×

កត្តា​ចម្បងទាំង​៦​ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​មាន​សក់​ស្កូវ​ដុះ​មុន​វ័យ​!​

TRAVEL & LIVING 6 years ago
 
 

          គេ​តែង​តែ​គិត​ថា​សក់​ស្កូវ​រមែង​កើត​មាន​តែ​លើ​ក្រុម​មនុស្ស​ដែល​មាន​វ័យ​ចំ​ណាស់​។ ប៉ុន្តែ​មក​ដល់​ជំនាន់​ទាន់​សម័យ​មួយ​នេះ​អ្វី​ៗ​បាន​ផ្លាស់​ប្តូរ​ ទស្សនៈ​ទាំង​នេះ​ក៏​ត្រូវ​បាន​ប្រែប្រួល​ដោយ​សារ​កត្តា​មួយ​ចំនួន​ដែល​ ជះឥទ្ធិពល​ទៅ​លើការ​លូតលាស់​នៃ​សរសៃ​សក់​មិន​ថា​អ្នក​ស្ថិត​ក្នុង​វ័យ​ណា​ឡើយ។​ ដោយសារ​តែ​កោសិកា​ដែល​បង្កើត​ពណ៌​នៃ​សារពាង្គកាយ​បាន​បញ្ឈប់​ការ​ផលិត​សារធាតុ​ភីជមែន (pigment) ទើប​បណ្តាល​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពណ៍​នៃ​សក់​ទៅ​ជា​ស្តូវ​។

          ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​ចម្បង​ទាំង៤​ដែល​យើង​នឹង​លើក​យក​មក​បង្ហាញ

          1. ស្ថិត​ក្នុង​ស្ថាន​ភាព​ជំងឺ (A medicle condition)

អូតូអ៊ីមម្ញូន (Autoimmune) គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​អាច​បំផ្លាញ​កោសិកា​មាន​ក្នុង​ខ្លួន​មនុស្ស​ ជា​ពិសេស​គឺ​ការ​លូតលាស់​នៃ​គល់​សក់ ដែល​ជា​មូលហេតុ​បណ្តាល​ឱ្យ​មាន​ការ​កើត​ឡើង​នៃ​សក់​ស្កូវ​នៅ​មុន​វ័យ​។ បើ​យោង​ទៅ​តាម​ WebMD ការ​ខ្វះខាត វីតាមីន B-12,​ ការ​មាន​បញ្ហា​ទៅ​លើ​ប្រព័ន្ធ​ទីរូអ៊ីត ក៏​អាច​ជា​មូលហេតុ​នៃ​ការ​កើត​មាន​សក់​ស្កូវ​មុន​អាយុ (premature aging) ផង​ដែរ។

          2. ការ​ជក់​បារី(Smoking)

នេះ​បើ​យោង​តាម​អ្នក​ឯកទេស​ខាង​ផ្នែក​សើរ​ស្បែក​បាន​ឱ្យ​ដឹង​ថា ការ​ជក់​បារី​ផ្តល់​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត​សម្រាប់​សុខភាព​ស្បែក​និង​សក់​របស់​អ្នក​។ អ្នក​អាច​នឹង​មើល​មិន​ឃើញ​ស្នាម​ជ្រួញ​ដែល​មាន​នៅ​លើ​ស្បៃក​ក្បាល​ដោយ​ភ្នែក​ទទេ​បាន​ឡើយ ប៉ុន្តែ​គល់​សក់​របស់​អ្នក​គឺ​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​សារធាតុ​គីមី​ទាំងឡាយ​ដែល​មាន​ក្នុង​បារី​ទាំង​នោះ​។

          3. ហ្សែន(genetics)

មូល​ហេតុ​ចម្បង និង​ទូទៅ​បំផុត​នៃ​ការ​វិវត្ត​នៃ​សក់​ស្កូវ​គឺ​តាម​រយៈ​ហ្សែន​។​ អ្នក​អាច​នឹង​មាន​សក់​ស្កូវ​នៅ​វ័យ​ជំទង់​ប្រសិន​បើ​គ្រួសារ របស់​អ្នក​ធ្លាប់​មាន​អាការៈ​បែប​នេះ​ពី​មុន​មក។ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ អ្នក​ដែល​មាន​ផ្ទុក​សារធាតុ​ មេឡានីន និង Hydrogen peroxide ច្រើន​លើស​កំណត់​នៅ​ក្នុង​ហ្សែន និង​មាន​ការ​ប្រឈម​ខ្ពស់​ជាង​មនុស្ស​ធម្មតា។​

