×

វិស្សមកាល​សិល្បៈ ​ឆ្នាំ​២​០​២​១​ ​រដូវ​កាល​ទី​១​

NEWS 3 years ago
 
 

ខេត្ត​នៃ​ប្រទេស​កម្ពុជា​សុទ្ធសឹងតែ​មាន​សក្តានុពល​ទាក់ទាញ​ខុសប្លែក​ផ្សេងៗ​ពី​គ្នា​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ជនជាតិ​បរទេស​ព្រមទាំង​សិល្បករ​ជំនាញ​ពួតដៃគ្នា​បង្កើត​បានជា​កម្មវិធី​សិល្បៈ​ដែល​សិល្បករ​បង្កើត​ស្នាដៃ​ការងារ​នៅ​តាម​ទីតាំង​ដែល​កំណត់​ដោយ​ផ្ទាល់​ (​Artist​s-​in​-​Residence​) ​នៅ​តាម​បណ្តា​រី​សត​ប្រណីត​ៗ​ទូទាំង​ប្រទេស​។​ ​បេ​សក​ ​កម្ម​សិល្បៈ​ខាងលើ​នេះ​ជា​វេទិកា​អភិវឌ្ឍន៍​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​សិល្បករ​ ​សិល្ប​ការិនី​ ​ទាំងឡាយ​ ​គួបផ្សំ​នឹង​ការ​ចូល​ ​រួមចំណែក​របស់​ប្រជា​សហគមន៍​ប្រចាំ​តំបន់​នោះ​ផ្ទាល់​។​ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ពី​ថ្ងៃ​ទី​១​២​ ​ដល់​ថ្ងៃ​ ​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​ថ្មីៗ​នេះ​។​

          ១​. ​សិល្បករ​ ​ទៀង​ ​បូ​រិន​ (​Din​Art​)
លោក​បង្កើត​ស្នាដៃ​គូរ​គំនូរ​អប្សរា​បែប​សហ​សម័យថ្មី​ជាច្រើន​ផ្ទាំង​ដែល​ជា​អត្តសញ្ញាណ​ការងារ​របស់​លោក​ ​ផ្ទាល់​មាន​រចនាបថ​ល្អ​មួយ​បែប​ខុសប្លែក​ពី​រូបគំនូរ​អប្សរា​ធម្មតា​ដែល​វិចិត្រករ​នានា​ធ្លាប់​បាន​គូរ​។​ ​ការងារ​ ​ដ៏​រស់រវើក​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីតាំង​សណ្ឋាគារ​ N​a​v​u​t​u ​Dream​s ​Resort​ ​ខេត្ត​សៀមរាប​។​

          ២​. ​សិល្ប​ការិនី​ ​M​B ​Bat​y​ ​និង​ ​លោក​ ​សុវណ្ណ​ ​ភី​ឡុង​
​ពួកគេ​ទាំងពីរ​នាក់​បាន​បំពេញបេសកកម្ម​សិល្បៈ​ដែល​ឆ្លុះបញ្ចាំង​ពី​ដំណើរ​របក​គំហើញ​ឡើងវិញ​នូវ​ ​ទន្លេមេគង្គ​លើ​ក្នុង​ទឹកដី​ស្រុក​ឆ្លូ​ង​ ​ខេត្ត​ក្រចេះ​ ​ដោយមាន​វត្តមាន​ចូលរួម​ពីសំណាក់​សិស្សានុសិស្ស​តាមរយៈ​ការ​គូរ​គំនូរ​និង​ថតរូប​ផ្សេងៗ​ ​នៅ​ទីតាំង​សណ្ឋាគារ​ ​L​e​ R​e​l​a​i​s ​d​e​ C​h​h​long​ ​ស្រុក​ឆ្លូ​ង​ ​ខេត្ត​ក្រចេះ​។​

          ៣​. ​សិល្ប​ការិនី​ ​ឡេង​ ​គឹម​ស្រ៊ា​ង​ (KS B​l​u)
​កញ្ញា​បាន​ដឹកនាំ​កុមារ​ក្នុង​សហគមន៍​នៃ​ខេត្ត​បាត់​ដំបង​ឲ្យ​បង្កើត​ស្នាដៃ​សិល្បៈ​កែច្នៃ​ក្រដាស​កាកសំណល់​ ​ដូចជា​ ​ក្រដាស​កាសែត​ចាស់ៗ​ ​ជាដើម​ ​ឲ្យទៅ​ផ្ទាំង​គំនូរ​យ៉ាង​ស្រស់​ស្អាត​ប្រកបដោយ​អត្ថន័យ​នៅ​ឯ​ទីតាំង​ ​សណ្ឋាគារ​ ​Ma​i​son​s ​W​at​ Kor ​សង្កាត់​វត្ត​គរ​ ​ក្រុង​បាត់​ដំបង​។​

          ៤​.​សិល្ប​ការិនី​ ​តាន់​ ​វ​ត្តី
​កញ្ញា​បាន​ដឹកនាំ​សិស្សសាលា​ ​យុវជន​ ​និង​ ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ចូលរួម​សកម្មភាព​គូរ​គំនូរ​លើ​ក្រដាស​ ​គូរ​គំនូរ​លើ​អាវ​ ​និង​ ​ឆ្លាក់រូប​លើ​ប្ញស្សី ​ជាដើម​ ​ក្រោម​ប្រធាន​បទ​ដែល​មាន​ចំណងជើង​ថា​ ​អ​ច្ឆរិយៈ​ធម្មជាតិ​ ​នៃ​ស្ទឹង​តា​តៃ ​នៅ​ក្នុង​បរិវេណ​រី​សត​ 4 ​River​s ​Lodge​ ​ដ៏​ល្បីឈ្មោះ​ស្ថិតនៅ​ប្រប​តាម​ដងស្ទឹង​តា​តៃ ​ក្នុង​ទឹក​ ​ដី​ខេត្ត​កោះ​កុង​​។​

          ៥​.​សិល្ប​ការិនី​ ​នាក់​ ​សុផល​
​កញ្ញា​ជាជាង​ថតរូប​ដែល​មាន​បទពិសោធន៍​ ​និង​មាន​កេរ្តិ៍ឈ្មោះ​មួយ​រូប​រស់នៅ​ក្រុងភ្នំពេញ​។​ ​ក្នុង​ព្រឹត្តិការណ៍​ ​នេះ​ ​កញ្ញា​បាន​ពាំ​នាំ​នូវ​ប​ច្ចេ​ក​សិល្បៈ​ថតរូប​មនុស្ស​ (​P​hot​o-​portrait​) ​ព្រមទាំង​បច្ចេកទេស​ផ្តិត​រូប​ឲ្យ​ដូច​ ​រូបថត​បុរាណ​ (​V​in​tag​e​-​looking​) ​ដ៏​ពិសេស​មួយ​បែប​នៅ​ឯ​ទីតាំង​រី​សត​ Kn​a​i​ ​Bang​ ​Chat​t​ ​ខេត្ត​កែប​៕

Article by SRIN SOKMEAN


SUGGESTIONS