×

កីឡា​ជាតិ​លើក​ទីពីរ​ ថ្ងៃ​ចុង​ក្រោយ​ ឃីម​ ឌីម៉ា​ ទទួល​បាន​មេដាយ​មាស​ផ្តួល​គូ​ប្រកួត​ដោយ​ពិន្ទុ

NEWS 6 years ago
 
 

          នៅ​ព្រឹក​ថ្ងៃ​ទី០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែល​ជា​ថ្ងៃ​ប្រកួត​ចុង​ក្រោយ​នៃ​កីឡា​ជាតិ​លើក​ទី​ពីរ កីឡាករ​ឃីម ឌីម៉ា ដែល​ជា​ម្ចាស់​​មេដាយ​មាសកីឡា​ស៊ី​ហ្គេម​វិញ្ញាសា​ប្រដាល់​សេរី បាន​ជ័យ​លាភី​លេខ​មួយ​និង​ទទួល​បាន​មេដាយ​មាស​ក្នុង​ប្រភេទ​កីឡាគុន​ខ្មែរ​ទម្ងន់ ៦៣.៥ គីឡូ​ក្រាម​ក្រោយ​ពី​បាន​ផ្តួលគូប្រគួត ឡុង សំណាង​ដោយ​ពិន្ទុ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ។ សូម​គូស​បញ្ជា​ក់​ផង​ដែរ​ថា នេះ​ជា​ថ្ងៃ​ទី​ចុង​ក្រោយ​និង​ជា​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​នៃ​ប្រភេទ​កីឡា​ប្រដាល់​គុន​ខ្មែរ ដោយ​មាន​ការ​ចូល​រួម​ជា​កិត្តិយស​​ដើម្បី​បិទ​វិញ្ញាសា​ប្រដាល់​គុន​ខ្មែរ និង ប្រដាល់​សកល​ពី​សំណាក់ ឧត្តមសេនីយឯក តែម​ម៉ឺន នាយក​មជ្ឈ​មណ្ឌល​កីឡាកងយោធពលខេមរៈ​ភូមិ​ន្ទ​និង​ជា​ប្រធាន​សហពន័្ធ​ប្រដាល់​គុន​ខ្មែរ ជា​មួយ​នឹង​កីឡាករ​ជារូប​មកពី​បណ្តាខេត្ត ​និង​រាជធានី​ភ្នំពេញ​ផង​ដែរ៕

Article by KEO SONG


SUGGESTIONS