×

ក្រុមហ៊ុន​នាឡិកាដៃ​ ​Watch​ ​Empire​ ​យក​ថវិកា​ដែល​លក់​សំបុត្រ​បាន​ពី​កម្មវិធី​ ​Couple​ ​Run​ ​ជូន​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​

NEWS 5 years ago
 
 

          កាលពី​ថ្ងៃទី​ ​២៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​នាឡិកាដៃ​ ​Watch​ ​Empire​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រថយន្តISUZU​ ​Cambodia​ ​ព្រម​ជាមួយ​ដៃ​គូរ​សហការ​ពី​បណ្ដាក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​បាន​បង្កើត​នូវ​កម្មវិធី​បរិច្ចាគ​ទឹកប្រាក់​ចំនួន​ដល់ទៅ១២​ ​០០០​ ​០០០​(​ដប់ពីរ​លាន​រៀល​)​ ​ជូន​ទៅកាន់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ​។​ ​កម្មវិធី​នេះ​ដែរ​ ​ជា​ការ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ពី​ក្រុមហ៊ុន​នាឡិកាដៃ​ ​Watch​ ​Empire​ ​និង​បណ្ដាក្រុមហ៊ុនដែលជាដៃគូសហការ​ ​ចំពោះ​កុមារ​ដែល​បាន​មក​ពី​បណ្តា​ខេត្ត​នានា​ ​ក្នុង​ការសម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​គន្ធ​បុ​ផ្ផា​ ​រាជធានី​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​នេះ​​ជា​លើក​ទី៤​ ​ហើយដែល​ក្រុមហ៊ុន​នាឡិកាដៃ​ ​Watch​ ​Empire​ ​បាន​ធ្វើការ​បរិច្ចាគ​ទឹកប្រាក់​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​រាជធានី​ភ្នំពេញ​ ​និង​មន្ទីរពេទ្យ​គន្ធ​បុ​ផ្ផា​ ​ខេត្តសៀមរាប​ ​ដែល​ទឹកប្រាក់​នេះ​បាន​មក​ពី​ការ​លក់​សំបុត្រ​ពី​កម្មវិធី​ ​Couple​ ​Run​៕​

 

 


SUGGESTIONS