×

បេក្ខនារី​ទាំង២៥ ​រូបនៃ​កម្មវិធី​ប្រកួត​កញ្ញាឯក​ចក្រវាល​កម្ពុជាឆ្នាំ ២០១៩ ត្រូវ​បាន​បង្ហាញ​ហើយ​

NEWS 5 years ago
 
 

          កាលពី​រសៀល​ថ្ងៃទី១​ ​ខែមីនា​ ​កន្លងទៅ​នេះ​ ​Fuze​ ​Tea​ ​ផលិតផល​ ​តែ​ ​ដែល​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ឆាប់រហ័ស​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​នាំមក​ជូន​នូវ​ ​សន្និ​សិ​ទសារ​ព័ត៌មាន​បង្ហាញ​ពី​បេក្ខនារី​ផ្លូវការ​ទាំង​ ​២៥​ ​រូប​នៃ​ការប្រកួត​ ​កញ្ញា​ ​ឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២០១៩​។​ ​សន្និ​សិ​ទសារ​ព័ត៌មាន​ ​នៃ​ការ​បង្ហាញ​ជា​ផ្លូវការ​នេះ​ ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ ​NagaCity​ ​Walk​ ​បន្ទាប់ពី​ដំណើរការ​ស្វែងរក​បេក្ខភាព​រយៈ​ពីរ​ថ្ងៃ​ដ៏​តឹងរ៉ឹង​ដែល​មានការ​ចូលរួម​ពី​បេក្ខនារី​ប្រមាណ​ជា​ ​២០០​ ​នាក់​។​ ​ជាមួយគ្នា​នេះ​ ​កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២០១៨​ ​រឿន​ ​ណាត​ ​បាន​ចូលរួម​ក្នុង​សន្និ​សិ​ទសារ​ព័ត៌មាន​នេះ​ ​ដោយ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​បេក្ខនារី​ទាំង​ ​២៥​ ​រូប​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការប្រកួត​ឆ្នាំនេះ​ ​«​បេក្ខនារី​នី​មួយ​ៗ​ ​នឹង​ត្រូវ​ជ្រើសរើស​ក្នុង​ការ​លើកស្ទួយ​នៃ​ខេត្ត​នី​មួយ​ៗ​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​ចំណុច​វិជ្ជមាន​មួយ​ ​ព្រោះ​ពួកគាត់​នឹង​ក្លាយជា​ឯកអគ្គ​រដ្ឋទូត​នៃ​វិស័យ​ទេសចរណ៍​ ​និង​វប្បធម៌​របស់​ប្រទេស​យើង​»​។​ ​

          ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​កញ្ញា​ ​ប៊ី​ ​សុធា​រី​ ​ជា​កញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២០១៧​ ​ជានា​រី​ខ្មែរ​ទីមួយ​ដែល​ ​បាន​ចូលរួម​ប្រកួត​កញ្ញាឯក​ចក្រវាល​ក៏បាន​ចែករំលែក​នូវ​គន្លឹះ​សំ​ខាន់​ៗ​ ​និង​ដំបូន្មាន​មួយចំនួន​ទៅកាន់​បេក្ខជន​ទាំងអស់​ដោយ​លើកឡើង​ថា​ ​«​កញ្ញាឯក​ចក្រវាល​ ​គឺជា​ព្រឹត្តិ​ការណ៍​ប្រកួត​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ ​ហើយ​វា​ជា​កិត្តិយស​ណាស់​ដែល​បេក្ខនារី​យើង​អាច​តំណាង​ឲ្យ​ប្រទេស​របស់​យើង​។​»​ ​កញ្ញា​ក៏បាន​បន្ត​ដោយ​លើកឡើង​ថា​ ​«​បេក្ខនារី​ដែល​បាន​ជ្រើសរើស​ ​ជា​កញ្ញាឯក​ចក្រវាល​កម្ពុជា​ត្រូវតែ​ត្រៀមខ្លួន​ខាង​ស្មារតី​ ​និង​ខាង​រាងកាយ​ឲ្យបាន​ល្អ​»​។​

          ​អ្នកនាង​ ​ឡាយ​ ​ស្រី​ដែ​ត​ ​នាយក​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ ​Cambodia​ ​Beverage​ ​បាន​លើកឡើង​ថា​ ​«​យើង​ពិតជា​មាន​មោទនភាព​ណាស់​ក្នុងនាម​ជាផ្នែក​មួយ​នៃ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ដូចជា​ ​កញ្ញាឯក​ចក្រវាល​កម្ពុជា​ ​២០១៩​ ​នេះ​ ​ខណៈ​ដែល​យើង​បាន​តម្រង់​ទិស​នៃ​ម៉ាក​ផលិតផល​ ​Fuze​ ​Tea​ ​ជា​ផលិតផល​ដ៏​សំខាន់​មួយ​នៃ​ក្រុមហ៊ុន​កូកាកូឡា​ ​និង​ជា​ម៉ាក​ផលិតផល​តែមួយគត់​សម្រាប់​អ្នកប្រើ​ប្រាស់​ក្នុង​ប្រទេស​កម្ពុជា​»​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​Fuze​ ​Tea​ ​ជា​តែ​ដែល​បាន​ផ្សំ​ឡើង​ពី​ទឹកឃ្មុំ​ ​និង​តែ​បៃតង​ ​ដែល​មាន​ពីរ​រសជាតិ​ ​គឺ​តែ​បៃតង​ទឹកឃ្មុំ​ ​និង​តែ​ផ្លែ​ប៉េស​ក្នុង​ការ​ជ្រើសរើស​៕​

​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS