×

​«​ទីនេះ​រោងកុន​»​ ​សៀវភៅ​ដ៏​មាន​តម្លៃ​បង្ហាញ​ពី​រោងភាពយន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ​

NEWS 2 months ago

          នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​អា​មេ​ហ្ស៊ី​ង​ ខេ​ម​បូ​ឌា (​Am​a​z​in​g​ ​Cam​bo​d​i​a​) ​ប្រិយ​មិត្ត​នឹង​ពើបប្រទះ​ឃើញ​នូវ​ការ​បង្ហោះ​រូបភាព​ឯកសារ​ ​ឬ​វីដេអូ​សំខាន់​ៗ​ជាច្រើន​ដែល​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​នៃ​​ប្រទេស​កម្ពុជា​។​ ​ជាក់ស្តែង​ ​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ​២​០​១​៩​ ​ស្ថាបនិក​នៃ​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​អា​មេ​ហ្ស៊ី​ង​ ខេ​ម​បូ​ឌា ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​តាមរយៈ​ការ​និពន្ធ​ ​និង​បោះពុម្ពផ្សាយ​សៀវភៅ​ក្រោម​ចំណងជើង​ថា​ ​«​កម្ពុជា​កន្លះ​សតវត្សរ៍​»​ (​ភាគ​១​) ​ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល​លោក​ក៏បាន​បង្កើត​ពិព័រណ៍​រូបថត​មួយ​កន្លែង​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រោម​ប្រធាន​បទ​ ​«​អគារ​បេតិកភណ្ឌ​ដែល​ត្រូវ​គេ​មើល​រំលង​»​ ​ជា​ភាសា​រ​ខ្មែរ​ផង​ដែរ​។​

          ជំនួប​ជាមួយនឹង​លោក​ស្រ៊ិ​ន​ ​សុខ​មាន​ ​ស្ថាបនិក​នៃ​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​អា​មេ​ហ្ស៊ី​ង​ ខេ​ម​បូ​ឌា (​Am​a​z​in​g​ ​Cam​bo​d​i​a​) ​ជាថ្មី​ម្តងទៀត​ដែល​លោក​បាន​បោះពុម្ពផ្សាយ​សៀវភៅ​ ​«​ទីនេះ​រោងកុន​»​ ​ស្តែង​ពី​រោងភាពយន្ត​ខ្មែរ​ចំនួន​ប្រមាណ​ជាង​ ​៤​៣​ ​រោងកុន​ ​ពោល​ ​រោងភាពយន្ត​ដែល​បាន​បកស្រាយ​នោះ​គឺ​បាន​រាប់បញ្ចូល​តាំងពី​សម័យ​អាណានិគម​បារាំង​ ​សម័យ​អន្តរកាល​ (​ចន្លោះ​មុន​និង​ក្រោយ​ឯករាជ្យ​) ​សម័យ​​សង្គម​រា​ស្រ្ត​និយម​ ​សម័យ​សាធារណរដ្ឋ​ខ្មែរ​ ​រហូតដល់​ក្រោយ​ឆ្នាំ​ ​១​៩​៧​៩​ ​តួយ៉ាង​ ​រោងកុន​ដែល​ត្រូវ​បាន​លោក​ស្រាវជ្រាវ​រក​ឃើញ​ចាស់​ជាងគេ​នោះ​ ​គឺ​នៅ​មាត់ទន្លេ​ ​ហើយ​ក្រោយមក​រោងកុន​រីក​ដុះដាល​ច្រើន​ស្ថិត​ក្នុង​សង្កាត់​ចិន​ ​ម្តុំ​ផ្សារ​កណ្តាល​ ​និង​ ​ផ្សារ​ចាស់​ ​បន្ទាប់មក​ទៀត​នោះ​ ​មាននៅ​ម្តុំ​ជុំវិញ​ផ្សារ​ធំ​ថ្មី​ ​និង​ ​តំបន់​ដទៃទៀត​ជាច្រើន​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​លោក​ ​សុខ​មាន​ ​បានឲ្យ​ដឹង​ពី​កត្តា​មួយ​ចំ​នួ​យ​ដែល​បាន​ជំរុញ​ទឹកចិត្ត​លោក​ធ្វើ​ការស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​រោងកុន​ជា​ច្រើនយ៉ាង​ដូច​ច្នេះ​ថា​ ​«​កត្តា​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​និពន្ធ​សៀវភៅ​នេះ​ឡើង​គឺ​ ​ទីមួយ​ ​វា​ជា​ប្រធាន​បទ​ ​«​កុន​»​ ​ដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ​ក្នុងចំណោម​ប្រធាន​បទ​ទាក់ទង​នឹង​យុគ​មាស​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ​ជំនាន់​ទសវត្សរ៍​ឆ្នាំ​១​៩​៦​០​ ​ដែល​ខ្ញុំ​ធ្លាប់​បាន​ ​ទស្សនា​កាលពី​កុមារភាព​។​ ​កាលពីក្មេង​ ​ខ្ញុំ​ក៏​ធ្លាប់​ឮ​ចាស់ៗ​និយាយ​ឈ្មោះ​ទីតាំង​មួយ​ចំនួន​ផ្សារភ្ជាប់​នឹង​រោងកុន​ ​ដូចជា​ ​ទឹក​ក្រឡុក​រោងកុន​អង្គរ​ ស្តុ​ប​បូកគោ​ ​ម្តុំ​គិរីរម្យ​ ​ជាដើម​។​ ​ទាំងអស់​នេះ​បាន​បង្កើត​ជា​ច​ម្ងល់​ឲ្យ​ខ្ញុំ​ចង់​ដឹង​ចង់​ឃើញ​រូប​រោងកុន​ពីដើម​និង​ប្រវត្តិ​របស់​វា​។​ ​ទីពីរ​ ​កាលពី​ឆ្នាំ​២​០​១​២​ ​នៅពេលដែល​ខ្ញុំ​ត្រៀម​បង្កើត​ពិព័រណ៍​រូបថត​មួយ​ ​ក្រោយ​ពី​ខ្ញុំ​បង្កើត​ផេ​ក​ ​«​អា​មេ​ហ្ស៊ី​ង​ខេ​ម​បូ​ឌា​»​ (​Am​a​z​in​g​ ​Cam​bo​d​i​a​) ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្កើត​ ​បេសកកម្ម​ផ្ទាល់ខ្លួន​មួយ​ដើរ​ថតរូប​អគារ​អតីត​រោងកុន​នៅ​ភ្នំពេញ​ ​ក្រុង​បាត់​ដំបង​ ​និង​ ​ក្រុង​កំពត​ដើម្បី​ប្រមូល​ទុកជា​សមុច្ច័យ​រូបថត​ (​P​hot​o ​Collection​) ​ខណៈ​ដែល​ពេល​នោះ​អគារ​រោងកុន​ទាំងនោះ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​វាយចោល​ ​ឬ​ ​ជួសជុល​កែកុន​ ​។​ ​អ៊ីចឹង​ ​យើង​ត្រូវ​បន្ត​ការងារ​ហ្នឹង​ដោយ​ស្រាវជ្រាវ​ប្រវត្តិ​លម្អិត​របស់​រោង​នីមួយៗ​បន្ត​ទៀត​។​ ​ទីបី​ ​ដោយសារ​មាន​តម្រូវ​ការ​ជាក់ស្តែង​ពីសំណាក់​អ្នកគាំទ្រ​ផេ​ក​អា​មេ​ហ្ស៊ី​ង​ខេ​ម​បូ​ឌា​ចង់ឲ្យ​មានការ​ចេញផ្សាយ​សៀវភៅ​បន្ទាប់ពី​ស្នាដៃ​ទីមួយ​ ​«​កម្ពុជា​កន្លះ​សតវត្សរ៍​»​ ​ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ​២​០​១​៩​កន្លងទៅ​»​។​

