×

អាថ៌កំបាំង​នៅ​ពីក្រោយ​ប្រពៃណី​តុបតែង​ផ្កា​អង្គាសីល​ក្នុង​ពិធី​ចូលឆ្នាំ​ចិន​

TRAVEL & LIVING 3 years ago
 
 

            ​ផ្កា​អង្គាសីល​ពណ៌​លឿង​ស្រស់​ដែល​ប្រជាជន​ខ្មែរ​សែស្រឡាយ​កាត់​ចិន​-​វៀតណាម​នៅ​ក្នុង​និង​ ​ក្រៅ​ប្រទេស​បាន​ស្គាល់​ភិនភាគ​ច្បាស់​ ​ហើយ​និយម​ប្រើ​ជាទូទៅ​ក្នុង​ការរៀបចំ​តុបតែង​លម្អ​គេហដ្ឋាន​និង​ ​ទី​តាំងហាង​អាជីវកម្ម​របស់​ខ្លួន​ក្នុង​អំឡុង​ពិធីបុណ្យ​ចួ​ល​ឆ្នាំ​ចិន​ជា​រៀងរាល់​ឆ្នាំ​នោះ​ ​ក​ម្រ​មាន​អ្នក​សរសេរ​ ​ឈ្មោះ​វា​ត្រូវ​ណាស់​។​ ​អ្នកខ្លះ​មាន​ទម្លាប់​សរសេរ​ ​តួយ៉ាង​ “​ផ្កា​អង្គារ​សីល​” ​ឬ​ “​ផ្កា​អង្គារ​សិល្ប៍” ​ប៉ុន្តែ​តាម​ ​ការពិត​ទៅ​ ​ជា​ភាសាខ្មែរ​ ​ផ្កា​នេះ​មានឈ្មោះ​ថា​ “អង្គាសីល​” ​យោង​តាម​វចនានុក្រម​ខ្មែរ​ ​សម្តេច​ព្រះសង្ឃ​រាជ​ ​ជួន​ ​ណា​ត​។​ ​នៅ​ក្នុង​វប្បធម៌​ជនជាតិ​ចិន​ ​ផ្កា​ប្រភេទ​នេះ​មាន​អត្ថន័យ​បង្កប់​ជា​ច្រើនលើស​ពី​អ្វី​ដែល​ ​ក្មេងៗ​ជំនាន់​ក្រោយ​ ​ឬ​ ​ប្រជាជន​ខ្មែរ​ដែល​កាត់​ចិន​តិចតួច​បាន​ដឹង​ ​ពោល​គឺ​ ​វា​មិន​ត្រឹមតែ​ជា​និមិត្តរូប​ផ្កា​ ​នាំ​លាភ​សំណាង​ ​ឬ​សេចក្តី​សុខសប្បាយ​ឆ្នាំ​ថ្មី​នោះ​ទេ​។​ តោះ​មក​ឈ្វេងយល់​ពី​រឿងរ៉ាវ​ជំនឿ​ផ្សេងៗ​ដែល​ ​ពាក់ព័ន្ធ​នឹង​ផ្កា​ប្រចាំ​រដូវ​ផ្កា​រីក​មួយ​នេះ​តាម​ការ​រៀបរាប់​ពី​អ្នកជំនាញ​!

