×

ភាសាបាលី​​ ​ហៅ​​ផ្លែ​​ឧទុម្ពរ​​ ​ភាសាខ្មែរ​​ហៅ​ថា​ផ្លែ​ល្វា​

TRAVEL & LIVING 5 years ago
 
 

          ​បើ​និយាយ​ពី​ផ្លែ​ល្វា​ ​នរ​ណាៗ​ក៏​ធ្លាប់​បានឮ​និង​បាន​ស្គាល់​ដែរ​ ​ក៏ប៉ុន្តែ​បើ​និយាយ​ពី​ផ្លែ​ឧទុម្ពរ​ ​ពលរដ្ឋខ្មែរ​មួយភាគធំ​ប្រហែលជា​មិនដែល​ឮ​ឡើយ​ជាពិសេស​គឺ​អ្នកក្រុង​ភ្នំពេញ​។​ ​វចនានុក្រម​សម្តេច​ជួនណាត​បាន​ពន្យល់​ថា​ឧទុម្ពរ​គឺជា​ពួក​វនស្បតិ​ព្រឹក្ស​ ​(​ផ្លែឈើ​ដែល​ចេញផ្កា​រូបរាង​ជា​ផ្លែ​)​,​ ​គេ​តែង​យក​ឈើ​ឧទុម្ពរ​មក​ធ្វើជា​រាជាសនៈ​ក្នុង​ព្រះរាជ​ពិធី​រាជាភិសេក​តាម​រជ្ជប្បវេណី​យូរអង្វែង​មក​ហើយ​.​.​.​ ​។​ ​ផ្លែ​ល្វា​ឬ​ផ្លែ​ឧទុម្ពរ​ ​មាន​រាង​ស្រដៀងនឹង​ផ្លែ​បំពេញរាជ្យ​ ​ខ្ចី​មាន​ពណ៌ខៀវ​ ​ទុំ​ប្រែ​ពណ៌​ជា​ក្រហម​ ​ខ្លះ​ខ្មៅ​ ​សាច់​ក្នុង​មាន​ពណ៌ក្រហម​។​ ​ល្វា​ ​គេ​មិនសូវ​យក​ទៅ​បរិភោគ​ឡើយ​ ​ព្រោះ​ល្វា​ខ្លះ​រលួយ​ក្នុង​និង​សម្បូរទៅដោយ​សត្វ​មមង់​ត្បិត​រូបរាង​ខាងក្រៅ​ស្អាត​យ៉ាងណាក៏ដោយ​។​ ​ដោយសារតែ​បែបនេះ​ហើយ​ទើប​ខ្មែរ​និយម​យក​ផ្លែ​ល្វា​មក​ប្រៀបធៀប​ជាមួយនឹង​ចិត្ត​មនុស្ស​ ​«​ចិត្តដូចផ្លែល្វា​»​ ​ដែល​មានន័យថា​មនុស្ស​ដែល​ស្អាត​តែ​សម្បក​ក្រៅ​ ​ប៉ុន្តែ​ចិត្ត​ខាងក្នុង​បែរជា​មិនសូវ​ល្អ​មានបំណង​អាក្រក់​ឬ​រលួយ​ក្នុង​ជាដើម​ ​រហូតដល់​មានការ​តែង​ជា​កំណាព្យ​កាព្យ​ជួន​ក្នុង​ន័យ​បន្ទោស​បង្អាប់​លើ​ប្រភេទ​មនុស្ស​អាក្រក់​ទៀតផង​។​ ​ក៏ប៉ុន្តែ​ផ្លែ​ល្វា​ដែល​ល្អ​ ​ខ្លះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ច្នៃ​ធ្វើជា​ជ្រក់​និង​បរិភោគ​ស្រស់​បាន​ផង​ដែរ​។​ ​ល្វា​មិនសូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ច្រើន​នោះ​ឡើយ​ ​ក្រៅពី​ការ​យក​ទៅ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​ជំ​ងឺ​ផ្សេង​ៗ​។​ ​

          ​ផ្លែ​ល្វា​ឬ​ឧទុម្ពរ​ ​គឺជា​ភក្សាហារ​របស់​ព្រះ​នាង​​ទុង្សាទេវី​ ​ដែល​ជា​ទេវតា​បន្តវេន​នៅ​ឆ្នាំ២០១៩​ ​នេះ​។​ ​ល្វា​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​ឱសថ​បុរាណ​មួយ​ភាគ​តូច​តែប៉ុណ្ណោះ​ ​ខណៈ​ដែល​នៅ​តាម​ផ្សារ​យើង​ពិតជា​ពិបាក​ក្នុង​ការស្វែងរក​ទិញ​ណាស់​ដែរ​ ​ក៏​ព្រោះតែ​តម្រូវការ​មាន​ចំនួន​តិច​៕​

By​ ​KEO​ ​SONG

​ ​


SUGGESTIONS