×

វិធី​ថែរក្សា​ស្បែក​មុខ​ឱ្យ​ម៉ដ្ឋ​រ​លោង​តាម​បែប​ធម្មជាតិ​

FASHION & BEAUTY 6 years ago
 
 

          ការ​ថែ​រក្សា​សម្រស់​គឺ​ជា​រឿង​សំខាន់​បំផុត​របស់​មិត្ត​នារី​ៗ​ជា​ពិសេស​គឺ​ផ្ទៃ​មុខ​ព្រោះ​វា​មាន​ស្បែក​ស្តើង​ងាយ​នឹង​ប៉ះ​ពាល់​និង​ឆាប់​ប្រតិកម្ម​បំផុត​ជាមួយ​នឹង​បរិយាកាស​ដែល​នៅ​ជុំវិញ​ខ្លួន​។​ ជា​ការ​ពិត​ណាស់​ គ្មាន​នរណា​ម្នាក់​ចង់​ឱ្យ​សម្ផស្ស​ផ្ទៃ​មុខ​របស់​ខ្លួន​ខូចខាត​នោះ​ឡើយ​ពិសេស​គឺ​នៅ​ពេល​ដែល​មិត្ត​នារី​ៗ​យើង​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ម្តង​ៗ​តែង​តែ​បារ​ម្ភ​ពី​ការ​មាក់​ងាយ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ថា​មាន​មុខ​មុន​ ជាំ ​ឬ ​ប្រហោង​ច្រើន​ជាដើម​។ ​

           ​ដើម្បីជៀសវាង​នូវ​ប្រការ​ទាំង​នេះ​សុភាពនារី​មួយ​ចំនួន​សម្រេច​ប្រើ​ប្រាស់​ផលិត​ផល​មួយ​ចំនួន​ដើម្បីថែ​រក្សា​សម្រស់​របស់​ខ្លួន ដោយ​មាន​ផលិត​ផល​ខ្លះ​មាន​ផ្ទុកសារ​ធាតុ​គីមី​ដែល​រឹតតែ​ធ្វើ​ឱ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង។ ដូច​នេះ​សូវរីន​នឹង​ពាំ​នាំ​នូវ​វិធី​សាស្រ្តធម្ម​ជាតិ​មួយ​ដែល​អាច​ជួយ​ថែ​រក្សា​ស្បែក​មុខ​មិត្ត​នារី​របស់​យើង​ឱ្យ​មាន​សភាព​រលោង​ស្អាត​ជា​ប្រត្សក្រ។

          សុភាពនារី​យើង​អាច​ប្រើ​វិធី​សាស្ត្រ​បែប​ធម្ម​ជាតិ​ដូចជាអំពិលទុំ​ទឹក​ដោះគោ។​ដោយ​ជាជំហាន​ដំបូង​អ្នក​ត្រូវ​យកអំពិលទុំយកតែ​សាច់​អំពិលមក​ច្របាច់​លាយ​បញ្ជូល​គ្នា​ជា​មួយ​នឹង​ទឹក​ដោះគោស្រស់​ឬ​ទឹក​ដោះគោឆៅ​ឱ្យ​ល្មម​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់។ បន្ទាប់​មកយកវាមកលាប​នៅ​លើ​ផ្ទៃ​មុខ​ទុក​រយៈ​ពេល ១០ ទៅ ១៥ នាទី​រួច​លាង​ទឹក​ស្អាត​ចេញ​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត​យើង​អាចអនុ​វត្ត​តាម​វិធី​នេះ​ដោយ​ប្រើ​ជា​មួយ​នឹង​ពង​មាន់​ដោយ​យកតែ​ផ្នែក​ស​នៃ​ស៊ុត លាយជា​មួយ​នឹង​ម្សៅរមៀត ហើយ​ច្របាច់ ទឹក​ក្រូចឆ្មា​មួយ ស្លាបព្រា​កាហ្វេ រួច​ច្របល់​បញ្ចូល​​គ្នា​ឱ្យ​ក្លាយ​ជា​ល្បាយតែ​មួយ​ហើយ​យកវាមកលាប​នៅ​លើ​ផ្ទៃ​មុខ​ទុក​ចោល​រយៈ​ពេល​១៥​នាទី​រួច​លាង​ទឹក​ស្អាត​ចេញ​ជាការស្រេច។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​សុភាពនារី​នឹង​ទទួល​បាន​ស្បែក​មុខ​ម៉ត់រលោងស្រស់​ស្អាត​និង​មាន​ភាព​ទាក់​ទាញ​បែប​ធម្ម​ជាតិ។ ដោយ​ឡែកសុភាពនារី​ក៏​អាច​ទៅ​ម៉ាស្សា​ស្បែក​មុខ ឬ​មួយ​ប្រើ​ជា​ប្រភេទ​ម៉ាសបិទ​មុខ ដើម្បី​ទទួល​បាន​ផ្ទៃ​មុខ​តឹងតែន​ស្រស់​ស្អាត។

          ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឱ្យ​មិត្ត​នារី​យើង ចំណេញ​ទាំង​ថវិកា​រ និង​ពេល​វេលា​ក្នុង​ការដើ​ផ្សារ​ដើម្បី​ទិញ ផលិត​ផលថែ​រក្សា​សម្រស់​ដែល​មាន​ផ្ទុកសារ​ធាតុ​គីមី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្ភស្ស​និង​សុខភាពថែម​ទៀត​ផង។ ដូច​នេះ​ប្រសិន​បើ​មិត្ត​នារី​យើង​ចេះ​ប្រើ​ប្រាស់​វិធី​ថែ​រក្សា​សម្រស់​បែប​ធម្ម​ជាតិ​នេះ គួបផ្សំ​នឹង​ចេះ​ការពារ​ស្បែក​មុខ​មិន​ឱ្យ​ជាំ​និង​ធូលីដី​នោះ ស្បែក​មុខ​របស់​យើង​នឹង​ច្បាស់​ជាម៉ដ្ឋរលោង និង​ស្រស់​ស្អាត​ជាក់​ជា​មិន​ខាន៕

Article by KEO SONG


SUGGESTIONS