×

បញ្ហា​កូ​វី​ដ​១​៩​បាន​រុញច្រាន​វិចិត្រករ​ខេត្ត​បាត់​ដំបង​ម្នាក់​ឲ្យ​ទទួល​បាន​រង្វាន់​មាស​

NEWS 2 months ago

            ការប្រកួតប្រជែង​ស្នាដៃ​គំនូរ​បែប​សេរី​មានឈ្មោះ​ថា​ ​White​ ​Canvas​ ​Art​ ​Competition​ 2020 ​ដែល​ត្រូវ​បាន​ផ្តួចផ្តើម​រៀបចំ​បង្កើត​ឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​ជប៉ុន​ឈ្មោះថា​ ​Social​ ​Pass​ ​និង​ទើប​តែ​បញ្ចប់​ជាស្ថាពរ​កាលពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ​បាន​រក​ឃើញ​បេ​ក្ខ​នារី​ជ័យ​លា​ភី​លេខ​១​ពានរង្វាន់​មាស​ហើយ​គឺ​បាន​ទៅលើ​លោកស្រី​ គឿ​ម​ ​កូឡាប​ ​ដែល​ជា​វិចិត្រករ​អាជីព​មកពី​ខេត្ត​បាត់​ដំបង​។​កម្មវិធី​ប្រកាស​លទ្ធផល​និង​ចែក​រង្វាន់​ជូន​ដល់​បេក្ខជន​បេ​ក្ខ​នារី​ជ័យ​លា​ភី​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ឯ​វិចិត្រសាល​សិល្បៈ​នៃ​បរិវេណ​សណ្ឋាគារ​ ​i​Ro​H​a​ ​Garden​ ​Hotel​ ​សង្កាត់​ទន្លេ​បាសាក់​ ​ខណ្ឌ​ចំការមន​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​ ​២​៤​ ​ខែ​ ​តុលា​ ​ឆ្នាំ​ ​២​០​២​០​ ​កន្លងមក​នេះ​។​

            ក្នុងចំណោម​បេក្ខជន​បេ​ក្ខ​នារី​ដែល​បាន​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​ស្នាដៃ​ដណ្តើមយក​ពានរង្វាន់​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ​ចំនួនជា​ង​២​០​០​នាក់​ ​ស្នាដៃ​ដ៏​លេចធ្លោ​ជាងគេ​របស់​លោកស្រី​ គឿ​ម​ ​កូឡាប​ ​ត្រូវ​បាន​វាយ​តម្លៃ​ដាក់​ពិន្ទុ​យ៉ាង​សុ​ក្រិត​ពីសំណាក់​សមាសភាព​គណៈមេប្រយោគ​ជំនាញ​ពីរ​រូប​ដែល​ក្នុង​នោះ​រួម​មាន​ ​គឺ​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ជា​គ្រូបង្រៀន​សិល្បៈគំនូរ​ ​និង​ ​គំនូរជីវចល​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ ​ខេត្ត​បាត់​ដំបង​ ​និង​លោក​ ​សេង​ ​វិសាល​ ​ជា​គ្រូបង្រៀន​គំនូរ​នៅ​សាលា​សិល្បៈ​យ៉ា​ម៉ា​ដា​ ​ក្រុងភ្នំពេញ​។​ ​គួរ​បញ្ជាក់​ថា​ ​ចំពោះ​រង្វាន់​នៃ​កម្មវិធី​ប្រឡង​គំនូរ​សេរី​នេះ​ ​រង្វាន់​ជ័យ​លា​ភី​ត្រូវ​បាន​បែងចែក​ជា​ពីរ​ ​គឺ​ ​ជ័យ​លា​ភី​កុមារ​ ​និង​ជ័យ​លា​ភី​មនុស្ស​ធំ​។​ ​រង្វាន់​ជ័យ​លា​ភី​សំខាន់​នៃ​ប្រភេទ​នី​មួយ​ត្រូវ​បាន​បែងចែក​ជា​បី​ចំណាត់ថ្នាក់​ទៀត​ ​គឺ​ជ័យ​លា​ភី​លេខ​១​ ​ទទួល​បាន​រង្វាន់​ ​Gold​ ​Prize​ ​លេខ​២​ ​ទទួល​បាន​រង្វាន់​ ​Silver​ ​Prize​ ​និង​លេខ​៣​ ​ទទួល​បាន​រង្វាន់​ ​Bronze​ ​Prize។​

