×

តើ​យុវតី​គ្រប់​រូប​បាន​ត្រៀម​ស្ដាយ៍​ជាមួយ​ប្រភេទ​អាវ​ស្បែក​ហើយ​ឬ​នៅ​សម្រាប់​រដូវ​រងា​នេះ​!​

FASHION & BEAUTY 5 years ago
 
 

១. Sporty & Easy

          ការផាត់​មុខ​បែប​ស្រាលៗ ម៉ូដសក់​សាមញ្ញៗ ជាស្ដាយ៍​បែប​ងាយៗជា​មួយ​ការ​ស្លៀក​ពាក់​បែប Sporty ដោយ​បន្ថែម​ជា​មួយ​អាវយឺតកមូល​ពណ៌​ស រំលេច​ចេញ​ពី​ខាង​ក្នុង​អាវស្បែក​ពណ៌​ទឹក​ប៉ិក សំពត់វ៉ាល់ខ្លី​ពណ៌​ខ្មៅ ព្រម​ជា​មួយ​ស្បែក​ជើង​ប៉ាត់តាគឺស្ដាយ៍​រៀបចំ​ខ្លួន​បែប​យុវ​វ័យ​ដែល​មាន​លក្ខណៈ​បែប​ទាន់​សម័យ​ងាយៗ​ដោយ​បន្ថែម​វ៉ែនតា​ខ្មៅ​កាន់​តែ​ធ្វើ​ឱ្យ​កាលីប។

២. Biker Gang

          ការពាក់អាវស្បែក​រមែង​គិត​ដល់​អ្នក​ជិះ​ម៉ូតូ​ធំ​ដ៏​សង្ហា​ហើយ​ទាក់​ទាញ។ ជា​មួយ​នឹង​ការផាត់​មុខ​បែប​សិច​ស៊ី​​បន្តិច​ដោយ​ស្ដាយ៍ជា​មួយ​អាវរឹបរាង​ពណ៌​ខ្មៅ​ពី​ខាង​ក្នុង​ជា​មួយ​អាវស្បែក​រលុងៗ​ពណ៌​ក្រហម កាន់​តែឆើតឆាយជា​មួយ​ស្បែក​ជើង​កែងចោត​និង​ខោយឺតរឹបរាង​កាន់​តែ​ធ្វើ​ឱ្យ​យុវ​វ័យ​យើង​លេចធ្លោជា​មួយ​ស្ដាយ៍​បែប​នេះ។

៣. Punk Rock

          បង្ហាញ​អារម្មណ៍​ដ៏​មុតមាំជា​មួយ​ការ​ប្រើ​អាវស្បែក​ពណ៌​ផ្កាឈូកស្រាលរំលេចអាវ​ពណ៌​ខ្មៅ​រលុងៗពី​ខាង​ក្នុង​ជា​មួយ​ខោស្បែក​ពណ៌​ខ្មៅ អមជា​មួយ​ការផាត់​មុខ​ស្ដាយ៍​បែប Rock កាន់​តែ​បន្ថែម​ភាព​ទាក់​ទាញ​ក្នុង​នាមជាយុវ​វ័យ​ទាន់​សម័យ​ទំនើប។

៤. Winter Mood

          ជាស្ដាយ៍ស្រាលស្រទន់​សម្រាប់​រដូវ​រងា​នេះ​ជា​មួយ​នឹង​ការផាត់​មុខ​បែប​ក្រម៉ៅ​បន្តិច​ជា​មួយ​ពណ៌​ក្រេមដិត អាវស្បែក​ពណ៌​ខ្មៅ​ដោយ​មាន​ម៉ូដរោម​សត្វ​ពីលើ កអាវ ជា​មួយ​សំពត់ស្បែក​ខ្លី​ពណ៌​ខ្មៅ ស្បែក​ជើង​ស្បែក​ត្រង់​ក​ជើង​ពណ៌​ក្រហមក្រម៉ៅ កាន់​តែ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពីទំនោរ​និយម​ក្នុង​ការ​លេង​ស្ដាយ៍​យ៉ាង​សក្តិសម​សម្រាប់​រដូវ​កាល​នេះ។


SUGGESTIONS