×

ទម្លាប់​សាមញ្ញៗ​មុន​ចូល​គេង​ដែល​នឹង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ឆាប់រហ័ស​

TRAVEL & LIVING 5 years ago
 
 

​          យើង​គ្រប់គ្នា​ប្រាកដជា​គិតថា​វិធី​សម្រក​ទម្ងន់​គឺ​មានតែ​ការ​លេង​កីឡា​ ​ការ​តម​អាហារ​ ​និង​ការ​ធ្វើលំ​ហាត់ប្រាណ​ប៉ុណ្ណោះ​ទើប​ទទួល​បាន​ប្រសិទ្ធភាព​។​ ​ទោះ​សកម្មភាព​ទាំងនេះ​ជា​វិធី​ក្នុង​ការ​សម្រក​ទម្ងន់​ក្តី​ ​ប៉ុន្តែ​មិន​ប្រាកដ​ថា​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​នោះ​ទេ​ប្រសិនបើ​មិន​គួបផ្សំ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ធ្វើសកម្មភាព​សំ​ខាន់​ៗ​មួយចំនួន​មុន​ពេល​ចូលគេង​។​ ​ចុះ​តើ​សកម្មភាព​ទាំងនោះ​មាន​អ្វីខ្លះ​?​ ​ចង់​ជ្រាប​ច្បាស់​សូម​តាមដាន​ជាមួយ​សូវ​រី​នដូច​ខាងក្រោម​។​ ​

​1​.​ក្រោយ​ម៉ោង៧យប់​ ​ ជឿជាក់​ថា​ដ្បិត​លើស​ម៉ោង៧យប់​ទៅ​ហើយ​ក្តី​ ​មនុស្ស​ភាគច្រើន​នៅតែ​មិន​ទំនេរមាត់​នៅឡើយ​ ​រី​ឯ​អ្នកខ្លះ​ទៀត​ក៏​កំពុង​បរិភោគ​អាហារ​ញាប់មាត់​នៅពេល​ពាក់កណ្តាល​យប់​ផង​ដែរ​។​ ​ការ​បរិភោគ​អាហារ​ក្រោយ​ម៉ោង​ ​៧យប់​ ​នឹង​ធ្វើឲ្យ​អ្នក​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​ ​ហើយ​កាន់តែ​ខ្លាំងក្លា​ទៀត​នោះ​ចំពោះ​អ្នកចូលចិត្ត​ទម្រេត​ខ្លួន​ឬ​ចូលគេង​ទាំង​ទើប​ញុំា​អាហារ​រួច​ ​ដោយសារតែ​រាងកាយ​មិន​អាច​រំលាយ​អាហា​រប​ត្រឹមត្រូវ​ ​ព្រមទាំង​ធ្វើឲ្យ​ប្រព័ន្ធ​មេ​តា​ប៉ូលី​សត្រូវ​បាន​បំផ្លាញ​ផង​ដែរ​។​ ​ដូចនេះ​គួរ​ទម្លាប់​ទទួលទាន​អាហារ​ពី​រសៀល​ដើម្បីឲ្យ​រាងកាយ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការរំលាយអាហារ​មុន​ពេល​ចូលគេង​។​

​2​.​ថែរក្សា​ខ្លួនឯង​សុខភាព​ផ្នែក​ខួរក្បាល​ ​និង​សេចក្តី​សុខ​ផ្លូវចិត្ត​ក៏​ជាផ្នែក​មួយ​ទាក់ទង​ទៅ​នឹង​ការ​បញ្ចុះទម្ងន់​ផង​ដែរ​។​ ​ព្រោះ​ប្រសិនបើ​អារម្មណ៍​តប់ប្រមល់​កើតឡើង​ ​នោះ​អ័រម៉ូន​ស្ត្​រេស​នឹង​ជំរុញ​ដល់​ចំណង់​ឃ្លាន​ដែល​ធ្វើឲ្យ​យើង​បរិភោគ​អាហារ​ផ្តេសផ្តាស​ពិសេស​អាហារ​ផ្ទុក​ជាតិ​ខ្លាញ់​ ​និង​ជាតិកា​ឡូរី​។​ ​បើ​គ្មាន​ស្ត្​រេស​កាលណា​ ​អារម្មណ៍​ឃ្លាន​នឹង​គ្មាន​កាលនោះ​ ​ហេតុ​ដូចនេះ​នៅពេល​ល្ងាច​គួរ​គិតតែ​រឿង​សប្បាយ​ៗ​ ​សំខាន់​ងាក​មករ​វល់​ជាមួយ​ការ​ថែរក្សា​សម្រស់​ទើប​ប្រសើរ​។​