            ម្ចាស់​ជ័យ​លា​ភី​គំនូរ​លេខ​១​ គឿ​ម​ ​កូឡាប​ ​បាន​ធ្វើការ​បកស្រាយ​ទៅលើ​អត្ថន័យ​នៃ​ផ្ទាំង​គំនូរ​ “​ម្ភៃ​ម្ភៃ​”​របស់​ខ្លួន​ប្រាប់​សូវ​រី​ន​ថា​ “​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វី​ដ​ហ្នឹង​ជា​ជំងឺ​ដែល​កើតឡើង​នៅ​ក្នុងឆ្នាំនេះ​ថ្មីៗ​ ​ហើយ​ជីវិត​របស់​ខ្ញុំ​ជួបនឹង​ផល​លំបាក​យ៉ាង​ខ្លាំង​ជាមួយនឹង​ឆ្នាំ​ដែល​កើត​កូ​វី​ដ​ហ្នឹង​។​ ​មិនថា​តែ​ខ្ញុំ​ទេ​ ​គឺ​ប្រជាជន​ទូទាំង​ពិភពលោក​ ​គាត់​ទទួល​រងទុក្ខវេទនា​ ​ព្រាត់​ប្រាស់​គ្រួសារ​ ​ព្រមទាំង​ការចាយវាយ​សព្វ​គ្រប់បែបយ៉ាង​ដែល​ធ្វើឲ្យ​ពិភពលោក​ភ័យខ្លាច​តក់ស្លុត​ […] ” ​។​ ​ផ្អែកលើ​គោលគំនិត​ផ្សារភ្ជាប់​នឹង​បញ្ហា​ពិភពលោក​ដ៏​កាច​សាហាវ​នេះ​ ​លោកស្រី​បាន​រំ​លេចចេញ​ជា​ផ្ទាំង​គំនូរ​មួយ​ដែល​មាន​​​រូប​ស្រ្តី​ខ្មែរ​ម្នាក់​កំពុង​អង្គុយ​សោយសោក​សញ្ជប់សញ្ជឹង​ពោរពេញ​ទៅ​ដោយ​ភាព​ឯកា​ក្នុង​បន្ទប់​ឃុំឃាំង​ខ្លួន​ ​ព្រាត់​ឆ្ងាយ​ពី​ស្វាមី​ដែល​ជា​ជនបរទេស​ដែល​ស្តែង​ឡើង​តាមរយៈ​រូបថត​អនុ​ស្សា​វ​រី​យ៍​ដែល​ដាក់​តាំង​ចំ​ទល់មុខ​កៅអី​ដែល​នាង​អង្គុយតែ​ម្តង​។​ ​នាង​អង្គុយ​ក្នុង​ទិសដៅ​ផ្ទុយ​នឹង​បង្អួច​បើក​ ​ដែល​តំណាង​ឲ្យ​ភាព​ស្រេកឃ្លាន​សេរីភាព​ក្នុង​ការ​ដើរហើរ​ ​ឬ​ ​ចូល​ប្រឡូក​ក្នុង​ជីវិត​សង្គម​ខាងក្រៅ​។​ទន្ទឹម​នឹង​នេះ​គំនូរ​នេះ​ក៏មាន​បង្ហាញ​ពី​វត្តមាន​ដប​អាល់កុល​និង​ដប​ជែ​ល​លាងដៃ​ ​នៅក្បែរ​ស្រ្តី​ក្នុង​គំនូរ​នោះ​ ​ដែល​វិចិត្រករ​ចង់​ឆ្លុះបញ្ចាំង​ពី​ការ​ចាប់ផ្តើម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ដែល​មនុស្ស​គ្រប់រូប​ចាំបាច់​ត្រូវ​ដាក់​តាម​ខ្លួន​ជាប្រចាំ​តាម​ការណែនាំ​របស់​​​ក្រសួងសុខាភិបាល​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជា​សហគមន៍​។​ ​រីឯ​ក្រដាស​រាយប៉ាយ​នៅ​លើក​ម្រា​ល​វិញ​ ​គឺជា​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​ដែល​បាន​និង​កំពុង​កើតឡើង​ចំពោះ​មនុស្សជា​ច្រើន​នាក់​ជុំវិញ​ពិភពលោក​ដែល​កំពុងតែ​ជាប់​បំណុល​ធនាគារ​ ​អត់​មានការងារ​ធ្វើ​ ​ឬ​ ​បិទ​អាជីវកម្ម​របស់​ក្រុមហ៊ុន​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​មានវិបត្តិ​កូ​វី​ដ​ ​១​៩​ ​នេះ​។​

            តាមរយៈ​គំនូរ​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ​នេះ​ហើយ​ ​លោកស្រី​ គឿ​ម​ ​កូឡាប​ ​បាន​ឈ្នះ​ពាន​ ​Gold​ ​Prize​ ​ហើយ​ទទួល​បាន​លិខិត​វិញ្ញា​បន​ប​ត្រ​១​សន្លឹក​ពី​អង្គការ​ ​Social​ ​Pass​ ​ទឹកប្រាក់​រង្វាន់​ចំនួន​១​ពាន់​ ​ដុល្លារ​ ​និង​ ​កុំព្យូទ័រ​យួរ​ដៃ​ផលិត​ដោយ​កូនខ្មែរ​ម៉ាក​ Koo​m​p​i​ ​១​ ​គ្រឿង​ ​គួរឲ្យ​រំភើប​រីករាយ​ជា​ពន់ពេក​។​ ​ត្រឡប់ទៅ​កាន់​ជីវិត​មុន​ពេល​ចូលរួម​ក្នុង​ការប្រកួតប្រជែង​នេះ​ ​លោកស្រី​មាននិស្ស័យ​ខាង​សិល្បៈគំនូរ​តាំងពី​អាយុ​៦​ឆ្នាំ​មក​ម្ល៉េះ​។​ ​លោកស្រី​ធ្លាប់​ប្រឡងជាប់​ផ្នែក​គំនូរ​កុមារ​កាលពី​នៅ​កុមារភាព​ ​ហើយ​គូររូប​ឲ្យ​មិត្តភក្តិ​រួម​ថ្នាក់​ជា​ថ្នូរ​នឹង​ថវិកា​បន្តិចបន្តួច​ ​ឬ​ ​នំចំណី​។​ ​ក្នុង​អំឡុង​ឆ្នាំ​២​០​០​៤​-​២​០​០​៦​លោកស្រី​បាន​រៀន​ផ្នែក​គំនូរ​ផាត់ពណ៌​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ ​ហើយ​ចន្លោះ​ឆ្នាំ​២​០​០​៦​ ​ដល់​ឆ្នាំ​២​០​០​៩​ ​លោកស្រី​បាន​ចាប់​យក​ជំនាញ​គំនូរជីវចល​ ​ឯកទេស​រចនា​រូប​ទេសភាព​ឆាក​ (​Background​ ​Design​) ​បន្ថែម​មុននឹង​ទៅ​បន្ត​ការសិក្សា​ផ្នែក​គំនូរ​នៅ​ប្រទេស​បារាំង​រហូតដល់​ឆ្នាំ​២​០​១​៤​។​ ​លោកស្រី​ជា​សិល្ប​ការិនី​ពហុ​ជំនាញ​ប្រចាំ​ខេត្ត​បាត់​ដំបង​ ​ហើយ​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​ក្នុង​កម្មវិធី​ពិព័រណ៍​ផ្សេងៗ​ជាច្រើនលើក​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​

Image Courtesy: Kong Siden


SUGGESTIONS