×

តើ​អ្នក​បាន​ត្រៀម​កាដូ​សម្រាប់​មនុស្ស​ជាទីស្រឡាញ់​ក្នុង​ឆ្នាំថ្មី​នេះ​ហើយ​ឬនៅ?​

FASHION & BEAUTY 5 years ago
 
 

          មិនយូរ​ប៉ុន្មានទៀត​នេះ​ទេ​ ​ឆ្នាំ២០១៩​ ​ក៏បាន​ឈាន​ជិត​ចូល​មកដល់​ ​រី​ឯ​មនុស្សម្នា​មួយចំនួន​ទោះបីជា​មាន​ភាព​មមាញឹក​នឹង​ការងារ​ក៏​ពិតមែន​ ​ប៉ុន្តែ​គេ​ខិតខំ​វែកញែក​នូវ​ពេលវេលា​មួយចំនួន​ ​ដើម្បី​បង្កើត​នូវ​ភាព​ផ្អែមល្ហែម​ ​និង​បង្កើត​នូវ​ព្រឹត្ត​ការណ៍​ដែល​មិន​អាច​បំភ្លេច​បាន​ជាមួយនឹង​ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​និង​មនុស្សជា​ទីស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស​នេះ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​មិត្ត​ៗ​នារី​មួយចំនួន​គួរតែ​ស្វែងយល់​នូវ​កា​ដូរ​ពិ​សេស​ៗ​សម្រាប់​ស្វាមី​ ​បងប្រុស​ ​លោកប៉ា​ ​លោកតា​នៅក្នុង​ថ្ងៃ​ពិសេស​ខាងមុខនេះ​។​ ​ដូច្នេះ​ ​ដើម្បីកុំឲ្យ​ខកខាន​នូវ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ ​សូ​វរីន​ ​នឹង​ណែនាំ​នូវ​ទឹកអប់​មួយចំនួន​ដែល​ស័ក្តិសម​ជា​កាដូ​រដែ​លពិ​សេស​សម្រាប់​បុ​រសៗ​គ្រប់រូប​។​

១​.​ ​Hermes​ :Terre​ ​D’Hermes​ ​ជា​ម៉ាក​ទឹកអប់​របស់​ ​Hermes​ ​ត្រូវ​បាន​ផ្សំ​ឡើង​ពី​ផ្កា​ក្រ​អូបៗ​ជាច្រើន​ ​និង​ធាតុផ្សំ​ដទៃទៀត​ដែល​ធ្វើឲ្យ​ទឹកអប់​ប្រភេទ​នេះ​មាន​ភាព​លេចធ្លោ​ ​ជាមួយនឹង​ក្លិន​ដ៏​ក្រអូប​ឈ្ងុយឈ្ងប់​ ​ដែល​ធ្វើឲ្យ​បុ​រសៗ​គ្រប់រូប​មាន​ភាព​ទាក់ទាញ​គ្រប់​កាលៈទេសៈ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ទឹកអប់​ ​នេះ​មានការ​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​យក​តាម​ខ្លួន​។​

២​.​ ​Cartier​ :Cartier​ ​Déclaration​ ​ជា​ទឹកអប់​ដ៏​ល្អ​បំផុត​ដែល​មាន​ក្លិនក្រអូប​ជាប់​បាន​យូរ​។​ ​Cartier​ ​Déclaration​ ​បាន​ផលិត​ឡើង​ដោយ​រួមបញ្ចូល​ជាមួយនឹង​ក្លិន​ផ្លែក្រូច​ដែល​នាំមក​នូវ​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​វា​មានតម្លៃ​សមរម្យ​រួម​ជាមួយនឹង​រូបរាង​ដ៏​ស្រស់​ស្អាត​ធ្វើឲ្យ​សុភាពបុរស​គ្រប់រូប​មានទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការបង្កើត​នូវ​ភាព​ស្និទ្ធស្នាល​ ​និង​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ងប់​ងល់​ជាមួយនឹង​ក្លិន​ដ៏​ក្រអូប​ប្រហើរ​មួយ​នេះ​។​

