×

​គ្រាន់តែ​ប្រើ​ទឹក​អង្ករ​ក៏​ជួយ​ឲ្យ​ស្បែក​ស្អាត​សក់​ស្អាត​បាន​ដែរ​!!!

FASHION & BEAUTY 3 years ago
 
 

           ​ទឹក​អង្ករ​យើង​រមែង​ចាក់ចោល​រាល់​ពេល​លាង​ដាំបាយ​ ​តែ​យ៉ាងណាមិញ​ទឹក​សម្រិត​ចាក់ចោល​នេះ​វា​បាន​នាំ​យក​សារធាតុ​សំខាន់​ៗ​ពី​អង្ករ​ដែល​យើង​អាច​​​យកមក​ថែ​សម្រស់​ពី​ក្បាល​ដល់​ចុងជើង​លើស​ពី​ការ​រំពឹង​ទុក​។​ ​ជាក់ស្តែង​ ​ទឹក​អង្ករ​យកមក​ថែ​សម្រស់​មាន​ពីរ​ជម្រើស​ ​មួយ​យើង​ប្រើ​ទឹក​លាង​អង្ករ​ដែល​បាន​មកពី​ការ​លាង​អង្ករ​ដាំបាយ​ ​និង​មួយទៀត​ទឹក​មេ​អង្ករ​ដែល​បាន​មកពី​ការ​ត្រាំទឹក​អង្ករ​ឲ្យ​ឡើង​ជូរ​។​ ​ការ​ធ្វើ​ទឹក​មេ​អង្ករ​មាន​ភាព​ងាយស្រួល​ដោយ​គ្រាន់តែ​យក​អង្ករ​១​ពែង​លាង​ទឹក​ជម្រះ​ធូលី​បន្តិច​សិន​ ​បន្ទាប់មក​ច្រោះ​យក​តែ​អង្ករ​ដាក់​ក្នុង​កូន​ក្រឡ​មួយ​រួច​ចាក់ទឹក​២​ពែង​ចូល​បិទ​គម្រប​ឲ្យ​ជិត​ត្រាំ​រយៈពេល​ពី​១​២​ទៅ​៤​៨​ម៉ោង​ ​យើង​ក៏​អាច​​​យកមក​ប្រើការ​បាន​។​ ​ប្រសិនបើ​ចង់បាន​ទឹក​ច្រើនគ្រា​ន់​តែ​អនុវត្ត​អង្ករ​១​ពែង​ត្រាំទឹក​២​ពែង​ជាការស្រេច​។​ ​ខាងក្រោម​នេះ​ជា​អាថ៌កំបាំង​ក្នុង​ការ​យក​ទឹក​អង្ករ​មក​បង្កើត​ជា​រូបមន្ត​ថែ​សម្រស់​៖

រូបមន្ត​សក់​ទន់​ភ្លឺ​រលោង​៖​ ​អ្វី​ត្រូវ​មាន​ក្នុង​ដៃ​ដូចជា​ ​ទឹក​អង្ករ​ធម្មតា​ឬ​ទឹក​មេ​អង្ករ​១​ពែង​ ​ទឹក​ធម្មតា​១​ពែង​ ​ទឹក​ប្រទាលក្រពើ​១​ស្លាបព្រា​បាយ​ ​និង​ប្រេង​ឡាវែ​ន​ឌ​័​រ​ឬ​ប្រេង​ធម្មជាតិ​ណាមួយ​តាមចំណូលចិត្ត​៥​តំណក់​។​ ​អនុវត្ត​ចាក់​គ្រឿងផ្សំ​ទាំងប៉ុន្មាន​ចូលក្នុង​ដប​មួយ​រួច​ក្រឡុក​ឲ្យ​សព្វ​។​ ​បន្ទាប់ពី​កក់សក់​រួច​យក​ទឹក​នោះ​ចាក់​លាប​នៅ​លើស​ក់ ​និង​ស្បែក​ក្បាល​ធ្វើការ​ម៉ា​ស្សា​រយៈពេល​៤​ទៅ​៥​នាទី​ទើប​លាង​ជម្រះ​ទឹក​ធម្មតា​ចេញ​។​ ​អនុវត្ត​ម្តង​ឬ​ពីរដង​ក្នុង​មួយ​ស​ប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល​ជា​ទីគាប់ចិត្ត​។

​រូបមន្ត​ស​ម្អា​ត​ស្បែក​មុខ​៖​ ​គ្រឿងផ្សំ​មានតែ​ពីរ​មុខ​គឺ​ ​ទឹក​អង្ករ​១​-​២​ស្លាបព្រា​បាយ​ ​និង​ជម្រើស​ប្រើ​ម្សៅ​ភក់​ណាមួយ​២​ស្លាបព្រា​បាយ​។​ ​យក​គ្រឿងផ្សំ​ទាំងពីរ​មុខ​លាយ​ចូលគ្នា​ឲ្យ​ក្លាយ​ជា​ល្បាយ​ ​បន្ទាប់មក​លាប​ម៉ា​ស្សា​នៅ​លើ​ស្បែក​មុខ​ទុកចោល​រយៈពេល​៥​នាទី​ ​រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ត្រជាក់​ ​អ្នក​នឹង​ឃើញ​លទ្ធផល​ស្បែក​ភ្លឺ​រលោង​ស្រស់​ថ្លា​មួយរំពេច​។​ ​ប្រសិនបើ​អនុ​ត្ត​ជាប្រចាំ​ស្បែក​របស់​អ្នក​នឹង​ទន់​ម៉ដ្ត​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ​។

រូបមន្ត​ប្រឆាំង​ភាព​ចាស់​៖​ ​ដោយសារ​ទឹក​អង្ករ​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​E​ ​និង​អាស៊ី​ត​ ​f​e​ru​l​i​c ​ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​ភាព​ចាស់​ ​និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ដែល​វិវឌ្ឍ​ទៅតាម​វ័យ​។​ ​ដើម្បី​បាន​រូបមន្ត​នេះ​ ​យក​ទឹក​អង្ករ​១​ស្លាបព្រា​បាយ​លាយ​ជាមួយ​ប្រេង​អា​ល់ម៉ុ​ន​៥​តំណក់​ ​លាប​លើ​មុខ​និង​ក​ដោយធ្វើ​ការ​ម៉ា​ស្សា​ឲ្យ​សព្វ​រួច​លាង​ទឹក​ធម្មតា​ចេញ​។​

​រូបមន្ត​ព្យាបាល​ស្បែក​រមាស់​និង​តាអក​៖​ ​តាម​ការសិក្សា​មួយ​នៅ​សាកលវិទ្យាល័យ​ ​V​r​i​j​e​ ​ស្ថិតនៅ​ទីក្រុង​ប្រុយ​សែល​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ ​ការ​ងូតទឹក​អង្ករ​រយៈពេល​១​៥​នា​ទីពីរ​ដង​ក្នុងមួយថ្ងៃ​អាច​ជួយ​ព្យាបាល​អ្នកមាន​ជំងឺ​សើ​រ​ស្បែក​រុំា​រ៉ៃ​ ​ស្បែក​អា​លែក​ហ្ស៊ី ​និង​ស្បែក​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ដើម្បី​ធ្វើ​រូបមន្ត​នេះ​អនុវត្ត​យក​ទឹក​អង្ករ​ធម្មតា​១​ពែង​លាយ​ជាមួយ​ប្រេង​គ្រាប់​ផ្កា​ bo​rage​ ​១​ស្លាបព្រា​កាហ្វេ​កូរ​ចូលគ្នា​ឲ្យ​សព្វ​។​ ​យក​សំឡី​ជ្រលក់​ទឹក​លាយ​ជូត​ទៅលើ​កន្លែង​កើត​សើ​រ​ស្បែក​ទុក​រយៈពេល​១​៥​ទៅ​២​០​នាទី​រួច​ជូត​ស​ម្អា​ត​ចេញ​ឬ​មិនបាច់​ក៏បាន​។​

​រូបមន្ត​ស្បែក​ស្អាត​និង​ព្យាបាល​អារម្មណ៍​តានតឹង​៖​ ​ធ្វើការ​ស្ប៉ា​ខ្លួន​ដោយខ្លួនឯង​ដោយ​គ្រាន់តែ​យក​ថង់​ក្រណាត់​តូច​មួយ​ដាក់​អង្ករ​១​/​២​ពែង​ ​និង​ផ្កា​ឡាវែ​ន​ឌ័​រ​២​ស្លាបព្រា​កាហ្វេ​។​ ​ចង​មាត់​ថង់​ឲ្យ​ជិត​រួច​យកទៅ​ដាក់​ក្នុង​ទឹក​អាង​ហើយ​ចូល​ត្រាំ​រយៈពេល​យូរ​ឬ​ឆាប់​ទៅតាម​ចំណង់ចំណូលចិត្ត​។​ ​រូបមន្ត​នេះ​ប្រសិនបើ​គ្មាន​ផ្កា​ឡាវែ​ន​ឌ័រអ្នក​អាច​មាន​ជម្រើស​ប្រើ​គ្រឿងផ្សំ​ដទៃទៀត​ដូចជា​ ​សម្បក​ក្រូច​ ​តែ​បៃតង​ ​ជីរនាងវង​ ​ស្លឹក​ស្តៅ ​ឬ​ផ្កា​ស្បៃរឿង​ជាដើម​។​

រូបមន្ត​ជម្រុះ​កោសិកា​ចាស់​៖​ ​មិន​ត្រឹមតែ​ទឹក​អង្ករ​អាច​ប្រើ​ជា​ប្រយោជន៍​នោះ​ទេ​ ​សូម្បី​អង្ករ​ដែល​យើង​ត្រាំទឹក​ហើយក៏​អាច​ប្រើ​ធ្វើជា​ស្ក្រាប់​ជម្រុះ​កោសិកា​ចាស់​ដើម្បី​បាន​ស្បែក​ទន់​ម៉ដ្ត​រលោង​ ​និង​កាត់បន្ថយ​ស្នាម​ជាំ​បន្តិចម្តងៗ​រហូត​គ្មាន​សេស​សល់​​ផង​ដែរ​។​ ​អនុវត្ត​យក​អង្ករ​ដែល​ត្រាំទឹក​រួចមក​លាយ​ជាមួយ​ប្រេង​អូ​លីវ​ឬ​ប្រេងដូង​១​ស្លាបព្រា​កាហ្វេ​ ​ម្សៅ​សម្បក​ក្រូច​១​ស្លាបព្រា​បាយ​ ​និង​ប្រេង​ធម្មជាតិ​ណាមួយ​ ​៣​-​៤​តំណក់​ (​ប្រេង​ឡាវែ​ន​ឌ័រ​ ​ប្រេង​ផ្កា​C​ham​o​mile​ ​ឬ​ប្រេង​ផ្កា​ ​m​y​r​t​l​e​ ) ​កូរ​ចូលគ្នា​ឲ្យ​សព្វ​ទុក​ស្ក្រាប់​នៅ​ពេល​ងូតទឹក​។​ ​អ្នក​អាច​ស្ក្រាប់​ខ្លួន​ជាមួយ​ស្ក្រាប់​នេះ​ម្តង​ក្នុង​មួយ​ស​ប្តាហ៍​ឬ​១​៥​ថ្ងៃ​ម្តង​។​

​          ជា​រួម​មក​ថ្វី​ដ្បិត​ប្រធាន​បទ​លើកឡើង​មកនេះ​ត្រឹមតែ​ជា​ទឹក​លាង​អង្ករ​ ​ប៉ុន្តែ​វា​បាន​នាំ​យក​សារធាតុ​ចិញ្ចឹម​និង​វីតាមីន​ចម្រុះ​មុខ​ដែល​មានប្រយោជន៍​យ៉ាងសំខាន់​ចំពោះ​សម្រស់​តាំងពី​ក្បាល​រហូតដល់​ចុងជើង​។​ ​អង្ករ​មាន​ច្រើន​ប្រភេទ​តែ​យើង​អាច​ប្រើ​ត្រឹមតែ​អង្ករ​ដែល​យើង​ច​ម្អិ​ន​ប្រចាំថ្ងៃ​ក៏បាន​ ​ព្រោះ​អង្ករ​ដទៃទៀត​វា​ខុសគ្នា​តែ​បន្តិចបន្តួច​រវាង​សារធាតុ​ចិញ្ចឹម​និង​វីតាមីន​ប៉ុណ្ណោះ​ ​ម្យ៉ាង​អង្ករ​ជាគ្រាប់​ធញ្ញជាតិ​ធម្មជាតិ​វា​មិន​បង្ក​ហា​និ​ភ័យ​ប្រតិកម្ម​អ្វី​ចំពោះ​ស្បែក​ឡើយ​៕​

​Article by​ ​HEM SOKKHIM


SUGGESTIONS