×

មិន​សូវ​ហូប​អីសោះ​ក៏ឡើង​គីឡូដែរ!​ ហេតុអីទៅ?​

TRAVEL & LIVING 5 years ago
 
 

          ផឹក​តែ​ទឹក​សោះ​ក៏​ឡើង​គីឡូ​ដែរ​ ​ឬ​អត់​ញ៉ាំ​អីសោះ​ក៏​ធាត់​ដែរ​”​ ​ពាក្យ​ត្អូញត្អែរ​ទាំងនេះ​គេ​តែងតែ​លឺជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​មាន​រាង​ធា​ត់ៗ​មួយចំនួន​ជាពិសេស​គឺ​មិត្ត​នារី​យើង​តែម្តង​។​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​បញ្ហា​នៃ​ការ​ឡើង​ទម្ងន់​របស់​មនុស្ស​ម្នា​ក់ៗ​កំពុងតែ​ជា​ឧបសគ្គ​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ជា​កត្តា​មួយ​គួរឲ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​ ​តាម​ការស្ទង់មតិ​របស់​អ្នកជំនាញ​តាមរយៈ​ការពិភាក្សា​បញ្ហា​សុខភាព​បាន​ឲ្យដឹង​ថា​ ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នេះ​ភាគច្រើន​បណ្តាល​មក​ពី​ទម្លាប់​ ​ឬ​សកម្មភាព​កំប៉ិកកំប៉ុក​ប្រចាំថ្ងៃ​របស់​បុគ្គល​ម្នា​ក់ៗ​តែម្តង​។​ ​ដូចនេះ​តើ​ទំ​លាប់​និង​សកម្មភាព​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន​?​

​          ទម្ងន់​របស់​អ្នក​គឺ​អាស្រ័យ​ទៅលើ​បរិមាណ​នៃ​កាល់​ឡូរី​ ​(​Calorie​)​ ​ដែល​មាននៅ​ក្នុង​ខ្លួន​របស់​អ្នក​ ​ដូច្នេះ​អ្នកស្រាវជ្រាវ​បាន​ឲ្យដឹង​ថា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​អ្នក​ធាត់​ដោយ​មិនដឹង​ខ្លួន​បាន​កើតឡើង​ដោយសារ​កត្តា​មួយចំនួន​ដូច​ខាងក្រោម​៖​

​១​.​ ​កង្វះ​នូវ​ការគ្រប់គ្រង​របប​អាហារ​៖​ ​កង្វះ​នូវ​ការគ្រប់គ្រង​របប​អាហារ​ ​សំដៅ​ទៅលើ​ការ​ទទួលទាន​អាហារ​ឥត​ឈប់ឈរ​ ​ឬ​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាល់​ឡូរី​ខ្ពស់​ដូចជា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ​(​ភី​ហ្សា​ ​បឺហ្គឺរ​ ​នំ​ដូរ​ណាត់​)​ ​ជាដើម​ ​។​ ​មួយវិញទៀត​អាហារសម្រន់​ ​ក៏​ជាផ្នែក​មួយ​ដែល​សម្បូរទៅដោយ​កាល់​ឡូរី​ខ្ពស់​ជាង​ប្រូតេអ៊ីន​ផង​ដែរ​ ​ដែល​អាច​ធ្វើឲ្យ​អ្នក​ធាត់​បាន​យ៉ាង​ឆាប់រហ័ស​ ​ព្រោះ​អាហារសម្រន់​មិនមែន​ជា​អាហារ​ចម្អែត​នោះ​ទេ​ ​ដែល​នេះ​មានន័យថា​វា​តែងតែ​ធ្វើឲ្យ​អ្នក​ឃ្លាន​គ្រប់ពេល​។​ ​ដូច្នេះ​អ្នក​គួរតែ​កាត់បន្ថយ​នូវ​ការ​បរិភោគ​អាហារសម្រន់​ ​ហើយ​ប្រសិនជា​មិន​ចាំបាច់​ទេ​អ្នក​គួរតែ​កុំ​បរិភោគ​តែម្តង​ ​ព្រោះ​វា​អាច​នឹង​ធ្វើឲ្យ​អ្នកចេះ​តែ​នឹកឃើញ​នូវ​ការ​ញ៉ាំ​ជានិច្ច​ ​ឬ​គេ​ហៅ​ម្យ៉ាងទៀត​ថា​មាត់​មិន​ទំនេរ​ជាដើម​។​

 

២​.​ ​ការ​មិន​ទទួលទានទឹក​ឲ្យបាន​គ្រប់គ្រាន់​៖​ ​តាម​ការសិក្សា​ស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា​មនុស្ស​ពេញវ័យ​ចាប់ពី​ ​15​%​ ​ទៅ​ ​38​%​ ​មាន​ថាមពល​អន់ថយ​ដោយសារ​ការ​ទទួលទានទឹក​មិន​គ្រប់គ្រាន់​។​ ​តាមរយៈ​ការសិក្សា​មួយ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញថា​ ​ការ​បរិភោគ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ ​គឺជា​បញ្ហា​មួយ​ដែល​អាច​ធ្វើឲ្យ​កាឡូរី​ឡើង​ខ្ពស់​បាន​រហូតដល់​ ​200​ ​កាឡូរី​ក្នុង​មួយថ្ងៃ​។​ ​ដូច្នេះ​ប្រសិនបើ​អ្នក​មិន​កាត់បន្ថយ​នូវ​ការ​ទទួលទាន​ភេសជ្ជៈ​ ​(​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​)​ ​ទេ​នោះ​អ្នក​អាច​នឹង​ប្រឈម​នឹង​ការ​ឡើង​ទម្ងន់​យ៉ាង​ឆាប់រហ័ស​។​

 

​៣​.​ ​ការ​គេង​មិន​គ្រប់គ្រាន់​៖​ ​យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​ដដែល​បាន​ធ្វើការវិភាគ​ទៅលើ​ទម្លាប់​នៃ​ការ​គេង​របស់​មនុស្ស​ជុំវិញ​ពិភពលោក​នោះ​ ​បាន​ឲ្យដឹង​ថា​មនុស្ស​ដែល​ទទួលទានដំណេក​តិច​ជាង​ ​5​ ​ម៉ោង​ក្នុង​មួយថ្ងៃ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឡើង​ទម្ងន់​យ៉ាង​ខ្លាំង​ ​បើ​ប្រៀប​ទៅ​នឹង​អ្នក​ដែល​គេង​ ​បាន​ ​7​ ​ម៉ោង​។​ ​អ្នក​ដែល​គេង​មិនបាន​គ្រប់គ្រាន់​បាន​ធ្វើឲ្យ​អ័រម៉ូន​របស់​ពួកគេ​មានការ​ផ្លាស់​ប្តូរ​ឆាប់រហ័ស​ពេក​ ​ដែល​រួម​ជាមួយនឹង​កង្វះ​ការ​ធ្វើលំ​ហាត់ប្រាណ​ទៀត​នោះ​ទើប​ធ្វើឲ្យ​គេ​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​។​

​៤​.​ ​ការ​ធ្វើដំណើរ​៖​ ​ជា​ការពិត​ណាស់​ ​មធ្យោបាយ​ធ្វើដំណើរ​ពិតជា​សំខាន់​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប​ ​ក៏ប៉ុន្តែ​ប្រសិនបើ​អ្នកធ្វើ​ដំណើរ​ដោយ​ការ​ជិះរថយន្ត​ ​ម៉ូតូ​ ​ការ​ធ្វើដំណើរ​តាម​ជណ្តើរ​យន្ត​ ​(​នៅកន្លែង​ធ្វើការ​)​ ​ញឹកញាប់​ពេក​នោះ​វា​មិនមែន​ជា​រឿង​មួយ​ដែល​ល្អ​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​អ្នក​កំពុងតែ​ធ្វើឲ្យ​ខ្លួនឯង​ឡើង​ទម្ងន់​ជា​គំហក​ ​ព្រោះ​វា​ជា​កត្តា​ដែល​រាំងស្ទះ​ក្នុង​ការ​ខកខាន​ធ្វើលំ​ហាត់ប្រាណ​ ​ដើម្បី​បញ្ចេញ​នូវ​ជាតិពុល​និង​ជាតិ​ខ្លាញ់​ដែល​មាននៅ​ក្នុង​ខ្លួន​ ​។​ ​ហេតុ​ដូចនេះ​ហើយ​ ​អ្នក​មិន​គួរ​ពឹងផ្អែក​ទៅលើ​បច្ចេកវិទ្យា​ក្នុង​ការ​ធ្វើដំណើរ​ទាំងស្រុង​ពេក​នោះ​ទេ​ ​អ្នក​គួរតែ​ធ្វើសកម្មភាព​ខ្លះ​ ​ដើម្បី​បញ្ចេញ​ជាតិ​ខ្លាញ់​។​

 

៥​.​ ​ការ​រំលង​អាហារ​៖​ ​មតិភាគច្រើន​គិតថា​ ​ការ​តម​អាហារ​ជា​រៀងរាល់ថ្ងៃ​អាច​នឹង​ធ្វើឲ្យ​ទម្ងន់​មានការ​ថយ​ចុះ​ដោយ​មិន​ចាំបាច់​ចំណាយពេល​វេលា​ក្នុង​ការ​ធ្វើលំ​ហាត់ប្រាណ​។​ ​ផ្ទុយទៅវិញ​ ​ការ​ធ្វើបែប​នេះ​រឹតតែ​ធ្វើឲ្យ​អ្នក​កើន​ទម្ងន់​ទ្វេដង​ ​ព្រោះ​នៅពេល​ដែល​អ្នក​ឃ្លាន​ ​អ្នក​នឹង​ទទួលទាន​អាហារ​កាន់តែ​ច្រើនជាង​មុន​។​ ​ដូចនេះ​អ្នក​គួរតែ​ទទួលទាន​អាហារ​ឲ្យបាន​ទៀងទាត់​ទើប​ជា​ការ​ប្រសើរ​។​

          ជា​រួម​ ​កត្តា​ខាងលើ​នេះ​ហើយដែល​អាច​បញ្ជាក់​បាន​ថា​ ​គ្រាន់តែ​ទម្លាប់​ដ៏​សាមញ្ញ​បំផុត​ក៏អាច​ធ្វើឲ្យ​រាងកាយ​របស់​អ្នក​ផ្លាស់​ប្តូរ​បាន​មួយរំពេច​។​ ​ដូចនេះ​ប្រសិនបើ​អ្នក​កំពុងតែ​មាន​ទំ​លាប់​ណាមួយ​ក្នុងចំណោម​ ​ចំណុច​ខាងលើ​នេះ​ ​អ្នក​គួរតែ​ផ្លាស់​ប្តូរ​ ​ឬ​រៀបចំ​ការរស់នៅ​សារ​ជាថ្មី​ម្តង​ទៀត​ ​ដើម្បី​រក្សា​រាងកាយ​ ​ឬ​ទម្ងន់​ឲ្យបាន​ល្អ​។​ ​ម៉្យាងវិញទៀត​ ​ប្រសិនបើ​អ្នក​ធាត់​ខ្លាំងពេក​នោះ​ ​វា​ក៏អាច​បណ្តាល​ឲ្យ​ក្លាយទៅជា​ហានិភ័យ​ក្នុង​ការ​កើត​ជម្ងឺ​ផ្សេង​ៗ​ទៀត​នា​ពេល​អនាគត​ ​ដូច្នេះ​ដើម្បី​បញ្ចៀស​រាល់​ជម្ងឺ​កាច​សាហាវ​នោះ​ ​ជម្រើស​ដ៏​ល្អ​បំផុត​អ្នក​គួរតែ​ធ្វើលំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​ឲ្យបាន​យ៉ាងតិច២០នាទី​ ​ទៅ៣០នាទី​៕​

Article by PAN SIVLY


SUGGESTIONS