×

Ice​-​Watch​ ​ប្រកាស​ទូត​សុឆន្ទៈ​ថ្មី​វ័យក្មេង​ ​ស្រប​ពេល​បញ្ចេញ​នូវ​នាឡិកា​ម៉ូដ​ថ្មីសន្លាង​ដូច​ទៅ​នឹង​ដួងតារា​

NEWS 5 years ago
 
 

          ​កាលពី​រសៀល​ថ្ងៃទី៣០​ ​ខែវិច្ឆិកា​នេះ​ ​ក្រុមហ៊ុន​ ​Watch​ ​Empire​ ​បាន​រៀបចំ​ពិធីសម្ពោធ​នូវ​នាឡិកាដៃ​ជំនាន់​ថ្មី​របស់​ខ្លួន​នៅ​ឯ​សណ្ឋាគារ​ ​Sun​​and​ ​Moon​ ​Urban​ ​Resort​ ​ដែល​មានការ​ចូលរួម​យ៉ាង​កុះករ​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ ​ពិសេស​ ​តារា​បង្ហាញ​ម៉ូដ​ ​តារា​សម្តែង​ ​បវរកញ្ញា​កម្ពុជា​ ​និង​តារា​ចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​រួម​ទាំង​កំពូល​អ្នក​ច្នៃ​ម៉ូដ​ ​និង​ក្រុម​អ្នកសារព័ត៌មាន​មក​ពី​គ្រប់​ស្ថាប័ន​ផង​ដែរ​។​ ​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​ដ៏​អស្ចារ្យ​នេះ​ ​ក្រៅពី​ ​Ice​-​Watch​ ​បញ្ចេញ​នូវ​នាឡិកា​ម៉ូដែល​ថ្មី​គឺ​ ​Ice​​ ​Cosmo​ ​ជាមួយ​រូបរាង​ដ៏​លេចធ្លោ​ភ្ជាប់​ដោយ​ពន្លឺ​ភ្លឺផ្លេក​ប្រៀបបានទៅ​នឹង​ដួងតារា​ដែល​មាន​ជម្រើស​ដល់ទៅ​ ​៨ម៉ូដ​ ​និង២ទំហំ​ហើយ​នោះ​ ​ព្រមគ្នា​នេះ​ដែរ​ក្រុមហ៊ុន​នាឡិកា​ Ice​-​Watch​ ​ក៏បាន​ប្រកាស​ផ្លូវការ​នូវ​ទូត​សុឆន្ទៈ​ថ្មី​មួយ​ដួង​របស់​ខ្លួន​នោះ​គឺ​ ​DJ​ ​Maily​ ​ដែល​ជា​ឌី​ជេ​ដ៏​មាន​ប្រជាប្រិយ​ភាព​នៅក្នុង​ស្រទាប់​យុវវ័យ​។​ ​យ៉ាងណាមិញ​ ​នាឡិកា​ម៉ូដែល​ថ្មីសន្លាង​នេះ​ ​និង​ចាប់ផ្តើម​ដាក់​លក់​ចាប់ពី​ថ្ងៃទី​​០១ ខែធ្នូ​ នេះ​តទៅ​ ​ដោយ​អតិថិជន​អាច​រក​ជាវ​បាន​នៅ​គ្រប់​សាខា​ហាង​នាឡិកា​ Ice​-​Watch​ ​កម្ពុជា​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS