×

សង្រ្កាន្ត​យុវ័ន​ចង់​ឲ្យ​មាន​អ្នក​រើស​សំរាម​ច្រើនជាង​អ្នក​ចោលសំរាម​

NEWS 5 years ago
 
 

            ​នៅ​ថ្ងៃទី០៦​ ​ខែមេសា​ ​នេះ​ ​ក្រុម​យុវជន​ដែល​នាំគ្នា​រើស​សម្រាម​នៅ​ឯ​ប្រឡាយ​លូ​បឹងត្របែក​នឹង​បង្កើត​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​សង្រ្កាន្ត​យុវ័ន​»​ ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​ ​និង​ដើម្បី​រឹតចំណង​មិត្តភាព​ក៏ដូចជា​បង្កើន​ភាពរួស​រាយ​រាក់ទាក់​ ​និង​សាមគ្គីភាព​រវាង​អ្នក​រើស​សំរាម​ទាំងអស់គ្នា​ដែល​បាន​លះបង់​ពេលវេលា​ដើម្បី​រើស​សំរាម​។​ ​បើ​តាម​លោក​ ​តេង​ ​វាសនា​ដែល​ជាស​មា​ជិ​ក​ក្រុម​មួយ​រូប​បាន​ឲ្យដឹង​ថា​ ​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ ​ពី​ម៉ោង​ ​៧កន្លះ​ព្រឹក​ដោយមាន​ការចូលរួម​ពី​អ​ជ្ញា​ធរ​ដើម្បី​ដាក់​បម្រាម​ ​«​ហាម​ចោលសំរាម​»​ ​តាម​មាត់​លូ​ ​រហូតដល់​ម៉ោង៣រសៀល​នឹង​មានកម្ម​វិធី​ជាច្រើន​ដូចជា​ការ​លេងល្បែង​ប្រជាប្រិយ​ ​រាំច្រៀង​ ​រហូតដល់​ម៉ោង​ ​៨យប់​ ​នៅ​លើ​ក្បូន​ដែល​ក្រុម​យុវជន​បាន​រៀបចំ​ ​និង​នៅ​តាម​មាត់​លូ​ផង​ដែរ​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​អ្នកចូលរួម​គួរតែ​មាន​សៀវភៅ​ពីរ​ក្បាល​ ​ប៊ិច​ពីរ​ដើម​ ​និង​សម្ភារៈ​សិក្សា​ផ្សេង​ៗ​ទៀត​ដើម្បី​បរិច្ចា​ក​ដល់​កុមារ​ក្រីក្រ​ដែល​កំពុងតែ​ខ្វះខាត​ផង​ដែរ​។​ ​ការបង្កើត​កម្មវិធី​នេះ​ក៏​ជា​សារ​មួយ​ ​ដែល​ក្រុម​យុវជន​ចង់​ឲ្យ​មាន​អ្នក​រើស​សំរាម​ច្រើនជាង​អ្នក​ចោល​សម្រាម​ ​និង​បង្កើន​សោភ័ណភាព​នៅ​តំបន់​លូ​ទឹក​ស្អុយ​ពី​ការ​ចោលសំរាម​ពាសវាលពាសកាល​ប្រែក្លាយ​ជា​កន្លែង​ប្រារព្ធ​សង្ក្រាន្ត​យុវ័ន​ពោរពេញ​ដោយ​ក្ដី​រីករាយ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​យុវជន​សំរាម​នឹង​បន្ត​រើស​សំរាម​រយៈពេល​មួយឆ្នាំ​ប្រសិនបើ​នៅតែ​មានការ​បោះចោល​សំរាម​ពី​ប្រជាជន​ដែល​នៅ​ក្បែរ​ប្រឡាយ​លូ​បឹងត្របែក​នេះ​។​ ​ការបង្កើត​សកម្មភាព​នេះ​ឡើង​គឺ​ដើម្បី​ជា​សារ​មួយ​ ​ឲ្យ​ប្រជាជន​កម្ពុជា​ចេះ​ស្រលាញ់​បរិស្ថាន​និង​ឈប់​ចោលសំរាម​ពាសវាលពាសកាល​ផង​ដែរ​៕​

Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS