×

«​ស្មាន​ខុស​»​ ​សៀវភៅ​ប្រលោមលោក​ដំបូង​របស់​ ​DJ​ ​NaNa

NEWS 5 years ago
 
 

​          តើ​មិត្ត​អ្នកអាន​ស្គាល់​អ្នកនាង​ ​«​នាង​ ​សុ​វឌ្ឍនា​»​ ​ដែរ​ឬទេ​?​ ​ចុះ​ ​ឌី​ជេ​ ​ណា​ណា​ ​វិញ​?​ ​ថ្មី​ៗ​នេះ​គេ​ ​ស្រាប់តែ​ប្រទះឃើញ​សៀវភៅ​ប្រលោមលោក​រឿង​ ​«​ស្មាន​ខុស​»​ ​ដែល​មាន​រូប​និង​ឈ្មោះ​របស់​គាត់​។​ ​តើ​ ​ឌី​ជេ​ ​ណា​ណា​ ​ឈប់​ធ្វើជា​ពិធី​ការិនី​ ​ហើយ​មក​សរសេរ​រឿង​?​ ​អាន​ចម្លើយ​គាត់​នៅ​ខាងក្រោម​ ​៖​

​១​.​តើ​ ​DJ​ ​ណា​ណា​ ​ឈប់​ធ្វើជា​ពិធី​ការិនី​ហើយ​ឬ​?​
​          ខ្ញុំ​បន្ថែម​អាជីព​ត្រូវ​ជាង​ ​។​ ​ស្មាន​ខុស​គឺជា​ប្រលោមលោក​ទី១របស់ខ្ញុំ​។​ ​ទាំង​រូប​ក្រប​ ​ទាំង​សាច់រឿង​ ​(​៥០ភាគរយ​របស់ខ្ញុំ​លាយ​នឹង​របស់​ប្រិយមិត្ត​របស់ខ្ញុំ​)​។​ ​

​​២​.​ ​ហេតុអ្វីបានជា​សម្រេចចិត្ត​សរសេរ​ប្រលោមលោក​នេះ​?​
​          ព្រោះ​ចង់​លើកទឹកចិត្ត​ដល់​មនុស្ស​ស្រី​ដែល​ជួប​ឧប​សគ្គ​ផ្សេង​ៗ​គ្នា​ ​និង​ចង់​ឲ្យ​មនុស្ស​រស់​ ​ក្នុង​សង្គម​បច្ចុប្បន្ន​មើលឃើញ​ថា​ ​តើ​ឥរិយាបថ​របស់​គាត់​បាន​បង្ក​ការ​ប៉ះពាល់​ដល់​ស្ត្រី​អ្វីខ្លះ​ ​មិនថា​ ​ដោយចេតនា​ឬ​អចេតនា​ក្តី​។​

​៣​.​ធ្លាប់តែ​និយាយ​ ​តើ​មេរៀន​អ្វីខ្លះ​រៀន​បាន​ពី​កិច្ចការ​នេះ​?​
​          ​ខ្ញុំ​ចំណាយពេល​មួយ​អាទិត្យ​សរសេរ​ ​ព្រោះ​អារម្មណ៍​ពេលនោះ​កំពុង​ពុះ​ក​ព្ជ្រោល​ ​និង​ ​ប្រហែលជា១ខែ​ទៀត​ ​ដើម្បី​ត្រួតពិនិត្យ​អក្ខរា​វិរុទ្ធ​និង​សម្រួល​ប្រយោគ​ព្រមទាំង​សាច់​រឿង​ខ្លះ​ៗ​ ​ទៀត​។​ ​ខ្ញុំ​អត់ធ្មត់​មែនទែន​ទម្រាំ​សរសេរ​បាន​។​ ​និយាយ​អាច​ខុស​តិចតួច​ ​ព្រោះ​ភ្លាម​ៗ​ ​ហើយក៏​ ​ចប់​ទៅ​ ​តែបើ​សរសេរ​វិញ​ត្រូវ​រៀប​ពាក្យ​ ​និង​សកម្មភាព​ឲ្យ​សម​ហេតុផល​និង​ទាក់ទាញ​។​ ​មួយទៀត​នោះ​ ​ខ្ញុំ​គិតថា​ ​ការ​សរសេរ​នាំឲ្យ​ខ្ញុំ​បង្ហាញ​ពី​រូបភាព​និង​មនោសញ្ចេតនា​បាន​ជ្រាលជ្រៅ​ជាង​ការ​និយាយ​។​

​៤​.​ ​តើ​លទ្ធផល​ដូច​ការ​រំពឹង​ទុក​របស់​ទេ​?​
​          លើស​ពី​ការ​រំពឹង​ទុក​។​ ​ប្រិយមិត្ត​អ្នក​ស្តាប់​និង​អ្នកអាន​របស់ខ្ញុំ​ ​បាន​ទិញ​អាន​ច្រើន​ ​និង​ ​បញ្ចេញមតិ​យោបល់​ត្រឡប់​ថា​ ​ចូលចិត្ត​។​

