×

បច្ចេកវិទ្យា​ថ្មី​ពីរ​ប្រភេទ​ទៀត​ដែល​ជួយ​សម្រួល​មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាជន​កម្ពុជា​

NEWS 5 years ago
 
 

            កម្ពុជា​កំពុងតែ​បោះ​មួយ​ជំហាន​ទៅមុខ​ទៀត​នៅក្នុង​ជំនាន់​ឧស្សាហកម្ម៤.០​ ​ដែល​នឹង​ផ្តោត​ខ្លាំង​ទៅលើ​បច្ចេកវិទ្យា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម​។​ ​ជាមួយគ្នា​នេះ​ដែរ​ក៏​មាន​ប្រជាជន​កម្ពុជា​ជាច្រើន​ក៏បាន​បង្កើត​នូវ​គំនិត​អាជីវ​កម្ម​ថ្មី​ៗ​ ​និង​មាន​ក្រុមហ៊ុន​បរទេស​មួយចំនួន​ក៏​ចូលរួម​នាំ​យក​នូវ​បច្ចេក​វិទ្យា​ផ្សេង​ៗ​ចូល​មក​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​នៅដើម​ឆ្នាំ២០១៩​ ​នេះ​គេ​បានឃើញ​នូវ​គំនិត​អាជីវកម្ម​លើ​បច្ចេកវិទ្យា​ថ្មី​ពីរ​ទៀត​ដែល​ទើបតែ​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​និង​ជា​បទពិសោធន៍​ថ្មី​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ​ ​បើ​ទោះបីជា​បច្ចេកវិទ្យា​នេះ​មាន​រួចមក​ហើយ​នៅ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ក៏ដោយ​។​ ​

​1​-​​ឧបករណ៍​ជំនួយ​ល្បឿន​កង់​
​            Grood​ ​គឺជា​ម៉ាក​ឧបករណ៍​ជំនួយ​ល្បឿន​កង់​មួយ​ដែល​ជួយ​ឲ្យ​ការ​ធាក់កង់​កាន់តែ​មាន​ភាព​ងាយស្រួល​និង​លឿន​ជាង​មុន​។​ ​Grood​ ​ជួយ​ពន្លឿន​ល្បឿន​កង់​នៅពេល​ដែល​យើង​កំពុង​ធាក់​ជាមួយនឹង​ឧបករណ៍​ ​អេ​ឡិច​ត្រូ​និច​មួយចំនួន​ដូចជា​ ​ថ្ម​ដែល​ផ្ទុក​ថាមពល៣៥០វ៉ាត់​ ​ម៉ូទ័រ​សម្រាប់​ពន្លឿន​ល្បឿន​ ​និង​កុងទ័រ​សម្រាប់​ពិនិត្យមើល​ថាមពល​ថ្ម​ ​ល្បឿន​កង់​និង​អាច​កំណត់​កម្រិត​នៃ​កម្លាំង​ធាក់​ផង​ដែរ​។​ ​Grood​ ​អាច​កំណត់​នៃ​កម្លាំង​ធាក់​របស់​យើង​បី​កម្រិត​ ​ធូរ​ ​ធូរ​ល្មម​ ​និង​លឿន​ ​ជាមួយនឹង​កម្លាំង​ជំរុញ​បន្ថែម​ពី​ម៉ូទ័រ​អគ្គីស​នី​។​ ​Grood​ ​អាច​ដំណើរការ​បាន​និង​ជួយ​ពន្លឿន​កង់​របស់​យើង​រហូតដល់​ ​៤០គីឡូម៉ែត្រ​ទើប​អស់​ថាមពល​ថ្ម​។​ ​លោក​ ​សួន​ ​បញ្ញា​ ​ដែល​ជាស​មា​ជិ​ក​ផលិត​ ​Grood​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​Grood​ ​នឹង​បើកឲ្យ​មានការ​បញ្ជាទិញ​ដំបូង​នៅ​ខែមិថុនា​ឆ្នាំ​ ​២០១៩នេះ​តាមរយៈ​គេហទំព័រ​ ​Grood​ ​ផ្ទាល់​ ​ហើយនឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ខែសីហា​ឆ្នាំ​ ​២០១៩នេះ​ផង​ដែរ​។​

 

​2​-​​កង់​សាធារណៈ​
​            ជា​កង់​អគ្គីស​នី​ដែល​យើង​អាច​រកបាន​គ្រប់​ទីកន្លែង​ ​អាច​ចត​បាន​គ្រប់​ទីកន្លែង​ ​និង​ទុកចោល​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ ​មិន​ចាំ​ចាច់​បារម្ភ​ខ្លាច​បាត់​ឬ​ពិបាក​រក​មធ្យោបាយ​ធ្វើដំណើរ​ទៅ​កន្លែងណា​ឡើយ​។​ ​Soon​ ​E​-​Bike​ ​គឺជា​កង់​អគ្គីស​នី​ដែល​បំពាក់​ប្រព័ន្ធ​ជី​ភី​អេ​សរ​បស់​ក្រុមហ៊ុន​ ​Soon​ ​គឺជា​កង់​ដែល​យើង​អាច​ស្វែងរក​ជិះ​បាន​គ្រប់​ទីកន្លែង​តាមរយៈ​ផែនទី​ក្នុង​កម្មវិធី​ទូរសព្ទ​។​ ​មានន័យថា​ប្រសិនបើ​យើង​ចង់​ប្រើប្រាស់​កង់​សាធារណៈ​នេះ​ ​យើង​គ្រាន់តែ​បើក​កម្មវិធី​ទូរសព្ទ​ ​រួច​វា​នឹង​លោត​ផែនទី​ប្រាប់​យើង​នូវ​កន្លែង​ដែល​មាន​កង់​សាធារណៈ​នោះ​។​ ​នៅពេល​ដែល​យើង​រក​ឃើញ​ហើយ​ ​យើង​គ្រាន់តែ​ធ្វើការ​ស្កេន​កូដ​នៅ​លើ​កង់​នោះ​ដើម្បី​ដោះ​សោរ​ ​បន្ទាប់មក​យើង​អាច​ជិះកង់​នោះ​បាន​គ្រប់​ទីកន្លែង​។​ ​នៅពេល​ដែល​យើង​ដល់​គោលដៅ​ហើយ​ ​យើង​គ្រាន់តែ​ស្កេន​កូដ​ដែល​នៅ​លើ​កង់​នោះ​ម្តង​ទៀត​រួច​ទុក​កង់​នៅ​ទីនោះ​ចោល​ជាការស្រេច​។​ ​ជាមួយនឹង​ល្បឿន​ ​៣០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​អាច​រត់​បាន​ជាមួយនឹង​កំលាំង​អគ្គីស​នី​រហូតដល់​ ​៧០គីឡូម៉ែត្រ​ទើប​អស់​ថាមពល​ថ្ម​។​ ​ចំពោះ​ការប្រើ​ប្រាស់​សេវាកម្ម​កង់​សាធារណៈ​នេះ​វិញ​ ​ក្រុមហ៊ុន​នឹង​ធ្វើការ​គិត​ប្រាក់​ពី​អ្នក​ជិះ​តម្លៃ​ ​២០០០រៀល​ក្នុងរយៈពេល៣០នាទី​៕​

Article​ ​by​ ​KEO​ ​SONG​ ​


SUGGESTIONS