×

MSI បង្ហាញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី ស៊េរី PS42 Prestige ដែល​ខ្លាំង ស្រាល ហើយ​ស្ដើង​បំផុត បំពាក់​ដោយ CPU Intel 8th Gen

NEWS 6 years ago
 
 

​          MSI គឺជា​រោង​ចក្រ​ផលិត​គ្រឿង​​កុំព្យូទ័រ​(Hardware)​ដ៏​ល្បី​បោះ​សម្លេង​របស់​ប្រទេស​តៃវ៉ាន់ ហើយ​ក៏​ជា​ម៉ាក​នាំ​មុខ​គេ​ក្នុង​ទី​ផ្សារ​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេម​ផង​ដែរ។ អ្នក​និយម​លេង​ហ្គេម​កុំព្យូទ័រ​មួយ​ណា​ក៏​ស្គាល់​ម៉ាក​មួយ​នេះ​ដែរ។ ប៉ុន្ដែ​ខណៈ​ពេល​នេះ ម៉ាក MSI បាន​ប្រកាស​ផលិត​ផលស៊េរី​ថ្មី​មួយ​ទៀត​ក្នុង​កម្មវិធី Computex 2018 ដោយ​នាំ​មក​នូវ MSI PS42 Prestige ដែល​ជា​ផលិត​ផលផ្ដោត​សំខាន់​សម្រាប់​ពាណិជ្ជករ អ្នក​និពន្ធ និង​អ្នក​ធ្វើ​ការ​ចល័ត​នានា។ ហេតុ​ដូច្នេះ​ហើយ ក្រុម​ហ៊ុន MSI Cambodia បាន​ធ្វើ​ការ​បង្ហាញ​ផលិត​ផលស៊េរី​ថ្មី​នេះ​នៅ​ប្រទេស​កម្ពុជា​ដំបូង កាលពី​ថ្ងៃ​សៅរ៍ ទី១១ ខែ​សីហា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ឯ Bun Café រួម​សហការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន I.T Computer។

 


          ក្នុង​កម្មវិធី​បទ​បង្ហាញ​នេះ អ្នក​ចូល​រួម​ទាំង​អស់​បាន​ឃើញ ស្គាល់ និង​សាកល្បងជា​មួយ​នឹង​កុំព្យូទ័រ​យួរ​ដៃ​(Laptop) ស៊េរី PS42 Prestige ដែល​មាន​ទម្ងន់​ស្រាល​ខ្លាំង ត្រឹម 1.19 គីឡូ​ក្រាម និង​កម្រាស់ 57 មីលីមែត្រតែ​ប៉ុណ្ណោះ។ ហើយ​វា​បំពាក់​ទៅ​ដោយ​កញ្ចក់​ប្រភេទ​IPS កម្រិត FHD ទំហំ 14 អ៊ីង អម​ដោយ​ស៊ុមកញ្ចក់​ដ៏​ស្ដើង ព្រម​ជា​មួយ​នឹង​ការ​បំពាក់ Processor Intel ជំនាន់​ទី៨, VGA ប្រភេទ NVIDIA GeForce MX150/UMA, បន្ទះស្កេន​សម្គាល់​ស្នាមក្រយៅម្រាម​ដៃ ព្រម​ជា​មួយ​នឹង​បច្ចេក​វិទ្យា Cooler Boost 3 ដើម្បី​បន្ថយ​កម្ដៅ​នៃ​ម៉ា​ស៊ី​ន​កុំព្យូទ័រ​ឲ្យ​ប្រើ​បាន​កាន់​តែ​យូរ។

 


          សម្រាប់​លោក​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍ អាច​ធ្វើ​ការជាវ​ផលិត​ផល MSI ថ្មី​នេះ​នៅ​តាម​បណ្ដាហាង និង​តំណាង​ចែក​ចាយ​ពេញ​សិទ្ធិ​ខាង​ក្រោម​នេះ អម​ដោយ​ការបញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨

Gold One Computer:  https://www.facebook.com/goldonecomputer/

 

Article LENG CHANREASEY


SUGGESTIONS