          4. ស្រេ្តស(Stress)

ដូច​ដែល​យើង​បាន​ដឹង​មក​ហើយ​ថា អ្នក​ដែល​កើត​ជំងឺ​ស្ត្រេស​គឺ​ប្រឈម​មុខ​ខ្ពស់​ក្នុង​ការ​មាន​សក់​ស្កូវ​មុន​វ័យ​ដោយសារ​តែ​ការ​ទទួល​រង​ផល​ប៉ះពាល់​ខាង​ផ្នែក​សុខភាព​ដែល​បណ្តាល​ឱ្យ​ប្រតិបត្តិការ​នានា ក្នុង​រាង​កាយ​ចុះ​ទន់ខ្សោយ​និង​មិន​អាច​ផ្គត់ផ្គង់ សារធាតុ​នានា​ទៅ​សារពាង្គកាយ​បាន​គ្រប់គ្រាន់។

          5. កង្វះ​ពន្លឺ​ព្រះអាទិត្យ (Lack of sun)

ពន្លឺ​ព្រះអាទិត្យ អាច​ប្រតិកម្ម​ជាមួយ​នឹង​សរសៃ​សក់​ដើម្បី​បង្កើត​ជា​វីតាមីនដេ (Vitamin D) ដូច្នេះ​ហើយ​នៅ​ពេល​ដែល​សរសៃ​សក់​របស់​អ្នក​ ទទួល​ពន្លឺ​មិន​គ្រប់គ្រាន់​ដើម្បី​ចាប់​យក​វីតាមីន​ទាំង​នោះ​ទេ ក៏​អាច​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​សក់ ឡើង​ស្កូវ​ផង​ដែរ។

          6. ការ​ប្រើប្រាស់​ថ្នាំ​លាប​ពណ៏​សក់(chemical​ dyes)

ការ​លាប​ពណ៍​សក់​ញឹកញាប់​ពេក​ដោយ​ប្រើ​ថ្នាំ​ដែល​មាន​ផ្ទុក​សារធាតុគីមី​ខ្លាំង​អាច​បណ្តាល​ឱ្យ ​ប៉ះពាល់​ដល់​គល់​សក់ ហើយ​វា​ក៏​អាច​ជា​មូលហេតុ​មួយ​ដែល​បណ្តាល​ឱ្យ​មាន​សក់​ស្កូវ​ផង​ដែរ​។

          នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​មាន​សក់​ស្កូវ​ហើយ​នោះ គឺ​អ្នក​មិន​អាច​បញ្ឈប់​នូវ​ការ​ផ្លាស់​ប្តូរ​មួយ​នេះ​បាន​ឡើយ ក៏​ប៉ុន្តែ សូម​កុំ​ទាន់​អាល​បារម្មណ៏​ពីព្រោះ​យើង​នឹង​ណែនាំ​វិធី​សាមញ្ញ​ មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​នៃ​ការ​វិវត្ត​របស់​សក់​ស្កូវ​ទាំង​នោះ​បាន​មួយ​កំរិត​។ អ្នក​អាច​ប្រើប្រាស់​ប្រេង​ដូង​ឬ​ប្រេង​អាល់​ម៉ុន មក​ម៉ាស្សា​នៅ​លើ​សក់​ថ្នម​ៗ ព្រោះ​វា​ផ្តល់​វីតាមីន​ដល់​សក់​របស់​អ្នក​និង​គួរ​តែ​ជ្រើសរើស​សាប៊ូ​កក់​សក់​ដែល​ផ្តល់​ជាតិ​សំណើម​ដល់​សក់​។ អ្នក​គួរ​ជៀសវាង​ការ​ប្តូរ​ពណ៍​សក់​ញឹកញាប់​ដែល​អាច​ធ្វើ​ឱ្យ​សក់​ខូច​ឬ​មាន​បញ្ហា​និង​គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ខាង​សក់ ដើម្បី​ទទួល​បាន​ការ​ណែនាំ​បន្ថែម​ ប្រសិន​បើ​នៅ​តែ​មិន​ទទួល​បាន​លទ្ធផល​។

Article by KIMLY


SUGGESTIONS