៣​.​ ​Dior:​ដូចដែល​អ្នក​បានដឹង​ហើយ​ថា​ ​Dior​ ​ជា​ម៉ាក​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​នេះ​បាន​អង្រួន​ចិត្ត​របស់​សុភាព​បុ​រសៗ​ជាច្រើន​ ​ជាមួយនឹង​ទឹកអប់​ដែល​មានឈ្មោះ​ថា​ ​Dior​ ​Sauvage​។​ ​បន្ថែម​ពីនេះ​ទៅទៀត​ ​ទឹកអប់​ប្រភេទ​នេះ​ធ្វើឲ្យ​សុភាពបុរស​បង្កើន​នូវ​ភាព​សង្ហារ​របស់​ខ្លួន​បាន​មួយ​កម្រិត​ ​ហើយ​រួម​ទាំង​ធ្វើឲ្យ​បរិយាកាស​មាន​ភាព​ស្រស់ស្រាយ​ថែមទៀត​។​ ​លើស​ពីនេះ​ទៅទៀត​ ​Dior​ ​Sauvage​ ​ជា​ប្រភេទ​ម៉ាក​ទឹកអប់​ដែល​មាន​ក្លិន​មិន​ចេះ​អន់ថយ​ដោយ​រក្សា​នូវ​ទំនុកចិត្ត​របស់​បុ​រស​គ្រប់​ៗ​រូប​ឲ្យ​នៅ​ឋិតថេរ​ជាដរាប​។​

​៤​.​ ​Gucci​ :​Gucci​ ​Guilty​ ​Absolute​ ​គឺជា​ទឹកអប់​ដែល​ផ្សំ​ឡើង​ពី​ធាតុឈើ​ ​រួមបញ្ចូល​ជាមួយនឹង​ក្លិនក្រអូប​ ​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ទឹកអប់​ប្រភេទ​នេះ​មិន​ធ្វើឲ្យ​អ្នក​ខកចិត្ត​នោះ​ទេ​ ​លោកអ្នក​នឹង​មាន​អារម្មណ៍​ថា​ស្រស់ថ្លា​ ​និង​ភាព​សៅហ្មង​ទាំងឡាយ​នឹង​រលាយ​បាត់​ទៅតាម​ក្លិន​ទឹកអប់​នេះ​។​

​៥​.​ ​Prada​ :​Prada’s​ ​La​ ​Femme​ ​ជា​ទឹកអប់​ដែល​មាន​ភាព​ពេញនិយម​ជា​ខ្លាំង​ពី​សំ​ណា​ក់​មិត្ត​ៗ​បុរស​ជាច្រើន​នាក់​ដែល​ធ្វើឲ្យ​ដៃគូ​ឈ្លក់​វង្វេង​នឹង​ក្លិន​ទឹកអប់​ប្រភេទ​នេះ​បាន​យ៉ាង​ងាយស្រួល​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​វា​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​មាន​ភាព​ក្លាហាន​ក្នុង​ការបង្កើត​នូវ​មន្ត​ស្នេហ៍​ដ៏​មាន​ភាព​ផ្អែមល្ហែម​ថែមទៀត​។

​          ​យ៉ាងណាមិញ​ ​ទឹកអប់​ ​គឺជា​កាដូ​ដែល​ពិសេស​បំផុត​សម្រាប់​បុ​រសៗ​គ្រប់រូប​ក្នុង​ថ្ងៃ​បំណាច់​ឆ្នាំ​ខាងមុខនេះ។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​វា​ក៏​ជា​ជម្រើស​ទីមួយ​ដែល​ធ្វើ​ឲ្យ​មិត្ត​ៗ​នារី​មិន​ចំ​បាច់​បំ​ណាយ​ពេល​យូរ​ក្នុង​ការសម្រេច​ចិត្ត​ជ្រើសរើស​នូវ​វត្ថុ​ផ្សេង​ធ្វើជា​អំណោយ​ក្នុង​ថ្ងៃ​ពិសេស​នេះ​៕​

​Article​ ​by​ ​PAN​ ​SIVLY


SUGGESTIONS