            យោង​តាម​ការ​ពន្យល់​ប្រាប់​របស់​លោក​ព្រឹទ្ធាចារ្យ​ ​កុក​ ​ឡុង​ ​ហោរា​ចិនសែ​ជើងចាស់​ល្បីឈ្មោះ​ ​មួយ​រូប​រស់នៅ​ទី​ក្រុងភ្នំពេញ​ ​មូល​ហេ​ត​ដែលគេ​មាន​ជំនឿ​យក​ដើមផ្កា​អង្គាសីល​មក​តុបតែង​លម្អ​ក្នុង​ពិធី​ ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ព្រោះថា​ ​តាំងពីដើមមក​ ​ជនជាតិ​ចិន​សង្កេតឃើញ​ថា​ ​នៅ​ពេល​រដូវ​ត្រជាក់​ ​រងា​ចូល​មកដល់​កាន់តែ​ខ្លាំង​យ៉ាងណា​ ​ក៏​ផ្កា​អង្គាសីល​នេះ​នៅតែ​ប្រឹង​រីក​ផ្កា​ស្គុសស្គាយ​ខុសប្លែក​ពី​ប្រភេទ​ ​ផ្កា​ដទៃទៀត​ដែល​ចាញ់​នឹង​អាកាសធាតុ​ត្រជាក់​ជ្រុះ​ស្លឹក​ឬ​ងាប់​ដើម​ “​ផ្កា​អង្គាសីល​ហ្នឹង​គួរ​ជាទី​មោទនភាព​ ​វា​តស៊ូ​ ​រឹត​តែ​រងា​ ​រឹត​តែ​រីក​ ​ជាពិសេស​លោក​ប្រធាន​ម៉ៅ​ (ម៉ៅ​ ​សេ​ទុង) ​រឹត​តែ​ចូលចិត្ត​! ​តាំងពី​បុរាណកាល​ ​មក​ ​ផ្កា​អង្គាសីល​ ​ដែល​ចិន​ហៅថា​ ​ម៉ី​ហ័​រ​ ​ហ្នឹង​ ​ចិន​ត្រូវតែ​ដាក់​ ​ហើយ​ក្រៅពីហ្នឹង​ ​ក្នុង​មួយ​ខេត្ត​ៗ​ ​មាន​ផ្កា​ ​ស្បៃរឿង​ ​ផ្កា​ស្អី​ផ្សេង​ ​អា​ហ្នឹង​ស្រេច​តែ​គេ​ [...] ​តែ​ផ្កា​អង្គាសីល​ហ្នឹង​ ​ចិន​នៅ​ស្រុកខ្មែរ​ត្រូវតែ​មាន” ។​ ​អាស្រ័យហេតុនេះ​ ​ទើប​ជនជាតិ​ចិន​ប្រៀបប្រដូច​ផ្កា​នេះ​ទៅ​នឹង​វីរភាព​ដ៏​អង់អាច​ក្លាហាន​នៃ​បុព្វបុរស​ ​របស់​ពួកគេ​ដែល​តស៊ូ​ពុះពារ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

            ​ក្រៅពី​ការ​លើកឡើង​ផ្អែក​តាម​លក្ខណៈ​រឹង​មាំ​ពី​ធម្មជាតិ​នៃ​ផ្កា​នេះ​ ​ជនជាតិ​ចិន​ក៏មាន​ជំនឿ​ថា​ ​សន្លឹក​ផ្កា​ពណ៌​លឿង​ឆ្អិនឆ្អៅ​នៃ​ផ្កា​អង្គាសីល​តំណាង​ឲ្យ​សន្លឹក​មាស​ ​ដែល​នៅ​ពេល​ផ្កា​នោះ​ជ្រុះ​តំណាង​ ​ឲ្យ​មាស​សម្បូរហូរហៀរ​ដែល​ជ្រុះ​ពេញ​លើ​ផ្ទៃផែនដី​។​ ​ម្យ៉ាង​វិញទៀត​ ​ផ្កា​នេះ​ត្រូវ​បាន​ជនជាតិ​ចិន​ចាត់​ ​ទុកជា​ផ្កា​តំណាង​វត្ថុ​ទិព្វ​ពី​ឋានសួគ៌​ផង​ដែរ​ ​ដោយសារតែ​នៅ​ក្នុង​រឿងព្រេង​និទាន​បែប​ទេវកថា​បុរាណ​ចិន​ ​ផ្កា​អង្គារ​សីល​ច្រើន​ដុះ​នៅ​លើ​ឋានសួគ៌​ ​ទី​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​។​ ​ដោយសារតែ​បែប​នេះ​ហើយ​ ​ទើប​គេ​ចាត់​ ​ទុក​វា​ជា​គ្រឿង​ដង្វាយ​ថ្វាយ​ទេវតា​តំណាង​ទឹក​ចិត្តភក្តី​ភាព​ស្មោះត្រង់​ ​ឬ​ ​ការគោរព​ដឹងគុណ​។​

