×

ទឹកអប់​កុលាប​រូបរាង​ថ្មី​ម៉ាក​ B​V​L​G​AR​I​ ​សហការ​ជាមួយ​អ្នក​ឌី​ហ្សា​ញ​កូរ៉េ​ K​at​h​lee​n K​y​e​

NEWS 3 years ago
 
 

          ​ក្រុមហ៊ុន​ទឹកអប់​លំដាប់​ថ្នាក់​ពិភពលោក​ម៉ាក​ B​V​L​G​AR​I​ ​ថ្មីៗ​នេះ​បាន​បង្ហាញ​ផលិតផល​ថ្មីសន្លាង​ ​របស់​ខ្លួន​ ​គឺ​ ​ប្រភេទ​ទឹកអប់​ផ្កាកុលាប​រូបមន្ត​ដើម​មានឈ្មោះ​ថា​ ​Rose​ ​Gold​e​a​ ​E​a​u ​d​e​ ​Par​f​u​m​ (​limited​ ​Edition​) ​ដែល​ត្រូវ​បាន​ ​សម្រិតសម្រាំង​រចនា​រូបរាង​ថ្មី​ប្លែក​ក្រោម​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​សិល្ប​ការិនី​ជនជាតិ​ ​កូរ៉េ​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ ​គឺ​កញ្ញា​ ​ខាត​ហ៍​លីន​ ខា​យ​ (K​at​h​lee​n K​y​e​) ​ក្នុង​គោលបំណង​បង្ហាញ​នូវ​ឥទ្ធិពល​អំណាច​ដ៏​ខ្លាំងក្លា​របស់​ស្រ្តី​ទូទាំង​ពិភពលោក​។​

          ​អត្ថន័យ​នៃ​ការរចនា​ម៉ូដ​ថ្មី​នៅ​លើ​សំបក​ដប​

        • ​ខ្សែ​ស្រកាពស់​ពោរពេញ​ដោយ​សិល្ប៍​វេទមន្ត​:
​ផ្លាស់ប្តូរ​យុវតី​ទាំងឡាយ​ឲ្យ​មានជីវិត​ប្រកបដោយ​ភាព​អង់អាច​ក្លាហាន​ដូច​វីរនារី​។​
        • ​ផ្កាកុលាប​ជា​និមិត្តរូប​:
​និមិត្តរូប​ផ្កាកុលាប​ដកស្រង់​ចេញពី​ទឹកអប់​ប្រភេទ​ ​Rose​ ​Gold​e​a​ ​បាន​ឆ្លុះបញ្ចាំង​ពី​ស្រ្តី​ដែល​មានទំនុក​ចិត្ត​ ​និង​ ​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​តម្លៃ​ដ៏​ផូរផង់​របស់​ខ្លួន​ពី​ពិភពលោក​។​
        • ​ពស់​ដ៏​មាន​ម​ហិទ្ធិ​រិទ្ធ​:
​ពាំ​នាំ​ស្រ្តី​ដែល​ប្រើប្រាស់​ទឹកអប់​ ​Gold​e​a​ ​ទៅកាន់​ទំព័រ​រឿងរ៉ាវ​ជីវិត​ថ្មី​ប្លែក​។​ ​ការរចនា​ម៉ូដ​តាម​លំនាំ​សត្វ​ ​ពស់​ត្រូវ​បាន​ប្រតិដ្ឋ​ឡើង​នៅ​លើក​សំបក​ដប​ដ៏​ស៊ីវិល័យ​ហើយ​មហិមា​ក្រៃលែង​។​
        • ​គ្រាប់​ពេជ្រ​ចែង​ចាំង​:
​មានគុណ​ភាព​រឹង​មាំ​ប្រៀប​ដូចជា​ភាព​រឹង​មាំ​របស់​ស្រ្តី​និង​មាន​តម្លៃ​កាត់ថ្លៃ​មិនបាន​ដូច​សេរីភាព​របស់​ស្រ្តី​។​
        • ​បេះដូង​ទាំង​ទ្វេ​:
​បង្កប់​នូវ​សារ​ចែករំលែក​ដ៏​មាន​សារៈសំខាន់​ជាមួយនឹង​មនុស្ស​ដែល​លោកអ្នក​ស្រឡាញ់​ពេញ​បេះដូង​។​
        • ​ហត្ថលេខា​របស់​កញ្ញា​ខា​យ​ (K​y​l​e​) :
​ជា​ត្រា​សម្គាល់​អត្តសញ្ញាណ​ពិតប្រាកដ​របស់​សិល្ប​ការិនី​ផ្ទាល់​តែម្តង​។​

          ​ក្លិន​ទឹកអប់​
          ​ធាតុផ្សំ​នៃ​ក្លិន​: ​ក្លិន​ផ្កា​ចម្រុះ​, ​ក្លិន​កុលាប​, ​ក្លិន​ចម្រាញ់​ពី​សំពោចក្រអូប​, ​ស្រទាប់ផ្កា​កុលាប​ស្រស់​, ​ទឹក​ចម្រាញ់​ពី​ផ្កាកុលាប​ ​Dam​as​c​e​n​a​ ​និង​ ​ជ័រ​ខ្លឹម​ចន្ទន៍​។​

          ​ប្រសិនបើ​មាន​ចំណាប់អារម្មណ៍​ ​លោកអ្នក​អាច​ជាវ​ទឹកអប់​ប្រភេទ​រូបរាង​រចនា​ថ្មី​ខាងលើ​នេះ​នៅ​ទីតាំង​ ​ផ្សារ​ទំនើប​ ​A​E​ON 1 ​ផ្សារ​ទំនើប​ ​A​e​on ​សែន​សុខ​ ​ឬ​ ​T​K​៕​


SUGGESTIONS