​3​.​ទឹកដោះគោ​ផឹកទឹក​ដោះ​គោ​ស្រស់​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​មុន​ពេល​ចូលគេង​ ​អាច​រួមចំណែក​ក្នុង​ការ​សម្រក​ទម្ងន់​បាន​មួយភាគធំ​ ​ដោយសារ​វា​ផ្ទុក​នូវ​ប្រូតេអ៊ីន​ម្យ៉ាង​ហៅថា​ ​Casein​ ​ដែល​មាន​សមត្ថភាព​បណ្តុះ​កោសិកា​សាច់ដុំ​ ​និង​រំលាយ​ខ្លាញ់​នៅក្នុង​រាងកាយ​។​ ​ទឹកដោះគោ​ស្រស់​ក៏​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​មេ​តា​ប៉ូលី​ស​ដែល​នឹង​ដុត​បំផ្លាញ​កាឡូរី​បាន​ច្រើន​នៅពេល​កំពុង​គេង​ផង​ដែរ​។​

4​.​​បន្ថយ​ពន្លឺ​បន្ទប់​ស្ទើរតែ​មិន​ជឿ​ទេ​ថា​ ​សូម្បី​ការ​គេង​បិទភ្លើង​ឬ​គេង​នៅកន្លែង​មាន​ពន្លឺ​តិច​បំផុត​អាច​ជួយ​ដល់​ការ​បញ្ចុះទម្ងន់​។​ ​ជា​ការពិត​តាម​ការសិក្សា​ថ្មីថ្មោង​ ​ស្ត្រី​ដែល​គេង​នៅកន្លែង​ងងឹត​មានឱកាស​តិច​បំផុត​នៃ​ការ​ប្រឈម​ឡើង​ទម្ងន់​ជាជាង​ស្ត្រី​គេង​បើកភ្លើង​ ​ដោយសារតែ​កន្លែង​កាន់តែ​ងងឹត​ ​អ័រម៉ូន​មេ​ឡា​តូ​នី​ននឹង​កើនឡើង​ដែល​ធ្វើឲ្យ​ដំណេក​លង់លក់​ស្រួល​ ​និង​មាន​សុខភាព​ល្អ​។​

​5​.​​ត្រៀម​អាហារ​ ​៖​ បើ​ទោះ​រវល់​យ៉ាងណា​ក្តី​ ​អ្នក​គួរ​គិតគូរ​រៀបចំ​អាហារ​នាំមក​នូវ​សុខភាព​ល្អ​សម្រាប់​ពេលថ្ងៃ​ ​និង​ពេលល្ងាច​ឲ្យ​រួចរាល់​ដើម្បី​ជៀសវាង​ឃ្លា​នភ្លាមៗ​ដែល​នាំឲ្យ​ចេញ​ទៅ​ក្រៅ​ញុំា​អាហារ​សម្បូរទៅដោយ​ជាតិ​ខ្លាញ់​ ​និង​ជាតិកា​ឡូរី​។​ ​ជម្រើស​អាហារ​សម្រាប់​សុខភាព​ល្អ​បំផុត​ ​គឺ​ញុំា​បន្លែ​ផ្លែឈើ​ ​គ្រាប់ធញ្ញជាតិ​ ​និង​សាច់​ត្រី​ទើប​ប្រសើរ​។

​6​.​គិតគូរ​អាហារ​ពេលល្ងាច​ ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​ ​គួរ​ចំណាយពេល​ថ្ងៃ​ចុង​សប្តាហ៍​មក​គិតគូរ​អំពី​អាហារ​ពេលល្ងាច​ ​ដោយ​ប្រមើល​មើល​ថា​តើ​អាហារ​ពេលល្ងាច​ណាខ្លះ​ដែល​ល្អ​ចំពោះ​សុខភាព​ ​ពិសេស​អាហារ​មិន​ធ្វើឲ្យ​ឡើង​ទម្ងន់​នៅពេល​បរិភោគ​ពេលយប់​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​ឃ្លាន​នៅពេល​យប់​អ្នក​អាច​បរិភោគ​អាហារសម្រន់​ដូចជា​ ​ចេក​ ​ឈើ​រី​ ​គ្រាប់​អាល់​ម៉ុន​ ​ឬ​យ៉ា​អួរ​ជាដើម​៕

Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS