ចូលរួមពិព័រណ៍វិស័យម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចនៅកោះពេជ្យទាំងអស់គ្នា
NEWS 6 years agoពិពរណ៍នេះមានឈ្មោះថា Camfood and Camhotel ដែលប្រព្រឹត្តទៅរយៈពេល បីថ្ងៃចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅឯសាលពិព័រណ៍កោះពេជ្យ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ នៅក្នុងឱកាសនោះផងដែរ អ្នកចូលរួមនឹងទទួលបាននូវចំណេះដឹងអំពីវិស័យបដិសណ្ឋារកិច្ច និងរបៀប បម្រើម្ហូប និងភេសជ្ជៈជាច្រើនមុខពីអ្នកជំនាញជាច្រើនដែលបានបម្រើការនៅក្នុងវិស័យទាំងអស់នេះផងដែរ។ ជាមួយគ្នានោះដែរ ក៏មានវត្តមានក្រុមហ៊ុនធំៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនដែលបានដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួនទៀតផង។ ម៉ាកផលិតផល អន្តរជាតិជាង 300 មកពី 26 ប្រទេសរួមមាន៖ ប្រទេសចិន ហុងគ្រី អ៊ីតាលី បារាំង សហរដ្ឋអាមេរិក ម៉ាឡេស៊ី តៃវ៉ាន់ ថៃនិង សិង្ហបុរី នឹងនាំយកផលិតផល របស់ខ្លួនមកដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះផងដែរ៕
Article by KEO SONG