×

​គួរ​មាន​ជំនាញ​អ្វី​មុននឹង​ចាប់​ផ្តើម​​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេហ្សិន​ឌីហ្សាញ?

FASHION & BEAUTY 3 years ago
 
 

           ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ ​ជា​អាជីព​មួយ​ដ៏​មាន​ប្រជាប្រិយភាព​ ​និង​មានការ​ពេញ​និយម​ជាច្រើន​ ​ក៏​ព្រោះតែ​ស្ថិតនៅ​ក្នុង​វិ​ស័​យ​នេះ​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​គ្រប់រូប​អាច​បង្ហាញ​ពី​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ពួកគេ​តាមរយៈ​ការរចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​សម្រាប់​តារា​ល្បី​ៗ​ ​រហូត​ឈាន​ដល់​ការរចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ប្លែកៗ​សម្រាប់​ធ្វើការ​បង្ហាញ​ម៉ូដ​ជា​លក្ខណៈ​អន្តរជាតិ​​ថែមទៀត​ផង​។​ ​ក្នុង​នោះ​ដែរ​ ​ដើម្បី​បង្កើត​កេរ្តិ៍ឈ្មោះ​របស់​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ ​អ្នក​គប្បី​តែ​លះបង់​ទម្លាប់​ ​និង​ហ្វឹកហាត់​ជំនាញ​មួយ​ចំនួន​ប្រសិនបើ​ពិតជា​មានបំណង​ចង់​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​។​

១​. ​សមត្ថភាព​នៃ​ការ​គូរ​

           ​ដើម្បី​ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ជំនាញ​នោះ​ ​អ្នក​គួរតែ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គូររូប​ដែល​ពិ​ព័រ​នា​ពី​ម៉ូដ​ស​ម្លៀ​ក​បំពាក់​របស់​អ្នក​។​ ​ជាក់ស្តែង​ ​តាមរយៈ​គំនូរ​នៃ​ការ​គូរ​របស់​អ្នក​មិន​ត្រឹមតែ​បាន​ផ្តល់​នូវ​ព័ត៌មាន​ដូចជា​៖​ ​ម៉ូដ​ ​ពណ៌​ក្រណាត់​ ​ទំហំ​ ​រូបរាង​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​វា​ជា​គំរូ​មួយ​ដែល​ជំរុញ​ការ​គិត​របស់​អ្នក​ក្នុង​ការ​បន្ថែម​នូវ​ចន្លោះ​ខ្វះខាត​នៃ​ការរចនា​របស់​អ្នក​។​

​២​. ​សមត្ថភាព​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​

           ​ការ​បង្កើត​ទំនាក់ទំនង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ ​ជាពិសេស​ ​ស្ថិតនៅ​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​ន​នេះ​តែ​ម្តង​។​ ​ទន្ទឹម​នឹង​កត្តា​នេះ​ដែរ​ ​ប្រសិនបើ​អ្នក​ពិតជា​ចង់ឲ្យ​អាជីព​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​របស់​អ្នកទទួល​បាន​ភាព​ជោគជ័យ​ ​អ្នក​គួរតែ​មានការ​ទំនាក់ទំនង​ល្អ​ ​និង​ការ​សម្រប​តាម​កាលៈទេសៈ​នៅ​ក្នុង​វិ​ស័​យ​នេះ​។​ ​ជាក់ស្តែង​ ​ចំណុច​នៃ​ការ​ចាប់ផ្តើម​នោះ​គឺ​អ្នក​គួរ​សាកល្បង​ស្វែងយល់​បទពិសោធន៍​មួយ​ចំនួន​ពី​សិស្ស​ច្បង​ជាមុន​សិន​ទើប​ប្រសើរ​។​

៣​. ​ត្រូវ​សម្រប​នៃ​ការ​ធ្វើការងារ​ជា​ក្រុម​

           ​ពុំ​ថា​ស្ថិតនៅ​ក្នុង​វិ​ស័យ​ណា​នោះ​ទេ​ ​ការ​ធ្វើការងារ​ជា​ក្រុម​គឺ​មាន​អត្ថប្រយោជន៍​ ​និង​មាន​ចំណុច​សំខាន់​ជាច្រើន​សម្រាប់​មនុស្សម្នាក់​ៗ​។​ ​ជាក់ស្តែង​ ​ការងារ​ជា​ក្រុម​ជា​ផ្នែក​មួយ​ដែល​អាច​បង្កើត​គំនិត​របស់​អ្នក​បាន​ ​ក៏​ព្រោះតែ​សមាជិក​ក្នុង​ក្រុម​សុទ្ធតែ​មាន​ផ្នត់គំនិត​ផ្សេងៗ​គ្នា​ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ្នកទទួល​យក​ចំណុចវិជ្ជមាន​ ​គួបផ្សំ​នឹង​គំនិត​របស់​ខ្លួន​បន្ថែម​ទៀត​នោះ​គោលដៅ​របស់​អ្នក​នឹង​ទទួលជោគជ័យ​។​ ​ដូច្នេះ​ ​បើ​អ្នកមាន​ទំនោរ​ធ្វើការងារ​ម្នាក់ឯង​នោះ​ ​អ្នក​គួរ​រៀន​កែប្រែ​ទម្លាប់​នេះ​ដោយ​ជ្រើសរើស​មនុស្ស​ជុំវិញ​ខ្លួន​។​

៤​. ​ទាមទារ​ការ​អត់ធ្មត់​ ​និង​ការ​លះបង់​របស់​អ្នក​

           ​អ្នកណា​ថា​អ្នក​ច្នៃ​ម៉ូដ​មានការងារ​ ​និង​កាតព្វកិច្ច​តិច​នោះ​? ​ជាក់ស្តែង​ ​អ្នក​ច្នៃ​ម៉ូដ​តែងតែ​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ច្នៃ​ម៉ូដ​ពី​មួយ​ស​ម្លៀ​ក​បំពាក់​ទៅ​មួយ​ស​ម្លៀ​ក​បំពាក់​ទៀត​ ​ជាពិសេស​ ​ប្រសិនបើ​រដូវ​កាល​ថ្មី​មកដល់​​​ហើយ​នោះ​ ​អ្នក​ច្នៃ​ម៉ូដ​ម្នាក់ៗ​តែង​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន​ទាំងយប់​ ​ទាំង​ថ្ងៃ​ ​ដើម្បី​បញ្ចប់​គម្រោង​ឲ្យ​ទាន់ពេល​វេលា​។​ ​ហេតុ​ដូច្នេះ​ហើយ​ ​មុននឹង​អ្នក​សម្រេច​ចិត្ត​ជ្រើសរើស​ផ្នែក​នេះ​ ​អ្នក​គួរតែ​ប្រាកដ​ថា​អ្នក​អាច​អត់ធ្មត់​គ្រប់​បញ្ហា​ ​និង​អាច​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ក្នុង​ការ​ចាប់​យក​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​។​

៥​. ​ជំនាញ​ដេរ​

           ជំនាញ​ដេរ​ ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ដេរ​ភ្ជាប់​សាច់ក្រណាត់​នីមួយៗ​ ​ដើម្បី​រចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នោះ​ចេញ​ជា​រូបរាង​ផ្លូវការ​ដូច​ដែរ​ការ​គូរ​ម៉ូដ​ផង​ដែរ​។​ ​ដូច្នេះ​ ​បើសិនជា​អ្នក​ពុំអាច​ដេរ​បានទេ​នោះ​ ​អ្នក​គួរតែ​រៀន​នឹង​សាកល្បង​ក្នុង​ការ​ដេរ​ឲ្យបាន​ល្អ​ ​ទោះបីជា​អ្នក​នឹង​រៀន​ពី​របៀប​ដេរ​វា​នៅ​សាលា​ក៏ដោយ​។​

​៦​. ​ការ​សិក្សាស្រាវជ្រាវ​បន្ថែម​

           ការស្រាវជ្រាវ​ជា​តម្រុយ​មួយ​ដែល​ធ្វើឲ្យ​ការ​គិត​របស់​អ្នកមាន​ភាព​រហ័ស​ ​ប៉ុន្តែ​នៅ​ក្នុង​ន័យ​នេះ​សំដៅ​ទៅលើ​ការ​ស្រាវជ្រាវ​ ​ឬ​សិក្សា​ពី​ប្រភេទ​សាច់ក្រណាត់​មុននឹង​អ្នក​ជ្រើសរើស​មក​រចនា​។​ ​ជាក់ស្តែង​ ​ជាទូទៅ​អ្នក​រចនា​រ៉ូប​អាពាហ៍ពិពាហ៍​ចៀសវាង​ប្រើ​សូត្រ​ព្រោះ​វា​ងាយ​នឹង​ធ្វើឲ្យខូច​ម៉ូដ​រចនា​ ​ឬ​បង្ក​ជា​ស្នាម​ជ្រួញ​លើ​រ៉ូប​នៅ​ពេល​ថតរូប​ស​ម្រា​ប​អាពាហ៍ពិពាហ៍​។​ ​ហេតុ​ដូចនេះ​ហើយ​ ​ការស្រាវជ្រាវ​មាន​សារៈសំខាន់​ក្នុង​វិ​ស័​យ​ហ្វេ​ហ្សិ​ន​៕​

Article by PAN SIVLY


SUGGESTIONS