×

​កុំព្យូទ័រ​យួរដៃ​ដែល​ផលិត​ដោយ​កូនខ្មែរ​ដំបូង​គេ​បង្អស់​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី​ ២០ ខែ តុលា នេះហើយ​

NEWS 6 years ago
 
 

          ភ្នំពេញ៖ បន្ទាប់​ពី​មាន​ការ​ដាក់​ឲ្យ​បញ្ជា​ទិញ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នេះ ​នៅ​ទី​បំផុត​ កុំព្យូទ័រ​យួរដៃ​ម៉ាក​«គម្ពី» ដែល​ផលិត​ដោយ​កូន​ខ្មែរ​មួយ​ក្រុម​ដំបូង​គេ​បង្អស់​បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃទី២0 ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០ រសៀល​ក្នុង​កម្មវិធី​ បាខេម អាស៊ីអាគ្នេយ៍ (BarCamp ASEAN) 2018 ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (សាលា តិចណូ)។ នេះ​ពិត​ជា​មោទនភាព​មួយ​ដែល​កម្ពុជា​ពិត​ជា​អាច​ធ្វើ​បាន​នូវ​សមិទ្ធិផល​ថ្មី​ស្រឡាង​មួយ​សម្រាប់​ប្រទេសជាតិ​។

          គម្ពី គឺ​ជា​កុំព្យូទ័រ​យួរដៃ​ (Laptop) ដែល​បាន​រចនា​ រាងស្តើង ស្រាល និង​មាន​ល្បឿន​លឿន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ ប្រតិបត្តិការ​ថ្មី​បំផុត​ឈ្មោះថា​ «Kroma OS» ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​ small world venture ដោយ​មាន​លោក​ ធុលរិទ្ធី​ ជា​អ្នក​ដឹក​នាំ​ផង​ដែរ​។ វា​បាន​ភ្ជាប់​មក​ជា​មួយ​ នូវ​អង្គ​ចង​ចាំ ​(RAM) រហូត​ដល់​ទៅ ​8 GB, ថាស​ផ្ទុក​ឯកសារ​ប្រភេទ​ល្បឿន​លឿន​ SSD ទំហំ 128 GB និង​ជម្រើស​ 256 GB និង​ប្រើប្រាស់​ CPU Intel® N3450 1.10 GHz (4 Core) នឹង​ត្រូវ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​ដ៏​ទាប​ត្រឹមតែ​ 369 ដុល្លារ​សហរដ្ឋ​អាមេរិក​។ នៅ​ក្នុង​ឱកាស​នៃ​ការ​សម្ពោធ​កុំព្យូទ័រ​ម៉ាក «គម្ពី»នេះ ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​ចម្រៀង​ Small world small band ផងដែរ។ កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា​ឲ្យ​បាន​ច្រើន​កុះករ​៕

ក្រុមការងាកុំព្យូទ័រ​​«គម្ពី»

Article by KEO SONG


SUGGESTIONS