×

ក្រុមហ៊ុន ស៊ែក កុងតែស បង្ហាញម៉ូតសក់ថ្មីប្លែកប្រចាំ ឆ្នាំ២០១៩

NEWS 5 years ago
 
 

          កាលពី​ថ្ងៃទី​ ​២​ ​ខែកុម្ភៈ​ ​កន្លងទៅ​នេះ​ ​ក្រុមហ៊ុន​ស៊ែ​ក​ ​កុង​តែស​ ​បាន​ទទួលការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ​Schwarzkopf​ ​ដើម្បី​ធ្វើការ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ក្នុង​ការ​បង្ហាញ​ម៉ូត​សក់​ថ្មី​ជាច្រើន​ម៉ូត​ ​ដែល​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ ​ហ៊ី​ម៉ា​វ៉ា​រី​ ​(​Himawari​ ​Hotel​)​ ​ក្រោម​ប្រធានបទ​ ​«​ចូលរួម​ជាមួយគ្នា​ ​ដើម្បី​ក្លាយជា​ជើងឯក​ក្នុង​ការ​ជួយ​អ្នកដទៃ​»​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​លោក​ ​Stevens​ ​Buthoeun​ ​Outh​ ​ដែល​មក​ពី​ប្រទេស​បារាំងបាន​មក​ធ្វើការ​បង្ហាញ​ម៉ូត​សក់​ដ៏​ស្រស់​ស្អាត​ប្រចាំឆ្នាំ២០១៩នេះផ្ទាល់​ ​ដើម្បី​ជំរុញ​លើ​ការអភិវឌ្ឍន៍​សមត្ថភាព​ក្នុង​ប្រទេស​ថែមទៀត​ផង​។​ ​ជាង​នេះ​ទៅទៀត​ ​អ្វី​ដែល​ពិសេស​នៅក្នុង​កម្មវិធី​ដ៏​សែនមនោរម្យ​នេះ​ក៏​មាន​វត្តមាន​របស់​អ្នក​ច្នៃ​ម៉ូត​សក់​ជាច្រើន​រូប​ចូលរួម​ ​ក្នុង​គោលបំណង​បង្ហាញ​សកម្មភាព​មនុស្សធម៌​របស់​ពួកគេ​ដែល​បាន​ជួយ​សង្គមជាតិ​ផង​ដែរ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រុមហ៊ុន​ ​ស៊ែ​ក​ ​កុង​តេស​ ​បាន​ចុះបញ្ជី​ប្រតិបត្តិ​ការ​ចាប់តាំងពី​ឆ្នាំ​ ​២០១៤​ ​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​សម្រស់​តាមរយៈ​ការរចនា​សក់​ទៅតាម​ទំនោរ​និយម​នៃ​សម័យកាល​ដ៏​ជឿនលឿន​នេះ​៕​

Article​ ​by​ ​PAN​ ​SIVLY


SUGGESTIONS