អបអរសាទរបវរកញ្ញា បុណ្យ កញ្ចនធីតា ទទួលបាននូវជ័យលាភីរ៉ូបរាត្រីស្រមោលសស្អាតជាងគេ
NEWS 5 years ago កម្មវិធីប្រកួតបឋមឈុតរ៉ូបរាត្រីស្រមោលសកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៩ នាំមកជូនលោកអ្នកដោយភេសជ្ជៈ Fuze Tea ត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី ១៧ ខែមីនា ដោយបេក្ខនារីលេខរៀងទី ២១ កញ្ញា បុណ្យ កញ្ចនធីតា ទទួលបាននូវជ័យលាភីរ៉ូបរាត្រីស្រមោលសស្អាតជាងគេ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារ Courtyard by Marriott Siem Reap Resort ដោយបានបង្ហាញនូវបេក្ខនារីផ្លូវការទាំង ២៥ រូប ក្នុងឈុតសម្លៀកបំពាក់ដ៏ស្រស់សោភារចនាឡើងដោយអ្នករចនាម៉ូដនៅទីក្រុងភ្នំពេញគឺ Mayura Gold Wedding។
បេក្ខនារីវ័យ ២៤ ឆ្នាំដែលមកពីក្រុងភ្នំពេញរូបនេះ បានទទួលបានពិន្ទុខ្ពស់ពីគណកម្មាធិការទាំង ៥ នាក់ ដែលពិន្ទុត្រូវបានធ្វើការសរុបទៅលើបីចំនុចគឺ “ដំណើរដើរ ការរក្សាជំហរ ភាពស្រទន់ និង ស្រស់សោភា” - “ការរៀបចំខ្លួន” និង”ការបង្ហាញខ្លួននៅលើវេទិការ” ។
ពេលនេះ បេក្ខនារីផ្លូវការទាំង ២៤ រូប បាននិងកំពុងត្រៀមខ្លួនសម្រាប់ដំណើរការប្រកួតបន្ទាប់របស់ខ្លួន ហើយនឹងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង “ភាពស្រស់ស្អាតនៃផ្ទៃមុខនិងបទសម្ភាសន៍” ក្នុងថ្ងៃទី ២០ ខែមីនា និងសម្រាប់ការប្រកួតក្នុង “រាត្រីគ្រងម្កុដ” ដែលនឹងប្រារព្វធ្វើឡើងនៅឯសាលមហោស្រព NABA នៃសណ្ឋាគារ NAGA 2 នៅថ្ងៃទី ៣១ ខែមីនា។
សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៩ លោកអ្នកអាចចូលទៅកាន់៖
បណ្តាណសង្គមហ្វេសប៊ុក: www.facebook.com/MISSUNIVERSECambodiaOfficial
គេហទំព័រ: www.misscambodia.org