×

ឈុត​បវរកញ្ញា​ចក្រវាឡ​ ២០១៧ កញ្ញា ប៊ី សុធារី ​ជាស្នាដៃ​ថ្មី​របស់​ លោក យុន រតនៈ

NEWS 5 years ago
 
 

          កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​ក្នុង​កម្មវិធី​រា​ត្រី​គ្រង​ម​គុ​ដដែល​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃអាទិត្យ​ ​ខែមីនា​នេះ​នៅ​ឯ​មជ្ឈមណ្ឌល​កំសាន្ត​ចម្រុះ​ណា​ហ្កាវើលដ៍​ ​ដែល​ជា​កម្មវិធី​ជម្រុះ​ផ្តាច់​ព្រាត់​របស់​បវរកញ្ញា​ចក្រវាល​កម្ពុជា​សម្រាប់​ឆ្នាំ២០១៩នេះ​ផង​ដែរ​ ​យើង​សង្កេតឃើញ​ថា​កញ្ញា​ ​ប៊ី​ ​សុធា​រី​ ​ដែល​ជា​អតីត​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​ ​២០១៧​ ​ក៏​មាន​វត្តមាន​និង​ជា​គណៈកម្មការ​មួយ​រូប​ផង​ដែរ​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ ​កញ្ញា​បាន​គ្រង​នូវ​ឈុត​ដ៏​ស្រស់​ស្អាត​មួយ​ ​ដែល​ជា​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​លោក​ ​យុន​ ​រតនៈ​។​ ​ឈុត​មួយ​នេះ​ពោល​ពេញ​ទៅ​ដោយ​លក្ខណៈ​ពិសេស​ជាច្រើន​ដូចជា​៖​

​•​        ​ធ្វើ​និង​ដេរ​ឡើង​ដោយដៃ​សុទ្ទ​សាធ100​%​ ​ដែល​ត្បូង​នៅ​លើ​រ៉ូប​ត្រូវ​បាន​កាត់​ម្ដង​មួយ​គ្រាប់​ៗ​យ៉ាង​ផ្ចិតផ្ចង់​បំផុត​។​

​•​        ​ត្បូង​ទាំងនោះ​ត្រូវ​បាន​កាត់​ជា8ជ្រុង​ ​ដោយ​យក​តាម​រូបរាង​សំបុកឃ្មុំ​ ​។​

​•​        ​គំនិត​ក្នុង​ការ​យក​តាម​រូបរាង​សំបុកឃ្មុំ​ ​បាន​មក​ពី​ឈ្មោះ​របស់​កញ្ញា​ប៊ី​ ​សុធា​រី​ ​ជា​ភាសាអង់គ្លេស​ ​Bee​ ​(​Bee​=​ឃ្មុំ​)​។​

​•​        ​ឈុត​មួយ​នេះ​លោក​រតនៈ​បាន​ចំ​នាយ​ពេល​ក្នុង​ការ​ច្នៃ​យូរ​ជាង​រូប​ដែល​លោក​ធ្លាប់ធ្វើ​កន្លងមក​ដោយ​ប្រើ​រយៈពេល​ ​២ថ្ងៃ​។

​•​        ​ ​រូប​មួយ​នេះ​ត្រូវ​បាន​ជ្រើស​ពណ៌​យ៉ាង​ពិសេស​ ​ដោយ​ប្រើ​ពណ៌​ ​ខៀវ​ ​ផ្ទៃមេឃ​ ​និង​ទឹកប្រាក់​ ​ដែល​មានន័យ​តំណាង​ឲ្យ​ពណ៌ផ្ទៃមេឃ​ ​និង​ផ្ទៃសមុទ្រ​ ​ព្រោះ​វា​ជាផ្នែក​ដ៏​ធំ​បំផុត​លើ​ផែនដី​នេះ​។​

​•​        ​លោក​បាន​ចំ​នាយ​ពេល​ប្រហែល​មួយ​អាទិត្យ​ដើម្បី​ធ្វើ​រ៉ូប​នេះ​ឡើង​ ​ដែល​ប្រើ​រយៈពេល​យូរ​ជាង​សព្វមួយដង​ដោយសារ​បញ្ហា​អគ្គីស​នី​។​

​          ​នេះ​មិនមែន​ជា​លើកទីមួយ​ដែល​កញ្ញា​ ​ប៊ី​ ​សុធា​រី​ ​និង​លោក​ ​យុន​ ​រតនៈ​ ​បាន​សហការ​គ្នា​នោះ​ទេ​ ​ពោល​គឺ​លោក​បាន​បញ្ចេញស្នាដៃ​ជាច្រើន​កន្លងមក​ ​ដោយ​ក្នុង​នោះ​លោក​ក៏បាន​ច្នៃ​សំលៀកបំពាក់​ដ៏​ស្រស់​ស្អាត​មួយ​ ​ដែល​កញ្ញាឯក​ ​២០១៧​ ​របស់​យើង​បាន​ស្លៀក​ចូលរួម​ក្នុង​កម្មវិធី​គម្រប់​ខួប៧ឆ្នាំ​របស់​ទស្សនាវដ្តី​ ​SOVRIN​ ​ជាដើម​។​

​          គួរឲ្យ​ដឹងផង​ដែរ​ថា​ ​លោ​ក​យុន​ ​រតនៈ​ ​គឺជា​និស្សិត​ច្បាប់​មួយ​រូប​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​តែ​ដោយសារ​ចិត្ត​ស្រលាញ់​ ​និង​ទេពកោសល្យ​ពី​កំណើត​ទៅលើ​សិល្បៈ​នៃ​ការ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ ​ធ្វើឲ្យ​លោក​ក្លាយជា​ជនជាតិ​ខ្មែរ​មួយ​រូប​ដែល​ទទួលជោគជ័យ​លើឆាកអន្តរជាតិ​ក្នុង​ការ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​ ​និង​នាំ​យកឈ្មោះ​កម្ពុជា​ទៅ​ឲ្យ​បណ្តាល​ប្រទេស​ដទៃទៀត​បាន​ស្គាល់​ថា​កម្ពុជា​ក៏​មាន​សមត្ថភាព​ ​ទេពកោសល្យ​ ​និង​ការ​ច្នៃប្រឌិត​ខ្ពស់​ដូចគ្នា​៕​

Article​ ​by​ ​Taing​ ​Kimly​


SUGGESTIONS