            ​លើស​ពីនេះទៅ​ទៀត​ ​មាន​រឿងនិទាន​ចិន​បាន​តំណាល​ថា​ ​កាលពីព្រេងនាយ​យូរលង់​ណាស់​មក​ ​ហើយ​ ​មាន​នារី​ទុគ៌ត​អនាថា​ម្នាក់​បាន​មក​រស់នៅ​ជ្រកកោន​អាស្រ័យ​ក្រោម​ដើម​អង្គាសីល​មួយ​ដើម​។​ ​លុះ​ចំណេរ​កាល​ក្រោយមក​ ​នាង​បាន​ប្រែ​ជោគវាសនា​ខ្លួន​ទៅជា​វីរនារី​មេទ័ព​ដ៏​ខ្លាំងពូកែ​ម្នាក់​មាន​សមត្ថ​ ​ភាព​ប​ង្រ្កា​ប​ឈ្នះ​អស់​ខ្មាំងសត្រូវ​ទាំងពួង​ ​ដែល​ធ្វើឲ្យ​ប្រជាជន​កោតគោរព​ខ្លបខ្លាច​ហើយ​នាំគ្នា​ហៅ​ត​ៗ​គ្នា​ជាប់​ឈ្មោះថា​ “​មេ​បក្ស​ផ្កា​អង្គាសីល​”។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ក៏​មានរឿង​តំណាល​មួយផ្សេងទៀត​ថា​ ​មាន​គូ​ស្នេហ៍​មួយគូ​បាន​ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ​ហើយ​តែងតែ​ទៅ​ស្កាត់​ជួបគ្នា​នៅ​ក្រោម​ដើម​អង្គាសីល​មួយ​កន្លែងនៅ​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​។​ ​ក្រោយមក​ ​មាន​នារី​ម្នាក់ទៀត​បាន​លួច​ចាប់ចិត្ត​ប្រតិ​ព័ទ្ធ​ជា​ ​មួយ​នឹង​យុ​វក​ម្លោះ​ម្នាក់​នោះ​ដែរ​។​ ​ដោយសារតែ​ក្តី​ច្រណែន​ ​នារី​នោះ​បាន​យក​ទឹកក្តៅ​ទៅ​ចាក់​ស្រោច​ ​ដើមផ្កា​អង្គាសីល​នោះ​ឲ្យ​ងាប់​។​ ​ប៉ុន្តែ​ទង្វើ​របស់​នាង​មិនបាន​សម្រេច​ដូច​ក្តី​បំណង​ឡើយ​ ​ព្រោះ​មានហេតុ​ ​ភេទ​ចម្លែក​កើតឡើង​ ​ដោយ​ដើមផ្កា​នោះ​បែរជា​ចេញ​ផ្កា​រីក​ស្គុសស្គាយ​ ​ហើយ​គូ​ស្នេហ៍​ទាំង​ពី​​​រក៏​នៅតែ​ ​បន្ត​ណាត់​ជួបគ្នា​សាសង​នៅ​ទីនោះ​ប្រកបដោយ​ក្តី​សុខសាន្ត​ជារៀងដរាប​។​ ​ដូចនេះ​ហើយ​ ​បានជា​គេ​ ​ចំណាំ​តរៀងមក​​​ថា​ ​ប្រសិនបើ​យក​ដើម​អង្គាសីល​មក​តុបតែង​នៅ​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ ​ហើយ​ ​មាន​ផ្កា​រីក​ច្រើន​ល្អ​នោះ​ ​នោះ​មានន័យ​ថា​ ​គ្រួសារ​នោះ​នឹង​មានលាភ​មានជ័យ​ហូរ​ចូល​ច្រើន​តាម​នោះ​ដែរ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS