×

​កម្មវិធី​ប្រកួតប្រជែង​ច្នៃ​ម៉ូដ​ ​និង​បង្ហាញ​ម៉ូដ​ ​ABC​ ​Lion​ ​of​ ​Fashion​ ​ចាប់​ទទួលពាក្យ​ពី​ថ្ងៃនេះ​!​ ​

NEWS 5 years ago
 
 

​ ​           ​ក្រុមហ៊ុនស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​នូវ​កម្មវិធី​ប្រកួត​ហ្វេ​ហ្សិន​មួយ​ឈ្មោះថា​ ​ABC​ ​Lion​ ​of​ ​Fashion​ ​នៅ​បារ​ ​The​ ​K’s​ ​Lounge​ ​Bar​ ​ដែល​មានការ​រួម​សហការ​ពី​ទស្សនាវដ្តី​ ​សូ​វរីន​ ​ដែល​ជា​ទស្សនា​វដ្ដី​ហ្វេ​ហ្សិន​ឈានមុខ​គេ​នៅ​កម្ពុជា​ ​ក៏ដូចជា​ភ្នាក់ងារ​បង្ហាញ​ម៉ូដ​ ​Arise​ ​Modeling​ ​Agencyផង​ដែរ​។​ ​

​            កម្មវិធី​ ​ABC​ ​Lion​ ​of​ ​fashion​ ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ច្នៃ​ម៉ូដ​ ​និង​ដើរ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​។​កម្មវិធី​នេះ​ផង​ដែរ​នឹង​ផ្តោត​ទៅលើ​ការប្រកួត​ប្រជែង​ពីរ​ធំៗ​ ​ទី១​ ​ប្រកួតប្រជែង​ជ្រើសរើស​អ្នក​ច្នៃ​ម៉ូដ​ជាន់​ថ្មី​ដ៏​មាន​ទេពកោសល្យ​ ​ដែរ​ក្នុង​នោះ​អ្នកឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ជា​សាច់ប្រាក់​ ​១០០០ដុល្លារ​ ​ហើយ​ម៉ូដ​សម្លៀកបំពាក់​នឹង​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​ទស្សនាវដ្តី​ ​សូ​វរីន​ ​ព្រមទាំង​ទទួល​បាន​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ ​Fashion​ ​Week​ ​ផង​ដែរ​។​ ​រី​ឯ​ទី២​ ​ការប្រកួត​ជ្រើសរើស​អ្នកបង្ហាញ​ម៉ូដ​ ​ដោយ​អ្នក​ជាប់​ជ័យលាភី​ជើងឯក​នឹង​ទទួល​បាន​កិច្ចសន្យា​ការងារ​ជាមួយ​ភ្នាក់​ងា​រម៉ូ​ឌែល​ ​Arise​ ​Modeling​ ​Agency​ ​មានឱកាស​បង្ហាញ​វត្តមាន​នៅ​លើ​ក្រប​មុខ​របស់​ទស្សនាវដ្តី​ ​សូ​វរីន​ ​និង​ទទួល​បាន​ដំណើរ​កម្សាន្ត​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ ​Fashion​ ​Week​។​ ​លក្ខខណ្ឌ​សម្រាប់​អ្នក​ច្នៃ​ម៉ូដ​ត្រូវ​មាន​អាយុ​ចាប់ពី​ ​២០​ ​ដល់​ ​៣៥ឆ្នាំ​ ​មាន​ទេពកោសល្យ​ច្នៃ​ម៉ូដ​ ​និង​មាន​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​អ្វី​ដែល​ជា​កាន់តែ​ពិសេស​មួយទៀត​នោះ​គឺថា​ជនជាតិ​ដទៃ​ក៏អាច​ចូលរួម​ប្រកួត​បាន​ដែរ​ឱ្យ​តែ​ពួកគាត់​រស់នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​។​ ​ចំណែក​អ្នកបង្ហាញ​ម៉ូដ​ជា​បេក្ខនារី​ត្រូវ​មាន​អាយុ​ចាប់ពី​ ​២០​ ដល់​ ​៣០ឆ្នាំ​កម្ពស់​យ៉ាងហោចណាស់១,៦៥ម៉ែត្រ​ ​និង​មាន​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​

​            ក្រោយពី​ស្រា​បៀរ​ ​ABC​ ​Extra​ ​Stout​ ​ប្រកាស​ជា​ផ្លូវការ​ ​កម្មវិធី​នេះ​នឹង​បើកឲ្យ​បេក្ខជន​បេក្ខនារី​មាន​ទេពកោសល្យ​ទាំងអស់​អាច​ដាក់ពាក្យ​ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃទី​ ​០១ខែឧសភា​ ​រហូតដល់​ថ្ងៃទី​ ​១៥ខែមិថុនា​ឆ្នាំ​ ​២០១៩នេះ​។​ ​ដើម្បី​ចុះឈ្មោះ​សូម​តាមដាន​ព័ត៌មាន​លម្អិត​ដោយ​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ABC​ ​Extra​ ​Stout​ ​Cambodia​ ​ឬ​តាម​ដំ​ណរ​ភ្ជាប់​តាមរយៈ www.facebook.com​/​ABC.ExtraStoutCambodia​ ​៕​

Article ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS