×

ម៉ាក​ដ៏​ល្បី​ ​LV​ ​បញ្ចេញ​លក់​ទាន​ក្រអូប​ដំបូង​បំផុត​តម្លៃ​ដល់ទៅ​ខ្ទង់រយ​ដុល្លារ​ ​

NEWS 5 years ago
 
 

​            នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ ​Louis​ ​Vuitton​ ​គឺជា​ម៉ាក​ល្បីល្បាញ​ជួរមុខ​លំដាប់ថ្នាក់​ពិភពលោក​ ​ដែល​តែងតែ​នាំ​យក​នូវ​ខូ​លិ​ក​ហ្សិន​សម្លៀកបំពាក់​ប្រណី​តៗក៏ដូចជា គ្រឿង​អា​សេ​សឺ​រី​មក​អង្រួង​ឧស្សាហ​កម្ម​ហ្វេ​ហ្សិ​នយ៉ាង​គគ្រឹកគគ្រេង​រៀងរាល់​រដូវ​កាល​ ​ហើយ​បើ​និយាយ​ពី​តម្លៃ​វិញ​ ​ឈុត​ខ្លះ​សឹងតែ​មានតម្លៃ​ថ្លៃ​រហូតដល់​អាច​ទិញ​រថយន្ត​បាន​មួយ​គ្រឿង​ទៀតផង​។​ ​យ៉ាងណាមិញ​ ​ខណៈ​ទើបតែ​បញ្ចេញ​ខូ​ឡិក​ហ្សិន​សម្លៀកបំពាក់​សម្រាប់​រដូវ​កាល​និទាឃរដូវ​ឆ្នាំ​ ​២០១៩​ ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ឥឡូវនេះ​ ​ម៉ាក​ ​LV​ ​បាន​បង្កើន​សក្តា​នុ​ពល​របស់​ខ្លួន​កាន់តែ​ខ្លាំងក្លា​ ​ដោយ​បញ្ចេញ​នូវ​ខូ​ឡិក​ហ្សិន​ទាន​ក្រអូប​លើកដំបូង​មានតម្លៃ​ខ្ពស់​ ​និង​ប្រណីត​បំផុត​មកកាន់​ទី​ផ្សា​រហ្វេហ្សិ​នរ​បស់​ខ្លួន​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​គួរឲ្យ​កត់សម្គាល់​។​ ​

​            ទាន​ក្រអូប​ម៉ាក​ ​Louis​ ​Vuitton​ ​ថ្មីសន្លាង​នេះ​ ​ត្រូវ​បាន​ធ្វើការ​រចនា​រូបរាង​ឡើង​ដោយ​លោក​ ​Marc​ ​Newson​ ​ជាកំពូល​អ្ន​ក​ឌីហ្សាញ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ឧហ្សា​ហក​ម្ម​ហ្វេ​ហ្សិន​ ​ដោយ​លោក​បាន​រចនា​កែវ​ទាន​ឡើង​ពី​សេ​រ៉ា​មិច​ ​គ្រប​ដោយ​គម្រប​មាស​ ​និង​ខ្សែ​យួរ​ធ្វើឡើង​ពី​ស្បែក​សុទ្ធតែ​ម្តង​។​ ​យ៉ាងណាមិញ​ ​ក្លិន​ពិសេស​របស់​ទាន​ត្រូវ​បាន​សម្រិតសម្រាំង​ដោយ​លោក​ ​Jacques​ ​Cavallier​ ​Belletrud​ ​ជា​អ្នកបង្កើត​ទឹកអប់​ប្រចាំ​ម៉ាក​ ​Louis​ ​Vuitton​ ​ហើយ​ក្នុង​នោះ​មាន​ចំនួន​ ​៤ក្លិន​ ​ដែល​ខូ​ឡិក​ហ្សិន​ ​L’Air​ ​du​ ​Jardin​ ​គឺជា​ក្លិន​ចម្រាញ់​ចេញពី​ផ្កា​កុលាប​ ​ចំណែក​ ​Île​ ​Blanche​ ​ក្លិន​បែប​ស្រាល​ស្រទន់​ ​រីឯ​ ​Feuilles​ ​d’Or​ ​ក្រអូប​បែប​ក្លិន​ឈើ​ ​និង​ ​Dehors​ ​Il​ ​Neige​ ​ក្រអូប​ស្រស់ស្រាយ​បែប​រដូវ​ត្រជាក់។​ ​

​            គួរឲ្យ​ដឹង​ដែរ​ថា​ ​ខូ​ឡិក​ហ្សិន​ទាន​ក្រអូប​ដំបូង​របស់​ម៉ាក​ ​Louis​ ​Vuitton​ ​ត្រូវ​បាន​ធ្វើការ​ផ្សព្វផ្សាយ​កាលពី​ខែកញ្ញា​ ​ហើយ​ទើបតែ​ដាក់​លក់​ចាប់ពី​ថ្ងៃទី​ ​០៥​ ​ខែវិច្ឆិកា​ឆ្នាំ​ ​២០១៨​ ​នេះ​ជាមួយ​តម្លៃ​ដល់ទៅ​ ​១៧៥​ ​អឺ​រ៉ូ​ ​ឬ​ស្មើនឹង​ ​១៩៨ដុល្លារ​ក្នុង​មួយ​កែវ​។​ ​ទាន​ម៉ាក​ល្បី​នេះ​មិន​ត្រឹមតែ​មាន​ភាព​ប្រណីត​ ​និង​ស្រស់​ស្អាត​ទាន់សម័យ​នោះ​ទេ​ ​តែ​ថែមទាំង​ក្លាយជា​វត្ថុ​អនុស្សាវរីយ៍​ដែល​កំពុងពេញនិយម​នៅ​ទីក្រុង​ប៉ារីស​ក៏ដូចជា​អ្នក​ស្នេហា​វិ​ស័យ​ហ្វេ​ហ្សិន​លំដាប់​កំពូល​ទូទាំង​ពិភពលោក​ផង​ដែរ​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHM​


SUGGESTIONS