×

ម៉ានិត បង្ហាញ​ស្នាដៃ​ប្រលោមលោក​ខ្នាតខ្លី​ថ្មីមួយទៀត​ «The Mini series ផ្ទះកណ្តាលបឹង២០១០»​

NEWS 5 years ago
 
 

«​សេរីភាព​គ្មាន​សម្រាប់​មនុស្ស​កុហក​ឡើយ​.​.​.​»​

​           «​ប្រលោមលោក​ខ្នាត​ខ្លី​ ​The​ ​Mini​ ​series​ ​ផ្ទះ​កណ្តាល​បឹង២០១០​ ​មាន​លក់​នៅ​ ​ហាង​ ​ស្រលាញ់​សៀវភៅ​នៅ​ថ្ងៃនេះ​ហើយ​»​ ​នេះ​គឺជា​ការ​លើកឡើង​របស់​ម៉ា​និ​ត​។​ ​សៀវភៅ​ទី៦ដែល​ ​ផ្សាយ​ចេញពី​គ្រឹះស្ថាន​បោះពុម្ព​ស្រលាញ់​សៀវភៅ​នា​គ្រានេះ​ ​គឺជា​ប្រភេទ​ប្រលោមលោក​ខ្លី​។​ ​ព្រោះ​អ្វី​?​ ​

          ​ក្នុង​ពិធីសម្ពោធ​សៀវភៅ​នេះ​កាលពី​ថ្ងៃទី២៧​ ​មីនា​ ​២០១៩​ ​ម៉ា​និ​ត​ ​ដែល​ជា​ទូត​សុឆន្ទៈ​ ​នៃ​ពិព័រណ៍​សៀវភៅ​កម្ពុជា​ផង​នោះ​ ​បាន​ប្រាប់​ថា​ ​«​ដោយសារ​ឆ្នាំនេះ​ ​ហាង​ស្រលាញ់​ ​សៀវភៅ​មាន​អាយុកាល១ឆ្នាំ​ហើយ​។​ ​ខ្ញុំ​ក៏​គិតថា​ ​គួរ​ផលិត​កាដូ​ពិសេស​ណាមួយ​ដល់​អ្នកអាន​។​ ​ដូច្នេះ​ប្រលោមលោក​ខ្នាត​ខ្លី​ ​ផ្ទះ​កណ្តាល​បឹង​ ​២០១០​ ​ក៏​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ ​យកចិត្ត​ទុកដាក់​បំផុត​ ​ទាំង​ដំណើ​រឿង​ ​ទាំង​រូបគំនូរ​។​ ​ខ្ញុំ​ចង់​ឲ្យ​អ្នកអាន​បាន​ជួប​ជាមួយនឹង​ ​តួអង្គ​សំណព្វចិត្ត​របស់​ពួកគេ​ម្តង​ទៀត​។​ ​អូ៎​!​ ​មួយទៀត​ ​ខ្ញុំ​ក៏​ចង់​ឲ្យ​វា​ខ្លី​ជាង​ប្រលោមលោក​រាល់ដង​ដែរ​។​ ​អ៊ីចឹង​ហើយ​ ​បាន​ជា​ខ្ញុំ​គិតថា​ ​វា​មិន​គួរ​មាន​រូបរាង​ដូចជា​សៀវភៅ​មុន​ៗ​ឡើយ​ ​ត្រឹម​ធំ​ ​ជាង​ ​Note​ ​Book​ ​តូច​ៗ​ ​បន្តិច​ទៅ​ ​គឺ​បាន​ហើយ​។​»​

          ​ស្របតាម​ការ​លើកឡើង​របស់​ ​ម៉ា​និ​ត​ ​ខាងលើ​ ​ឃើញថា​ ​សូម្បីតែ​ប្រភេទ​សៀវភៅ​ ​Limited​ ​Edition​ ​ក៏​ម៉ា​និ​ត​បាន​រចនា​រូបរាង​ថ្មី​ដែរ​ ​ដែល​ប្ដូរ​ពី​ក្រប​ក្រមា​ ​ទៅជា​កាបូប​ដាក់សៀវភៅ​។​ ​ក្រៅពី​ហេតុផល​រូបិយ​ ​ក្នុង​នោះ​ហេតុផល​អ​រូបិយ​ក៏​ត្រូវ​បាន​មើលឃើញ​ដែរ​។​ ​ម៉ា​និ​ត​ ​ចង់​បង្កើត​បទពិសោធន៍​អារម្មណ៍​នៃ​អំណាន​ប្រលោមលោក​អម​ដោយ​រូប​ភាព​ខ្លះ​ៗ​ ​ដែល​កើត​ពី​ការ​ស្រមើល​ស្រមៃ​របស់​ជាងគំនូរ​របស់​គាត់​ ​នៅក្នុង​ទ្រង់ទ្រាយ​របស់​កូនសៀវភៅ​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ ​ដល់​អ្នកអាន​ដែល​ធ្លាប់​បាន​អាន​ប្រលោមលោក​របស់​ស្រលាញ់​សៀវភៅ​ពីមុន​មក​។​

          ​ផ្ទះ​កណ្តាល​បឹង២០១០​ ​និយាយ​ពី​រឿងរ៉ាវ​កើតឡើង​នៅក្នុង​ផ្ទះ​កណ្តាល​បឹង​ក្នុងរយៈពេល​មួយ​ដែល​អ្នក​មិនបាន​ដឹង​ ​នា​កំឡុង​ឆ្នាំ២០១០​។​ ​តើ​អ្នកអាន​នៅចាំ​តួអង្គ​និង​ព្រឹត្តិ​ការណ៍​ណាខ្លះ​ក្នុង​ប្រលោមលោក​ ​ផ្ទះ​កណ្តាល​បឹង​ ​២០១៧​?​ ​

​ចុះ​ ​តើ​ចង់​ដឹង​អី​ទៀត​ពី​ ​ផ្ទះ​កណ្តាល​បឹង២០១០​?​ ​

​          ទៅ​រក​នៅ​ហាង​ស្រលាញ់​សៀវភៅ​ ​ផ្លូវ​លេខ៤៣០​ ​នឹង​បានឃើញ​ហើយ​!​

          ​គួរ​ដឹង​ថា​ ​ផ្ទះ​កណ្តាល​បឹង២០១០​ ​គឺជា​ចំណងជើង​សៀវភៅ​ទី៦ដែល​ចេញផ្សាយ​ដោយ​ ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ស្រលាញ់​សៀវភៅ​ ​និង​និពន្ធដោយ​លោក​ ​ម៉ា​និ​ត​។​ ​ឆាប់​ៗ​ខាងមុខ​ ​នេះ​ ​ភាពយន្ត​រឿង​ ​ស្នេហា​ក្មេង​ៗ​ ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ ​ម៉ា​និ​ត​ ​ដែរ​នោះ​ ​ក៏​នឹង​បង្ហាញខ្លួន​ ​លើ​ផ្ទាំងសំពត់ស​ទូទាំង​ប្រទេស​ផង​ដែរ​។​ ​លើស​ពីនោះ​ទៀត​ ​ប្រលោមលោក​បែប​ ​រ៉ូមែ​ន​ទិ​ក​ ​ក៏​ស្ថិត​ក្នុង​គម្រោង​ថ្មី​ ​ផ្តល់​ជូន​ដល់​អ្នក​ស្រលាញ់​សៀវភៅ​ប្រលោមលោក​របស់​ ​ម៉ា​និ​ត​ ​ដែរ​។​

​Article​ ​by​ ​SVAY​ ​LEEMENG


SUGGESTIONS