៤​.​ ​តើ​យល់​យ៉ាងណា​ពីទី​ផ្សារ​សំណេរ​នៅ​កម្ពុជា​?​ ​ចុះ​ឥរិយាបថ​នៃ​ការ​អាន​របស់​ប្រជាជន​ខ្មែរ​?​
​          ទីផ្សារ​ល្អ​។​ ​អ្នកនិពន្ធ​ត្រូវ​បាន​លើកទឹកចិត្ត​ ​និង​លើកកម្ពស់​ខ្លាំង​ជាង​មុន​ ​តាមរយៈ​ពិព័រណ៍​សៀវភៅ​ ​និង​កម្មវិធី​អំណាន​ជាតិ​ ​សូម្បីតែ​រៀមច្បង​សំណេរ​ជាដើម​។​ ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ​ក៏​មាន​សំណេរ​ខ្លះ​មិនសូវ​មាន​ទម្ងន់​សម្រាប់​អ្នកអាន​ ​តែ​នេះ​គឺជា​លំហូរ​ដ៏​ល្អ​មួយ​នៃ​ការ​ចាប់ផ្តើម​របស់​អ្នកនិពន្ធ​ខ្មែរ​។​ ​ឯ​ឥរិយាបថ​នៃ​ការ​អាន​វិញ​ក៏​មានការ​កើនឡើង​ដែរ​ ​តែ​នៅតែ​មិនទាន់​គ្រប់គ្រាន់​។​ ​ខ្ញុំ​ដូចជា​យល់ថា​ ​អ្នក​សរសេរ​ច្រើនជាង​អ្នកអាន​។​ ​

​          ​និយាយលេងសើច​មួយ​ចុះ​!​ ​ខ្ញុំ​គិតថា​ ​ចំនួន​អ្នកទិញ​សៀវភៅ​ច្រើន​ ​តែ​ចំនួន​អ្នកអាន​សៀវភៅ​ពិតប្រាកដ​ហ្មង​មិនសូវ​ច្រើន​ទេ​។​ ​តែ​ចំណុច​ហ្នឹង​ក៏​នៅតែ​ជា​រឿង​ល្អ​ដែរ​សម្រាប់​ពេល​ ​ហ្នឹង​។​ ​តែ​ខ្ញុំ​មាន​សំណូមពរ​មួយ​ ​យើង​ត្រូវការ​អ្នកអាន​ឲ្យបាន​ច្រើនជាង​នេះ​ទៀត​។​

៦​.​ ​សូម​ចែករំលែក​គន្លឹះ​ខ្លី​ៗ​ ​ដើម្បី​ក្លាយជា​អ្នកនិពន្ធ​ម្នាក់​។​
​          សុំ​មិន​ចែករំលែក​ទេ​ ​ព្រោះ​បទពិសោធន៍​សរសេរ​នៅ​តិចណាស់​។​ ​តែ​ចង់​ប្រាប់​ថា​ ​បើ​ ​យើង​ធ្វើ​បណ្តើរ​ ​រៀន​បណ្តើរ​ ​យើង​នឹង​ចេះ​ដំណាលគ្នា​ ​ឯ​កង្វះខាត​ក៏​រក​ឃើញ​ដំណាល​នោះ​ ​ដែរ​។​ ​មួយទៀត​នោះ​ ​ខ្ញុំ​គ្រាន់តែ​ដឹង​ថា​ ​ខ្ញុំ​ចូលចិត្ត​អាន​រឿង​ណាមួយ​ដែល​ខ្ញុំ​មិន​អាច​នឹកស្មាន​ ​ដល់​ ​ជាពិសេស​បង្កើត​ការ​ភ្ញាក់ផ្អើល​តែម្តង​។​

៧​.​ ​សូម​ចែករំលែក​ឃ្លា​ឬ​ទស្សនៈ​ដែល​គិតថា​ ​អាច​ជ​ម្រុ​ញ​ទឹកចិត្ត​ដល់​អ្នកដទៃ​ ​ជាពិសេស​ដល់​នារី​។​
​          ​ខ្ញុំ​គិតថា​ ​នៅក្នុង​សៀវភៅ​ប្រលោមលោក​ ​ស្មាន​ខុស​ ​មាន​ចម្លើយ​នេះ​។​ ​លើស​ពីនោះ​ ​ទៀត​ ​ខ្ញុំ​សូម​ណែនាំ​សៀវភៅ​មួយទៀត​ដែល​ជា​ប្រភេទ​ទស្សនៈ​ខ្លី​ៗ​មួយទៀត​ ​គឺ​ ​សំណេរ​ ​សំ​ណឿន​ ​សំនៀង​ណា​ណា​។​ ​សៀវភៅ​ទាំង២នេះ​មាន​លក់​នៅ​តូប​ ​រី​ណា​ ​Ryna​ ​ជាន់ទី៤​ ​ផ្សារ​ទំនើប​សូ​រិយា​ ​ហើយ​ឆាប់​ៗ​នេះ​ ​ស្មាន​ខុស​ ​នឹង​ចេញផ្សាយ​វគ្គ២ទៀតផង​ដែរ​។​ ​

​          អ្នកនាង​ ​នាង​ ​សុ​វ​ឌ្ឍ​ណា​ ​គឺជា​ឈ្មោះ​មនុស្ស​ស្រី​ម្នាក់​ដែល​ត្រូវ​បាន​មហាជន​ទូទាំង​ប្រទេស​ហៅ​ ​ឬ​ស្គាល់​ថា​ ​ជា​ ​DJ​ ​បើ​ទោះជា​គាត់​មិនមែន​ជា​ ​DJ​ ​ចាក់​ចម្រៀង​ក៏ដោយ​។​ ​ការ​ហៅ​របៀប​នេះ​ ​ព្រោះ​គាត់​គឺជា​អ្នក​ប្រឹក្សា​យោបល់​និង​និយាយ​វិទ្យុ​ ​វីដេអូ​អប់រំ​ ​និង​វេទិកា​នៃ​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗ​ ​ពាសពេញ​រាជធានី​ ​និង​ខេត្ត​ដ៏​ពេញនិយម​បំផុត​ម្នាក់​៕​

​Article​ ​by​ ​SVAY​ ​LEEMENG​


SUGGESTIONS