          ​ទន្ទឹម​នឹង​កិច្ចពិភាក្សា​នេះ​ដែរ​ ​ស្ថាបនិក​រូប​នេះ​ក៏បាន​បង្ហាញ​ពី​ផលវិបាក​នៃ​ការស្វែងរក​ឯកសារ​ពាក់​ពន្ធ​មួយ​
​ចំនួន​ថែមទៀត​ផង​ ​តួយ៉ាង​ ​កង្វះ​ឯកសារ​សំណេរ​ ​រីឯ​ឯកសារ​ផ្សេងទៀត​ត្រូវ​ពឹងផ្អែក​លើ​ភាសាបរទេស​ស្ទើរ​ទាំងស្រុង​ក្នុង​នោះ​មាន​ ​ភាសា​បាំ​រាំង​ ​ភាសា​ចិន​ ​ភាសា​វៀតណាម​ ​ដែល​សុទ្ធសឹងតែ​មានផល​លំបាក​ក្នុង​ការ​បកប្រែ​ជា​ភាសាខ្មែរ​ជាដើម​។​ ​ស្ថាបនិក​ ផេ​ក​ ​«​អា​មេ​ហ្ស៊ី​ង​ខេ​ម​បូ​ឌា​»​ (​Am​a​z​in​g​ ​Cam​bo​d​i​a​) ​ក៏បាន​បញ្ជាក់​ថា​៖​ ​«​ផល​ពិបាក​ទំនាក់ទំនង​សាក្សី​រស់​ដែល​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​បទសម្ភាសន៍​ ​កង្វះខាត​ថវិកា​សម្រាប់​ចុះ​ស្រាវជ្រាវ​នៅ​តាម​ទីតាំង​ ​សម្រាប់​បោះពុម្ពផ្សាយ​ ​និង​ ​មុខ​ចំណាយ​ពាក់ព័ន្ធ​ផ្សេងៗ​ ​និង​កង្វះ​សម្ភារ​បច្ចេកទេស​ (​ឧ​ទា​ ​ម៉ាស៊ីន​ថត​ ​ម៉ាស៊ីន​ព្រី​ន​ ​ម៉ាស៊ីន​ស្កែ​ន​ឯកសារ​…) ​រួម​ទាំង​កង្វះ​ក្រុម​ការងារ​ដើម្បី​ពន្លឿន​សង្វាក់​ការងារ​ស្រាវជ្រាវ​ ​និង​ ​រៀបចំ​ចងក្រង​»​ ​ក៏​ជា​ផ្នែក​មួយ​ដែល​បាន​រាំង​ស្ទះ​ក្នុង​ការ​ផលិត​សៀវភៅ​នេះ​ដែរ​ ​ហេតុដូច្នេះ​ទើប​រយៈពេល​នៃ​ការ​ចេញផ្សាយ​ជា​ផ្លូវការ​សៀវភៅ​ ​«​ទីនេះ​រោងកុន​»​ ​ចំណាយ​ពេល​ជាង​ ​១​៥​ឆ្នាំ​ (​រាប់បញ្ចូល​ទាំង​ការស្រាវជ្រាវ​ ​និង​និពន្ធ​) ​ទើប​ចេញ​ជា​រូបរាង​ផ្លូវការ​នៅ​ចុង​ឆ្នាំ​ ​២​០​២​០​។​

          ជាចុងក្រោយ​ ​លោក​ស្រ៊ិ​ន​ ​សុខ​មាន​ស្ថាបនិក​នៃ​ ផេ​ក​ ​«​អា​មេ​ហ្ស៊ី​ង​ខេ​ម​បូ​ឌា​»​ (​Am​a​z​in​g​ ​Cam​bo​d​i​a​) ​ក៏បាន​បង្ហាញ​ពី​ចក្ខុវិស័យ​មួយ​ចំនួន​ផង​ដែរ​ថា​ វិ​ស័យ​ភាពយន្ត​ ​និង​រោងភាពយន្ត​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​ល្អ​​​ជាង​អំឡុង​ពេល​១​០​ឆ្នាំមុន​ ​តួយ៉ាង​ ​ភាពយន្ត​ខ្មែរ​ត្រូវ​បាន​សម្រិតសម្រាំង​ខាង​ផ្នែក​តួអង្គ​សម្តែង​ ​ទីតាំង​ថត​ ​គុណភាព​បច្ចេកទេស​ ​និង​ ​ការ​កាត់ត​ផ្សេងៗ​ដើម្បី​ប្រកួតប្រជែង​ទី​ផ្សារ​ភាពយន្ត​ក្នុងស្រុក​ផង​ ​និង​ ​ឈាន​ទៅ​បង្ហាញ​លើឆាកអន្តរជាតិ​ផង​។​ ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន​ទទួល​បាន​ជោគជ័យ​គួរឲ្យ​កត់​សម្គាល់​ក្នុងរយៈពេល​ប្រមាណ​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​ដូចជា​៖​ ​រឿង​ទឹកចិត្ត​ម្តាយ​សម័យថ្មី​ ​រឿង​ឃ្លាត​ទៅ​សែន​ឆ្ងាយ​ ​រឿង​ដុំ​ហ្វី​ល​ចុងក្រោយ​ ​រឿង​ហ្លួង​ព្រះ​ស្តេចកន​ ​រឿង​នាឡិកា​ដាស់​វិញ្ញាណ​ ​រឿង​ដើម្បី​កូន​ ​និង​ ​រឿង​កំណត់ហេតុ​នាងនាថ​ ​ជាដើម​។​ ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ ​លោក​ស្រ៊ិ​ន​ ​សុខ​មាន​ ​នៅតែ​បន្ត​សង្ឃឹម​យ៉ាង​មុតមាំ​ក្នុង​ការ​រក្សា​ ​ឬ​អភិ​រក្ស​រោងកុន​ខ្មែរ​បុរាណ​សម្រាប់​បម្រើ​ការ​ក្នុង​ប្រើប្រាស់​ជា​ទីតាំង​ថត​វីដេអូ​ ​ភាពយន្ដ​ ​និង​ជា​ផ្នែក​មួយ​ដែល​អាច​ដាស់​ស្មារតី​កូនខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ឈ្វេងយល់​បន្ថែម​អំពី​ប្រវត្តិ​រឿងរ៉ាវ​នានា​ទង​នឹង​រោងកុន​សម័យ​មុន​ផង​ដែរ​៕​

សូមទស្សនាវីដេអូរំឭកពីរោងភាពយន្តខ្មែរសម័យដើមតាមរយៈតំណភ្ជាប់ខាងក្រោម:
https://www.facebook.com/amazingcambo/videos/2870067999883261

​Article​ ​by​ ​PAN​ S​I​V​L​Y

Image Courtesy of Amazing Cambodia


SUGGESTIONS