លៀ​ក​បំពាក់​ជាដើម​។​ ​ដូចនេះ​សូវ​រី​ន​ ​មានតែ​ជូនពរ​ឲ្យ​កញ្ញា​ធ្វើដំណើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ហើយក៏​សម្រេច​តាម​ក្តី​ស្រមៃ​នៃ​មហិច្ឆតា​ជីវិត​របស់​ខ្លួន​៕​

​Article​ ​by​ ​HEMSOKKHIM


SUGGESTIONS