×

ពិព័រណ៍​គំនូរ​សិល្បៈ​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ

NEWS 5 years ago
 
 

          កាលពី​ព្រឹក ថ្ងៃទី ២០  ខែតុលា​នេះ នៅ​សណ្ឋាគារ The Plantation Urban Resort មានការ​រៀបចំ​កម្មវិធី​តាំងពិព័រណ៍​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ ដែល​ជា​ការ​ប្រមូល​ផ្តុំ និង​បង្ហាញ​នូវ​គំនូរ​សិល្បៈ​ដែល​ឆ្លុះបញ្ចាំង​អំពី​តថៈ​ភាព​នៃ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ក៏ដូចជា​សកម្ម​ភាព​ផ្សេងៗ​នៅ​លើ​ដង​វិថី​របស់​ប្រជាជន​ខ្មែរយើង។ ក្នុង​នោះ​ដែរ មានការ​ចូលរួម​ពី​ក្រុម​ពី​វិចិត្រករ​គំនូរដៃ​ឯក​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស និង​មាន​បង្ហាញ​នូវ​គំនូរ​សិល្បៈ​ក្នុង​បែប​ផែន​ខុសៗ​គ្នា ជាក់ស្តែង​គំនូរ​ភាគច្រើន​ផ្តោត​សំខាន់​ទៅលើ​រូបភាព ផ្សារ​ខ្មែរ មុខរបរ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា មាន​ទាំង​ការលក់ដូរ​បន្លែបង្ការ មុខរបរ​នៅ​លើ​ដង​វិថី ការ​ប្រកប​អាជីវ​កម្ម​ផ្សេងៗ និង​មាន​គំនូរ​សាលារៀន ពិសេស​បង្ហាញ​អំពី​សិល្បៈ​ក្បូរក្បាច់​រចនា​របស់​ខ្មែរ និង​ទេព​អប្សរា​ជាដើម។ ជា​ការពិត​ណាស់ ផ្សារ​គឺជា​កន្លែង​មួយ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​កន្លែង​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ ហើយក៏​ជា​កន្លែង​មួយ​ដែល​អាច​ឲ្យ​យើង​ដើរកម្សាន្ត​ដើម្បី​សិក្សា​ស្វែងយល់​ពី វប្បធម៌  បរិយាកាស ភ្លក់​រសជាតិ​អា​ហា​រប្លែ​កៗ និង​ទស្សនា​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​កន្លែង​លក់​បន្លែបង្ការ​ចម្រុះ​ពណ៌នា​នា ហេតុ​ដូចនេះ ការ​តាំងពិព័រណ៍​នេះ​គឺជា​ផ្នែក​មួយ​មិន​ត្រឹមតែ​បង្ហាញ​អំពី​គំនិត​សិល្បៈ​ប៉ុណ្ណោះទេ តែ​ថែមទាំង​ជា​ចំណែក​មួយ​អាច​ឲ្យ​យើង​សិក្សា​អំពី​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ជួយ​លើកស្ទួយ​ទៅដល់​វប្បធម៌​ខ្មែរ​តាមរយៈ​រូបគំនូរ​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​ពិត​សកម្មភាព​ពិត​ផង​ដែរ៕ 

​Article by PAN SIVLY

 


SUGGESTIONS